» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8682 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698853 នាក់

តាមរយៈ​បេសកជន​សម្ដេច​តេ​ជោ ហ៊ុន សែន ស្នើឱ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ពិចារណា​លើ​សកម្មភាព​ទាំងអស់ ទាំង​យោធា ទាំង​នយោបាយ និង​ការទូត ដើម្បី​ស្វែងរក​សន្តិភាព​ដោយ​មិន​បោះបង់ចោល​ភាគី​ណាមួយ​

 

​ភ្នំពេញ ៖ នៅ​វិមាន​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែសីហា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាតឱ្យ លោកយូ កូ កូ ឡាំង (U Ko Ko Hlaing) បេសកជន​ពិសេស​របស់​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​មី​យ៉ាន់​ម៉ា ចូលជួប​សម្ដែង​ការគួរសម​។​a hun burma2 

​លោក U Ko Ko Hlaing បាន​ថ្លែងអំណរគុណ​សម្ដេច​តេ​ជោ ហើយ​ចាត់ទុក​នេះ​ជា​កិត្តិយស​ដ៏​ធំធេង​ដែល​សម្ដេច​បានអនុញ្ញាត​ឱ្យ​ចូលជួប​សំដែង​ការគួរសម​នៅពេលនេះ​។ ក្នុងនាម​ជា​បេសកជន​ពិសេស ឯកឧត្តម បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ លោក នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ Min Aung Hlaing ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​មី​យ៉ាន់​ម៉ា ជូន​ចំពោះ​សម្ដេច​តេ​ជោ និង អបអរសាទរ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួលបាន​ជ័យជំនះ​នៅក្នុង​ការបោះឆ្នោត​កន្លង​ទៅ អបអរ​សារ​ទរ​សម្តេច​តេ​ជោ​ដែល​បាន​ជាប់ឆ្នោត​ជា​ប្រធានព្រឹទ្ធសភា ព្រមទាំង​ជូនពរ​ថ្ងៃ​ខួបកំណើត​សម្ដេច​តេ​ជោ ថ្ងៃទី​៥ ខែសីហា ខាងមុខនេះ​ផងដែរ​។​

​លោកបាន​អរគុណ​ចំពោះ​កម្ពុជា​ដែល​គាំទ្រ​មី​យ៉ាន់​ម៉ា​ក្នុង​វេទិកា​អាស៊ាន​និងចាត់ទុកថា កម្ពុជា និង​មី​យ៉ាន់​ម៉ា មាន​ទំនាក់ទំនង​មិត្តភាព​អស់​រយៈកាល​ជាច្រើន​ទសវត្សរ៍​មកហើយ​។ លោកក៏បាន​រំលឹក​ពី​ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ​ទៅ​មី​យ៉ាន់​ម៉ា នា​ដើមឆ្នាំ​២០២២ ដែល​ពេលនោះ​ឯកឧត្តម​ក៏បាន​ចូលរួម​ក្នុងជំនួប​រវាង​សម្ដេច​តេ​ជោ ជាមួយ​ឯកឧត្តម Min Aung Hlaing ផងដែរ​។ ឯកឧត្តម​ចាត់ទុក​សម្ដេច​តេ​ជោ​ជា​រដ្ឋបុរស​ដែល​ចាស់ទុំ​ជាងគេ ពោរពេញ​ទៅដោយ​បទពិសោធន៍ នៅក្នុង​អាស៊ាន​។​បេសកជន​ពិសេស បាន​គូសបញ្ជាក់ថា សម្ដេច​តេ​ជោ និង​កម្ពុជា​បានរួម​ចំណែក​ដ៏​មានតម្លៃ​ដល់​មី​យ៉ាន់​ម៉ា​។​

