» មន្ទីរពេទ្យ​ជាតិ តេ​ជោ​សន្តិភាព រៀបចំ​ទីកន្លែង ដើម្បី​ត្រៀម​ទទួល​អ្នកជំងឺ​កូ​វីដ​-១៩​ទៀតហើយ​! » ក្រុម​ជម្រើសជាតិ​ប្រដាល់​គុន​ខ្មែរ​សម្រាប់​ប្រកួត​ស៊ី​ហ្កេ​ម​លើក​ទី​៣៣​ជម្រុះ​កីឡា​ឈ្នះ​មេ​ដា​មាស​១០​នាក់​ចោល​ » ប្រទេស​ដា​ណឺ​ម៉ាក ប្រកាស​ផ្តល់ជំនួយ​យោធា​ជិត ៦០០​លាន​ដុល្លារ​បន្ថែមទៀត​ដល់​អ៊ុយ​ក្រែ​ន » នាយករដ្ឋមន្ត្រី​សម្រេច​សង់ស្ពាន​ឆ្លង​អូរ​តា​ឆុង​នៅ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ រួចរាល់ ជូន​ប្រជាពលរដ្ឋ​ » អយ្យការ​ចោទ​មន្ត្រីនគរបាល​ដែល​នឹងត្រូវ​បណ្តេញ​ចេញពី​ក្របខណ្ឌ​ពី​ករណី​បើកឡាន​បុក​មនុស្ស​ស្លាប់​និង​របួស » មន្ទីរពេទ្យ​អ៊ី​ន​ធ័​រ​ឃែ​រ ឧបត្ថម្ភ​ថវិកា និង​បរិក្ខារ​មន្ទីរពិសោធន៍ ដល់​មន្ទីរពេទ្យ​ហ្លូ​ង​ម៉ែ​ » រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​បើ​ការដ្ឋាន​កសាង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​តមបន់​ទស​ចរ​បៃតង​ភ្នំ​ខ្នង​ផ្សារ » សមយុទ្ធ​នាគ​មាស​ជា​ឱកាស​សម្រាប់​ចិន​បង្ហាញ​ឥទ្ធិពល​សព្វាវុធ​យោធា​! » តើ​ករណី ការដេញ​អ្នកកាសែត​ចេញ​ក្រៅពី​សាលាឃុំ​ល្ងៀង ជា​កំហុស​មន្ត្រី​ថ្នាក់ក្រោម ឬ​ជាការ​ទទួលខុសត្រូវរ​បស់​លោក​ចៅហ្វាយខេត្ត​ត្បូងឃ្មុំ ? » បុរសអ្នកបើកបរកង់៣ត្រូវឡានបើកបុកពីក្រោយ កំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់! » ការចរចា​ពន្ធ​កម្ពុជា​-​អាមេរិក​ជុំ​ទី​១​អត់​ទាន់​បាន​អី​ទេ​ការចរចា​ជុំ​ទី​២ ធ្វើឡើង​នៅ​សប្តាហ៍​ទី​១ ខែមិថុនា » សង្គ្រាម​ពាណិជ្ជកម្ម​លើ​បញ្ហា​ពន្ធ​ធូរ​តិច ! អាមេរិក​និង​ចិន​យល់ព្រម​ចុះ​ពន្ធ​ម្ខាងៗ​១១៥% ដូច្នេះ​ពន្ធ​អាមេរិក​លើ​ចិន​យក​៣០% ពន្ធ​ចិន​លើ​អាមេរិក​យកមក​ត្រឹម​១០% » ពិតជា​អស្ចារ្យ​មែ​លោកនាយ​ដែន​ជម្រក ស្រែ​វាល ស្រុក​ឆែប ខេត្តព្រះវិហារ ចាំ​ហ្គោ​ន​ផង​ទាត់​បាល់​ខ្លួនឯង​ទៀត​ » លោក ម៉ឹង ដា​វីន មេ​ការិយាល័យ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ពង្រាយ​មន្ត្រី​គយ និង​ប្រើ​ជន​សុ​ី​វិល អង្គុយចាំ​រាប់​ក្បាល​ឡាន ឈ្មួញ​តូច ធំ ដឹក​ជ​ញ្ជួ​ន​តំឡូង​មី ទៅ​ប្រទេស​វៀតណាម និង​ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេស​វៀតណាម​ចូល​ប្រទេស​ខ្មែរ​! » ព្រះមហាក្សត្រ យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល នៅ​ខេត្តកំពង់ឆ្នាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2839 នាក់

ម្សិលមិញ 14970 នាក់

សរុប 16696774 នាក់

យុវតី​ម្នាក់ ទុក​ពាក្យ​ចុងក្រោយ​ថា​៖ «​ថែ​ម៉ាក់​ខ្ញុំ​ផង​!!!»

