» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9156 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699327 នាក់

បន្ទាប់ពី​កើត​សហព័ន្ធ​ជាង ២០​ឆ្នាំ​ក្រុមកីឡា​ហាប់​គី​ដូ​កម្ពុជា ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក

​ភ្នំពេញ​៖​ក្រុម​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ហាប់​គី​ដូច​កម្ពុជា សរុប​ចំនួន ២៤​នាក់ បាន​នឹង​កំពុងធ្វើដំណើរ​តាម​រថយន្ដ (​ឆ្លងកាត់​ច្រក​អន្ដរជាតិ​ប៉ោយប៉ែត​) ឆ្ពោះទៅ​ខេត្ត​នុ​ន​ថា​បុរី ប្រទេស​ថៃ ដើម្បី​ចូលរួម​ការប្រកួត​កីឡា​ហាប់​គី​ដូ​ជ្រើសរើស​ជើងឯក​ពិភពលោក (World I.H.F Hapkido Championship) ឆ្នាំ​២០២៤ ចាប់ពី​ថ្ងៃទី​០១-០៤ ខែសីហា​ខាងមុខ​។​a habkido2 

​នេះ​គឺជា​លើកដំបូង​ហើយ ដែល​កីឡា​ហាប់​គី​ដូ​កម្ពុជា បាន​ចូលរួម​ការប្រកួត​លក្ខ​ណៈ​អន្ដរជាតិ ក្រោយ​បង្កើត​សហព័ន្ធ​រយៈពេល ២៣​ឆ្នាំកន្លងមក ។​បច្ចុប្បន្ន ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ អាណ​ត្ដិ​ថ្មី លោក​ឧកញ៉ា សៅ សេង​ហាក់ បាន​ព្យាយាម​ជំរុញ​ការអភិវឌ្ឍ និង​រៀបចំ​ឲ្យ​មានការ​ប្រកួត​ជើងឯក​ជាតិ ហើយ​បន្ដ​មានឱកាស​ចូលរួម​ការ​ប្រកួត​អន្ដរជាតិ​ថែមទៀត​។​​លោក គង់ ចាន់​ធី​ណា អគ្គលេខាធិការ​សហព័ន្ធ និង​ជា​គ្រូបង្វឹក​កីឡា​ហាប់​គី​ដូ​កម្ពុជា​បាន​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​ពិភពលោក​ខាងលើ គឺមាន​អត្ត​ព​លិ​ក​ចូលរួម​ចំនួន ១២​ប្រទេស មកពី​គ្រប់​ទ្វីប ក្នុងនោះ​ក៏មាន​វត្តមាន​កីឡាករ​-​កីឡាការិនី​កម្ពុជា ១៩​នាក់​ផងដែរ បន្ទាប់ពី​ពួកគេ បាន​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​អស់​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក​។

​លោក​បន្ដថា «​នេះ​គឺជា​សករាជ​ថ្មី សម្រាប់​កីឡា​ហាប់​គី​ដូ​យើង បាន​ចេញទៅ​ប្រកួត​អន្ដរជាតិ​។ ដូច្នេះ​យើង​នឹង​ឃើញ​ពី​កម្រិត​បច្ចេកទេស​របស់​កីឡាករ​-​កីឡាការិនី​កម្ពុជា និង​បណ្ដា​ប្រទេស​ដទៃ ថា​តើ​ចំណុចខ្លាំង​របស់​យើង​មាន​អ្វីខ្លះ​? ចំណុចខ្សោយ​របស់​យើង​មាន​អ្វីខ្លះ​? ក៏ដូចជា​មើលឃើញ​ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់គេ​ដែរ​។ អ៊ីចឹង​ខ្ញុំ​គិតថា នេះ​គឺជា​ឱកាសល្អ​សម្រាប់​កីឡាករ​-​កីឡាការិនី​យើង ដែល​បាន​វាស់​ស្ទង់ និង​ប្រៀបធៀប​ជាមួយ​ក្រុមកីឡា​ហាប់​គី​ដូ មកពី​គ្រប់​ទ្វីប ដែល​នឹងធ្វើ​ឲ្យ​កីឡាករ​-​កីឡាការិនី​យើង គាត់​យល់ដឹង​កាន់តែច្រើន ដើម្បី​សម្រួច​ការអភិវឌ្ឍ​សមត្ថភាព​កម្រិត​ខ្ពស់​បន្ថែមទៀត ក្រោយ​ការប្រកួត​ជើងឯក​ពិភពលោក​នេះ​»​។​

​ កីឡា​ហាប់​គី​ដូ បាន​ចូលមក​កម្ពុជា តាំងពី​ឆ្នាំ​១៩៦៩ (​តាម​ការបញ្ជាក់​របស់​ព្រឹទ្ធាចារ្យ​ចាស់ៗ​)​។ បន្ទាប់មក​នៅ​ឆ្នាំ​២០០១ ក៏មាន​ការមូល​មតិ​បង្កើតជា​សហព័ន្ធ​ជាតិ តែ​ពុំ​ធ្លាប់​មានឱកាស​រៀបចំ​កា​រ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ ឬ​ចេញ​ប្រកួត​អន្ដរជាតិ​នោះទេ​។ ទើបតែ​ឆ្នាំ​២០២៣ កន្លងទៅ សហព័ន្ធ​បានទទួល​ការគាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងការ​រៀបចំ​ជើងឯក​ថ្នាក់ជាតិ​លើកដំបូង ដោយ​ជោគជ័យ និង​ជា​កម្លាំង​ចិ​ត្ដ​ដ៏​សំខាន់ សម្រាប់​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ បន្ដ​បេសកកម្ម​អភិវឌ្ឍ រហូត​មានឱកាស​បញ្ជូន​កីឡាករ​-​កីឡាការិនី​ឆ្នើមៗ ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​ជា​លើកដំបូង​នាពេលនេះ​៕a habkido a habkido1 

​