​បេសកកជន ក៏បាន​រំលឹក​អំពី​ជំនួប​ដ៏​មាន​សារៈសំខាន់​រវាង​សម្ដេច​តេ​ជោ និង  នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ Min Aung Hlaing តាម​ប្រព័ន្ធ​វីដេអូ កាលពី​ខែឧសភា​កន្លងទៅនេះ ដែល​ថ្នាក់ដឹកនាំ​ទាំង​ពីរបាន​ឯកភាពគ្នា​ក្នុងការ​ពង្រឹង ពង្រីក​បន្ថែមទៀត​នៅ​ទំនាក់ទំនង​ទ្វេភាគី និង​ការរួមចំណែក​របស់​ក​ម្ពុ​ជា ធ្វើឱ្យ​សភាពការណ៍​នៅ​មី​យ៉ាន់​ម៉ា​វិល​មករក​ប្រក្រតីភាព​ឡើងវិញ​។ ឯកឧត្តម​បាន​ជម្រាបជូន​សម្ដេច អំពី​សភាពការណ៍​នៅ​មី​យ៉ាន់​ម៉ា ដូចជា​សភាពការណ៍​យោធា ការរៀបចំ​ការបោះឆ្នោត​ជាដើម​។​

​បេសកកជនមីយ៉ានម៉ាក៏បាន​ជម្រាបជូន​ពី​ភាពជឿនលឿន​នៃ​វិស័យ​ការទូត​របស់​មី​យ៉ាន់​ម៉ា ជាពិសេស​ក្នុង​វេទិកា​អាស៊ាន និង​វេទិកា​តំបន់​ដែល​មី​យ៉ាន់​ម៉ា​បាន​ចូលរួម​។ ឯកឧត្តម​បាន​បញ្ជាក់ថា​មី​យ៉ាន់​ម៉ា​បាន​សហការ​យ៉ាង​ល្អ​ជាមួយ​មជ្ឈមណ្ឌល​អាស៊ាន AHA និង បានទទួល​ជំនួយ​ពី​កម្ពុជា នៅក្នុង​អំឡុង​ពេ​លេ​ជំងឺ​កូ​វីដ​១៩ និង គ្រោះធម្មជាតិ​ខ្យល់ព្យុះ​។ ឯកឧត្តម​ក៏បាន​អរគុណ​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ជំនួយ​ទ្វេភាគី និង ការគាំទ្រ​មី​យ៉ាន់​ម៉ា​ក្នុង​វេទិកា​អាស៊ាន ដោយ​ឯកឧត្តម​ចាត់ទុក​ថាបើ​គ្មាន​ការគាំទ្រ​ពី​ភាគី​កម្ពុជា​នោះទេ នោះ​អាស៊ាន​ពុំមាន​កុងសង់ស៊ីស នៅក្នុង​បញ្ហា​មី​យ៉ាន់​ម៉ា​នោះទេ នៅក្នុង​កិច្ចប្រជុំ​នៅ​ឥណ្ឌូនេស៊ី​នា​ឆ្នាំ​២០២១​។​​ឯកឧត្តម លើកឡើងថា មី​យ៉ាន់​ម៉ា​នឹង​រៀបចំ​ការបោះឆ្នោត​ដោយបាន​ត្រឹមត្រូវ សេរី​និង​យុត្តិធម៌ ដើម្បី​ប្រែក្លាយ​មី​យ៉ាន់​ម៉ា​ឱ្យមាន​ប្រជាធិបតេយ្យ​ដោយ​ការទទួលខុសត្រូវ​។​
លោកយូ កូ កូ ឡាំង (U Ko Ko Hlaing) សង្ឃឹមថា​ក្រោយ​ការបោះឆ្នោត​ខាងមុខ ស្ថានភាព​មី​យ៉ាន់​ម៉ា នឹង​ប្រសើរឡើង ហើយ​ប្រទេស​ទាំងពីរ​នឹង​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម Min Aung Hlaing ដែល​បាន​ផ្ដាំផ្ញើ​ការសួរសុខទុក្ខ​មកដល់​សម្ដេច និង​ការអបអរសាទរ​រប​ស់​ឯកឧត្តម ក្នុងឱកាស​សម្ដេច​បាន​ជាប់ឆ្នោត​និង​ក្លាយជា​ប្រធានព្រឹទ្ធសភា និង​ការ​ជូនពរ​ថ្ងៃ​ខួបកំណើត​របស់​សម្តេច​។ សម្ដេច​បាន​មានប្រសាសន៍ថា​នៅ​ថ្ងៃទី​៥​សីហា​ខាងមុខនេះ កម្ពុជា​និង​បើក​ការដ្ឋាន​ព្រែកជីក​ហ្វូណន​តេ​ជោ​ដែលមាន​ប្រវែង​១៨០​គីឡូម៉ែត្រ​ភ្ជាប់​ពី​ទន្លេបាសាក់​ទៅកាន់​សមុទ្រ ដែលជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ។​