​ភ្នំពេញ​៖​ស្រី​ស្អាត​ម្នាក់​ដែលជា​និស្សិត​រៀន​គីមីវិទ្យា ឆ្នាំ​ទី​៣ បង់ថ្លៃ វេន​យប់ នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​(​ស​ភ​ភព​) ឈ្មោះ ឆេង ឌី​ណា ភេទ​ស្រី មាន​ជម្ងឺ​ផ្លូវដង្ហើម ដំណាក់កាល ធ្ងន់ធ្ងរ ស្ថិតក្នុង​បន្ទប់ សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ មិត្តភាព ខ្មែរ​-​សូ​វៀតបាន​លាចាក​លោក​" ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៨ ម៉ោង ១​និង​៥០ ព្រឹក​​ដោយ​បន្សល់​នូវ​ភាព​អាឡោះអាល័យ​ដល់​មិត្ត​ភ​ក្រ័​និង​ក្រុមគ្រួសារ​ដោយសារ​បន្សល់​នូវ​បណ្តាំ​របស់​នាង​៖a die girl 

​ថែ​ម៉ាក់​ខ្ញុំ​ផង​!!!​ ពេលនេះ​កូន​បាន​លា​ម៉ាក់​ជាទី​ស្រលាញ់​របស់​កូន​ឆ្ងាយ​ហើយ ឆ្ងាយ​ឥត​ត្រឡប់មកវិញ​ឡើយ អោយ​កូន​សូមទោស​ម៉ាក់​ផង​ដែល​កូន​មិនទាន់បាន​តបស្នង​សងគុណ​ចំពោះ​ម៉ាក់​។ មិន​ត្រឹមតែ​មិនទាន់បាន​សងគុណ​ម៉ាក់​ទេ កូន​ថែមទាំង​បានធ្វើអោយ​ម៉ាក់​ស្រក់​ទឹកភ្នែក​ឥត​ស្រាកស្រាន្ត កំឡុងពេល​បង្កើតកូន និង​ជីវិតចុងក្រោយ​របស់​កូន​។​

​កូន​ដឹងថា​ម៉ាក់​ហត់នឿយ ឈឺ​ចុកចាប់ ព្រោះ​ម៉ាក់​បាន​បាត់បង់​កូន​ម្នាក់នេះ ព្រោះ​កូន​ដឹងថា​ម៉ាក់​ស្រលាញ់​កូន​ណាស់​,​កូន​ដឹងថា​ម៉ាក់​ប៉ុន្មាន​ថ្ងៃនេះ​បាយ​មិនបាន សម្រាន្ត​មិន​លក់ ម៉ាក់​យំ ម៉ាក់​ភ័យ ម៉ាក់​អាណិតកូន ពេលខ្លះ​ម៉ាក់​ញាំ​បាយ​លាយ​ទឹកភ្នែក ញាំ​មិន​ឆ្អែត ម៉ាក់​មានតែ​កូន​មួយ​មិនដឹង​ប្រើ​អ្នកណា ដូចនេះ​ម៉ាក់​ត្រូវ​ពេទ្យ​ហៅ​អោយ​បង់លុយ ម៉ាក់រ​ត់ទៅ​ទិញ​ថ្នាំ អោយ​កូន ម៉ាក់​ជូត​ខ្លួន​អោយ​កូន ប្តូរ​ខោអាវ​អោយ​កូន ម៉ាក់​ត្រូវ​អង្គុយ​នៅចាំ​មើល​អេក្រង់​គ្រប់គ្រង​លើ​រៀងកាយ​កូន​គ្រប់ពេល​ព្រោះ​ខ្លាច​មាន​បញ្ហា​អ្វីមួយ​កើតឡើង​លើ​រូប​កូន ពេល​ជំងឺ​កូន​រើ​ឡើង​ម្តងៗ​ម៉ាក់​ភ័យ យំ ហៅ​គ្រូពេទ្យ​អោយមក​មើល​កូន ម៉ាក់​ម្តង​យំ​-​ម្តង​សើច ស្ទើ​តែ​ក្លាយជា​មនុស្ស​ម្នាក់​ថ្មី​មួយទៀត កូន​អាណិត​ម៉ាក់​ណាស់ នេះហើយ​ជីវិត​កូនទោល​។

កូន​ដឹងថា ទឹកចិត្ត​របស់​ម៉ាក់​បើ​អាច​ឈឺ​ជំនួស​កូន​បាន ម៉ាក់​សុខចិត្ត​ដើម្បី​កូន​។ ចំណែក​ផ្លូវ​ងងឹត​គ្រូហ្ម​ថា​កូន​ខុស​នេះ​ខុស​នោះ ត្រូវ​រៀបចំ​អោយគេ ម៉ាក់​មិន​ត្អូញត្អែ​ថា​ហត់​ឡើយ ម៉ាក់​បាន​ជិះឡាន​តាក់ស៊ី​មក​ផ្ទះ​ភ្លាមៗ​(​កំពង់ឆ្នាំង​)​ដើម្បី​រៀបចំ​កម្មវិធី​, ចប់សព្វគ្រប់​ម៉ាក់​ចេញ​ឡាន​ទៅវិញ​ទាំងយប់​ដោយ​ក្តី​បារ​ម្មណ៍​ជាប់​នឹង​កូន​ជានិច្ច​។ នេះ​ជាការ​លះបង់​ខ្ពស់​ណាស់​ដែល​កូន​បានដឹង​តាម​អារម្មណ៍​របស់​កូន កូន​អាណិត​ម៉ាក់​ណាស់ កូន​បានតែ​សម្រក់​ទឹកភ្នែក​ពេល​ឃើញ​មុន​ម៉ាក់​។ គ្រាន់តែ​លោក​ដុក​ទ័​រ​ប្រាប់ថា​កូន​អស់សង្ឃឹម ម៉ាក់​មិន​ហ៊ាន​ចូលទៅ​មើលមុខ​កូន​ទៀត​ទេ ម៉ាក់​អង្គុយ​យំ​ពេញ​មួយ​រាត្រី​នៅ​ខាងក្រៅ​ដោយ​ក្តី​ឈឺចាប់​បំផុត ព្រោះ​ម៉ាក់​ដឹងថា​ដង្ហើមចុងក្រោយ​របស់​កូន​នឹង​បញ្ចប់​ទៅវិញ​ក្នុងពេល​ឆាប់ៗ​នេះ​។

​ម៉ាក់​អើយ​-​អើយ​ម៉ាក់ កូន​ពិតជា​សូមទោស​ម៉ាក់​ដែល​កូន​កើតមក​ធ្វើជា​កូន​ម៉ា​ក់បាន​ត្រឹម​២២​ឆ្នាំនេះ​។ ថ្វី​ប្បិតតែ​រយៈពេល​វា​ខ្លី​មែន​ក៏​កូន និង​ម៉ា​ក់បាន​សាង​នូវ​អនុស្សា​វ​រី​ជាច្រើន​ទាំង​ការលំបាក ទាំង​ស្រួល ព្រោះតែ​ជីវភាព​យើង​ក្រលំបាក​, កូន​ធ្លាប់​ដើរ​លក់​នំ​ជាមួយ​ម៉ាក់​កាល​កូន​នៅ​តូច​រហូតដល់​កូន​បាន​ធំ ដើម្បី​បាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​អាហារ និង​ចំណាយ​លើ​ការសិក្សា រហូតដល់​កូន​ប្រឡង​ជាប់​ថ្នាក់​ទី​១២ និង​បន្ត​អោយ​កូន​ទៅ​រៀន​បន្ត​នៅ​មហាវិទ្យាល័យ​។ ពេល​ម៉ាក់​រួយដៃ​ជើង កូន​ជួយ​ច្របាច់​អោយ​ម៉ាក់​បាន​ស្រួល តែ​ពេលនេះ​មិនដឹងថា តើ​ម៉ា​ក់បាន​អ្នកណា​ជួយ​ច្របាច់​ជើង​អោយ​ម៉ា​ក់ទៀត​ទេ​។ ពេល​ញាំ​បាយ​យើង​មាន​គ្នា​ពីរ​នាក់ ពេលធ្វើ​កិច្ចការ​អ្វីមួយ​ម៉ាក់​សួរ​កូន កូន​សួរ​ម៉ាក់​, ទៅ​ផ្សារ ទៅ​កន្លែង​ផ្សេងៗ ទៅ​វត្ត​ខែ​បុណ្យទាន​ធំ​ម្តងៗ មាន​ម៉ាក់​មានកូន ចុះ​ពេលនេះ​តើ​មាន​អ្នកណា​នៅ​ជាមួយ​ម៉ាក់​ទៀត​។