​សម្តេច​តេ​ជោ​បាន​អរគុណ លោក U Ko Ko Hlaing ដែល​បាន​ជម្រាបជូន​សម្ដេច​ពី​សភាពការណ៍​ថ្មីៗ​នៅ​មី​យ៉ាន់​ម៉ា​។ សម្តេច​តេ​ជោ បាន​ចែករំលែក​នូវ​បទពិសោធន៍​របស់​កម្ពុ​ជា​ក្នុងការ​ដោះស្រាយ​វិបត្តិ​នយោបាយ​នាពេល​កន្លងមក ក្នុងការ​បញ្ចប់សង្គ្រាម ការចរចា​នានា ដែល​ឈានដល់​ការទទួលបាន​នូវ​សុខសន្តិភាព​មកដល់​ស​ព្វ​ថ្ងៃនេះ​។ សម្ដេច​បាន​សង្កត់ធ្ងន់​ថា ការរក​ដំណោះស្រាយ​បញ្ចប់សង្គ្រាម ទាមទារ​ឱ្យមាន​ការចូលរួម​ពី​ភាគី​ទាំងអស់ ជាក់ស្តែង យើង​មិនអាច​ចោល​ភាគី​ពាក់ព័ន្ធ​ណាមួយ​ឡើយ ទោះបីជា​យើង​មិន​ចង់​ចរចា​ជាមួយ​ក៏ដោយ ដូច​ករណី​ភាគី​ខ្មែរក្រហម នៅ​ទសវត្សរ៍​ឆ្នាំ​១៩៨០​និង​ឆ្នាំ​១៩៩០​។

​សម្ដេច​តេ​ជោ​ក៏បាន​ស្នើ​សុំឱ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ពិចារណា​លើ​សកម្មភាព​ទាំងអស់ ទាំង​យោធា ទាំង​នយោបាយ និង​ការទូត ដើម្បី​ស្វែងរក​សន្តិភាព​ដោយ​មិន​បោះបង់ចោល​ភាគី​ណាមួយ​។​
​នៅក្នុង​វេទិកា​អាស៊ាន សម្ដេច​សូមឱ្យ​ភាគី​មី​យ៉ាន់​ម៉ា​គិតគូរ​ឱ្យបាន​ហ្មត់ចត់​ក្នុង​ការបន្ត​បញ្ជូន​តំណាង​មិនមែន​នយោបាយ​របស់ខ្លួន មក​ចូលរួម​កិច្ចប្រជុំ​នានា​របស់​អាស៊ាន ចៀសវាង​កុំឱ្យ​កៅអី​នៅ​ទំនេរ​។ មី​យ៉ាន់​ម៉ា​ត្រូវ​រក្សា​ការចូលរួម​វេទិកា​ដទៃទៀត​ដែល​ភាគី​មី​យ៉ាន់​ម៉ា​ជា​សមាជិក និង​កំពុងមាន​តំណាង​នៅ​ទីនោះ ដោយ​ត្រូវការពារ​និង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​បណ្ដា​ប្រទេស​នានា ដែល​មី​យ៉ាន់​ម៉ា​មាន​ទំនាក់ទំនង​ជាមួយ​។​