ផ្ទះ​ដែល​ទើប​ជួសជុល​ថ្មី​នោះ ម៉ាក់​ថា​ធ្វើ​ទុកអោយ​កូន​នៅ តែ​ធ្វើ​មិនទាន់​រួចរាល់​១០០%​ទេ​ព្រោះ​ខ្វះ​ប្រាក់ ពេលនេះ​កូន​មិនបាន​ឡើងទៅ​រស់នៅ​ជាមួយ​ម៉ាក់​ទេ ពេល​ផ្ទះ​នេះ​ធ្វើ​រួចរាល់​។ កុំ​ឃើញ​ផ្ទះ​ខ្ពស់​ថា​ខ្ញុំ​មាន មានតែ​សំបក​ផ្ទះ​ទេ ព្រោះ​ត្រូវ​ដី​មួយ​កូន​អំពក​ក៏​ឆ្លៀត​កែកុន​អោយ​ល្អ​ទៅ​។ គិត​ទៅ​ជីវិត​របស់​កូន​និង​ម៉ាក់​វេទនា​តាំងពី​កូន​កើតមក​បាន​៧​ខែ ត្រូវ​ប៉ា​ចាក​ចេញពី​យើង​ដោយ​គ្មាន​ការទទួលខុសត្រូវ រហូតដល់​ដង្ហើមចុងក្រោយ​ទើប​ឃើញ​វត្តមាន​របស់គាត់​មក​សួរសុខទុក្ខ​កូន តែ​វា​គ្មាន​ន័យ និង​តម្លៃ​អ្វី​សម្រាប់​ពួកយើង​ឡើយ​។ ..a die girl2 ..

​កូន​ក៏​សូម​អរគុណ​ដល់​ប៉ា​អ៊ុំ​(​អ៊ុំ​ម៉ន​)-​ម៉ាក់​អ៊ុំ​(​អ៊ុំ​ថា​) ដែល​បាន​ជួយ​បីបាច់​ថែរក្សា​កូន​ពី​តូច និង​មួយរយៈ​ចុងក្រោយ​នេះ​ឃើញថា​ហត់​ខ្លាំងណាស់ មក​ផ្លាស់ប្តូរ​វេន​គ្នា​ទាំង​គ្រួសារ​ដើម្បី​ជួយ​មើលថែទាំ​កូន ពេល​កូន​ឈឺ​កន្លងមក រហូតដល់​ដង្ហើមចុងក្រោយ​។ សូម​អរគុណ​ដល់​បងប្អូនជីដូន​មួយ​ទាំងអស់គ្នា​ផង ខ្ញុំ​លា​ហើយ​ណា​...​។​...

​ហើយ​ជម្រាបលា​!!! យាយ​តា អ៊ុំ​ពូ​មាមីង បងប្រុស​បងស្រី ប្អូនប្រុស​ប្អូនស្រី ក្មួយ ញាតិមិត្ត​ភូមិ​ផង​របង​ជិត​ឆ្ងាយ​ទាំងអស់ ខ្ញុំ​ជម្រាបលា​ហើយ អរគុណ​ដែល​បានផ្តល់​កំលាំងចិត្ត និង​ជូនពរ​ដល់​ខ្ញុំ​, សូមជួយ​មើល​ម៉ាក់​ខ្ញុំ​ផង មិនដឹង​ពេលនេះ​គាត់​ធ្លាក់​ក្នុងស្ថានភាព​យ៉ាងណា​នោះទេ​។ ម៉ាក់​ខ្ញុំ​គាត់​គិតថា ពេល​គាត់​ចាស់​ទៅ គាត់​នៅមាន​ខ្ញុំ​មើលថែទាំ​គាត់ ចិញ្ចឹម​គាត់ តែ​ពេលនេះ​បែរជា​គាត់​ជូន​ដំណើរ​ខ្ញុំ​ទៅវិញ​។ បើ​គាត់​ខ្វះខាត​អ្វី ជួយ​គាត់​ផង ពិសេស​ញាតិ​ជិតខាង​ដែល​តែងតែ​យក​អ​ក្សា​គាត់​។ ខ្ញុំ​ដឹងថា​ពេល​ម៉ាក់​អត់​អី​ញាំ មានការ​ខ្វះខាត គឺ​ម៉ា​ក់មាន​អ្នកជិតខាង​ហៅ​អោយ​ញាំ​បាយ លើកទឹកចិត្ត ផ្តល់​គំនិត​-​យោបល់​ផ្សេងៗ គាត់​ចិត្តល្អ​ណាស់ ហើយ​ខ្ញុំ​មិនដែល​ភ្លេច​ពួកគាត់​នោះទេ​។​..