​សម្តេច​តេ​ជោ បាន​អរគុណ​ដល់ មី​យ៉ាន់​ម៉ា ដែល​បានផ្តល់​ការទុកចិត្ត​មកលើ​កម្ពុជា និង បាន​គូសបញ្ជាក់ថា សម្តេច​បាន​ចែករំលែក​នូវ​បទពិសោធន៍​ដែល​កម្ពុជា​ធ្លាប់មាន ក្នុង​កិច្ចខិតខំ​ជួយ​និង​គាំទ្រ​មី​យ៉ាន់​ម៉ា​រក​ផ្លូវ​ដោះស្រាយ​វិបត្តិ​បច្ចុប្បន្ន​។ កម្ពុជា​ពុំមាន​ផលប្រយោជន៍​យុទ្ធសាស្ត្រ នយោបាយ ឬ​សេដ្ឋកិច្ច​អ្វី​នោះទេ ចំពោះ​ការប្រឹងប្រែង​ជួយ​នេះ ។ បំណង​តែមួយគត់​របស់​កម្ពុជា គឺ​មិន​ចង់ឃើញ​ប្រជាជន​មី​យ៉ាន់​ម៉ា​រង​សោកនាដកម្ម និង​ទុក្ខវេទនា​ដោយសារ​សង្គ្រាម​អូសបន្លាយ ព្រោះ​កម្ពុជា​បាន​ឆ្លងកាត់​រួចមកហើយ ។​

​សូមបញ្ជាក់ថា​ក្នុងពេល​កន្លងមក​ក្នុងពេល​ជួប​ឯកឧត្តម Min Aung Hlaing​តាម​ប្រព​ន្ធ័​វីដេអូ​កាលពី​ខែឧសភា​កន្លងមក​សម្តេច​តេ​ជោ​បាន​សុំ​ជួប​លោកស្រី​អ៊ុង​សាន ស៊ូ​ជី​តែ​ត្រូវបាន​របរ​សឹក​បដិសេធ​។​
​នៅក្នុង​សារ​សំឡេង​ដែល​ក្រុម​យោធា​ភូមា​បាន​បញ្ជូន​ទៅកាន់​អ្នកកាសែត របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP កាលពី​ថ្ងៃ​ពុធ​ទី ៨​ឧសភា អ្នកនាំពាក្យ​របប​សឹក​ភូមា លោក ច មីន​ទុន (Zaw Min Tun) បាន​ពន្យល់ ថា​ភូមា​បដិសេធ​សំណើ​របស់លោក ហ៊ុន សែន សុំ​ជួប​ជាមួយ​លោកស្រី អ៊ុង​សាន ស៊ូ​ជី ដោយសារ​របប​យោធា​ភូមា គ្មាន​ហេតុផល​ចាំបាច់ ដែល​ត្រូវធ្វើ​កិច្ចការ​សម្របសម្រួល​ឱ្យមាន​ជំនួប​កើតឡើង​នោះទេ​។​

​នៅក្នុង​កិច្ចសន្ទនា​តាម​ប្រព័ន្ធ​វីដេអូ នៅ​មួយ​ថ្ងៃមុន ពោលគឺ នៅ​ថ្ងៃ​អង្គារ​ទី​៧​ឧសភា មេដឹកនាំ​របប​សឹក​ភូមា លោក មីន អ៊ុង​ឡាំង ដែលជា​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ភូមា មិនបាន​បដិសេធ​ភ្លាមៗ​សំណើ​សួរសុខទុក្ខ​របស់លោក ហ៊ុន សែន ជាមួយ​លោកស្រី ស៊ូ​ជី​។ លោក​គ្រាន់តែ​ថា នឹង​យក​សំណើ​នោះ​ទៅ​ពិចារណា​មុននឹង​ឱ្យ​អ្នកនាំពាក្យ​ចេញមក​បដិសេធ​នៅ​មួយថ្ងៃ​ក្រោយ​។​​បើតាម​អ្នកនាំពាក្យ លោក Zaw Min Tun រដ្ឋាភិបាល​សឹក​សន្យាថា​នឹង​រៀបចំ​ការបោះឆ្នោត ដូច្នេះ​គេ​ត្រូវ​ចៀសវាង​រាល់​បញ្ហា​ដែល​អាច​ពន្យារពេល ឬ​រំខាន​ដល់​ដំណើរការ​បោះឆ្នោត​នាពេល​អនាគត​ខាងមុខ​។ គិត​ចាប់​តាំងធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់លោក​ស្រី​អ៊ុង​សាន ស៊ូ​ជី មេដឹកនាំ​យោធា​ភូមា បាន​លើក​ពេល ម្តង​ជា ពីរដង ក្នុងការ​រៀបចំ​បោះឆ្នោតជាតិ​។ នៅ​ខែមីនា​កន្លងទៅ លោក​មីន អ៊ុង​ឡាំង​បាន​និយាយថា ភូមា​ទំនង​មិនអាច​រៀបចំ​ការបោះឆ្នោត​បានទេ នៅក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កំពុង​ជួប​អសន្តិសុខ​ដោយសារ​សង្គ្រាមស៊ីវិល​។​