​និង​ជម្រាបលា​ផងដែរ ដល់​ថ្នាក់​គ្រប់គ្រង​-​បុគ្គលិក​គ្រួសារ​រីករាយ​(​ក្រេ​ប៉ូ​) ពិសេស​មិត្ត​រួមការ​ងារ និង​បុគ្គលិកសាស្ត្រាចារ្យ លោកគ្រូ​អ្នកគ្រូ មិត្ត​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ទាំងអស់ អតីត​មិត្ត​វិទ្យាល័យ មិត្តភក្តិ​ជាទី​ស្រលាញ់ ខ្ញុំ​លា​ហើយ លា​ឥត​ត្រឡប់​ឡើយ ខ្ញុំ​មិន​ចង់​លា​អ្នក​គ្រប់គ្នា​ទេ ខ្ញុំ​ចង់​រៀន​អោយ​ចប់ ខ្ញុំ​នៅ​ចង់​ធ្វើ​ការងារ ខ្ញុំ​ចង់​ជួប​មុខ​អ្នក​រាល់គ្នា​និយាយ​លេង ខ្ញុំ​ចង់​ដើរលេង​រួមជាមួយ​មិត្ត​ទាំងអស់គ្នា ខ្ញុំ​នៅ​ចង់​ស្លៀក​ឯកសណ្ឋាន​និស្សិត​ដូច​មិត្ត​ទាំងអស់គ្នា​ដែរ ខ្ញុំ​ចង់​នៅ​ថត​ទទួល​បរិញ្ញាបត្រ ពាក់អាវ​ទទួល​សញ្ញាបត្រ​ជាមួយ​មិត្ត យកចំណេះ​ជំនាញ​ផ្នែក​គីមី​ចូលរួម​ជួយ​សង្គម​របស់​យើង​....​តែ​....​រឿង​កន្លងទៅ​បើ​មាន​អ្វី​ខុសឆ្គង​ជាមួយគ្នា​អោយ​ខ្ញុំ​សូម​អភ័យទោស​ផង​...​។

ហើយ​សូម​អរគុណ​ដល់​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់លោក​គ្រូ​-​អ្នកគ្រូ បងៗ មិត្ត​និស្សិត មិត្ត​រួមការ​ងារ​តូចធំ មិត្តសម្លាញ់​ទាំងអស់ ចំពោះ​ថវិការ កំលាំងចិត្ត សារ​ជូនពរ ការ​មក​សួរសុខទុក្ខ ការចំណាយ​ពេលវេលា​ដើម្បី​ខ្វះ​ខ្វែង​រក​ជំនួយ​មកជួយ​សង្គ្រោះ​ជីវិត​របស់ខ្ញុំ​ដោយ​ក្តីសង្ឃឹម ដើម្បី​ជួយ​សម្រាលទុក្ខ​មួយផ្នែក​ដល់​ម៉ាក់​របស់​នាង​ខ្ញុំ តែ​ថវិការ​នេះ​បែ​ជា​ប្រែ​ក្លាយទៅជា​ថវិការ​បុណ្យសព​នាង​ខ្ញុំ​ទៅវិញ​។​
​ជា​អ​វ​សាន្ត សូម​ជូនពរ​ម៉ាក់​មាន​សុខភាព​ល្អ យាយ​តា​អ៊ុំ​ពូ​មាមីង​បងប្រុស​ស្រី លោកគ្រូ​-​អ្នកគ្រូ​ទាំង​២​ស្ថាប័ន មិត្ត​និស្សិត មិត្ត​រួមការ​ងារ​មិត្ត​ជាទី​ស្រលាញ់​ទាំងអស់​សូម​មាន​អាយុ​វែង សុខភាព​ល្អ សំណាងល្អ គ្រប់ៗ​គ្នា​។​

​ជម្រាបលា​!!!! ជួយ​មើល​ម្តាយ​ជំនួស​ខ្ញុំ​ផង​.....​លា​ហើយ លា​លុះ​អ​វស្សា​ន្ត​!!!​សូម​អភ័យទោស​ចំពោះ​ឃ្លាឃ្លោង កុំ​ហុ​ស​ខុសឆ្គង​ផ្សេងៗ​ផង​។​​នេះ​ជា​អ្វីដែល​ប្អូនស្រី​ចង់​និយាយ ខ្ញុំ​អាចនិយាយបាន​យ៉ាងខ្លី​ប៉ុ​ណ្នឹ​ង​។​a die girl1 a die girl3 a die14