​ប៉ុន្តែ នៅក្នុង​កិច្ចពិភាក្សា​តាម​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃ​អង្គារ មេដឹកនាំ​របប​សឹក លោក មីន អ៊ុង​ឡាំង បាន​ប្រា​ប់សម្តេច ហ៊ុន សែន ថា​នឹង​បញ្ជូន​ប្រេសិត​ពិសេស​របស់ខ្លួន​មក​កម្ពុជា ដើម្បី​ទទួលយក​បទពិសោធន៍​ល្អៗ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​កម្ពុជា ពាក់ព័ន្ធ​នឹង​ការរៀបចំ​ការបោះឆ្នោត​មួយ​ដែល​សេរី យុត្តិធម៌ និង​មាន​តម្លាភាព​។ ក្រៅពីនេះ បើតាម​មេដឹកនាំ​រដ្ឋប្រហារ​ភូមា ការបញ្ជូន​ប្រេសិត​ពិសេស​មក​កម្ពុជា​នេះ ក៏​ដើម្បីឱ្យ​ប្រេសិត​បន្ដ​ពិភាក្សា​លើ​សំណើ​ផ្សេងៗ ដែល​អាស៊ាន​ស្នើ​ឱ្យមាន​តំណាង​មិន​នយោបាយ​ចូលរួម​កិច្ចប្រជុំ​នានា​របស់​អាស៊ាន និង​គោលការណ៍​៥​ចំណុច ដែល​អាស៊ាន​ទាមទារ​ឲ្យ​ប្រទេស​ភូមា​អនុវត្ត​គោរព​តាម​។​

​គិត​ចាប់តាំងពី​របប​យោធា​ឃុំខ្លួន ជ័យលាភី​ណូបែល​សន្ដិភាព​លោកស្រី អ៊ុង សាង​ស៊ូ​ជី វ័យ​៧៨​ឆ្នាំ កាលពី​ខែកុម្ភៈ ឆ្នាំ​២០២១ មានតែ​រដ្ឋមន្ដ្រីការបរទេស​ថៃ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​ជួប​ផ្ទាល់ ជាមួយ​លោកស្រី ជាង​មួយ​ម៉ោង កាលពី​ខែកក្កដា ឆ្នាំ​២០២៣​។ តុលាការ​របស់​របប​យោធា​បាន​ចោទប្រកាន់ និង​ផ្តន្ទាទោស​ឱ្យ​អ្នកស្រី​ជាប់ពន្ធនាគារ ដល់​ទៅជិត ៣០​ឆ្នាំ​។ កាលពី​ខែ​មុន របប​យោធា​និយាយថា អ្នកស្រី ស៊ូ​ជី បានទទួល​ការយកចិត្តទុកដាក់​ជា​ចាំបាច់ នៅពេល​សីតុណ្ហភាព​ក្នុង​ពន្ធនាគារ​ក្នុង​ទីក្រុង​ណៃ​ពិដោរ​ឡើង​កម្ដៅ​ខ្លាំង​រហូតដល់​៤០​អង្សារ​៕a hun burma1 

​