» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8782 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698953 នាក់

កីឡា​កាយសម្ព័ន្ធ​កម្ពុជា ឈ្នះ​មេដាយ​អន្ដរជាតិ ២​គ្រឿង


​ភ្នំពេញ​៖ ក្រុមកីឡា​កាយសម្ព័ន្ធ​កម្ពុជា បានឈ្នះ​មេដាយ​អន្ដរជាតិ ២​គ្រឿង (​ប្រាក់ ១ និង​សំរឹទ្ធ ១) នៅក្នុង​កម្មវិធី Korea OPEN AEROBIC Gymnastics Video Online Competition 2024 ។ លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បានចាត់ទុក​នេះ​គឺជា​ការប្រកួត​ដ៏​ល្អ ដើម្បី​វាស់​ស្ទង់​សមត្ថភាព​ក្រុមកីឡា​កាយសម្ព័ន្ធ​កម្ពុជា ជាមួយ​បណ្ដា​ប្រទេស​ជាច្រើន ដែល​ចូលរួម​ការប្រកួត​នេះ ។​a sport k 

​អគ្គលេខាធិការ​សហព័ន្ធ បាន​បញ្ជាក់ថា នេះ​គឺ​កម្មវិធី​ប្រចាំឆ្នាំ ដែល​សាធារណរដ្ឋ​កូរ៉េ តែង​រៀបចំ​ការប្រកួត​តាម​អន​ឡាញ ដោយ​គ្រាន់តែ​តម្រូវ​ឲ្យ​បណ្ដា​ប្រទេស​ចូលរួម ធ្វើ​ការថត​ជា​វីដេអូ តាម​វិញ្ញាសា​នីមួយៗ ហើយ​បញ្ជូន​ចូលរួម​ការប្រកួត ក្នុងនោះ​ម្ចាស់ផ្ទះ បាន​អ​ញ្ជើ​ណ​ចៅក្រម ២​រូប​ពី​បណ្ដា​ប្រទេស​ចូលរួម​ទាំងអស់ ដើម្បី​ចូលរួម​កាត់សេចក្ដី ខណៈ​កម្ពុជា បាន​បញ្ជូន​លោក សោ សុ​ផេង និង​កញ្ញា សោ សុ​គីម ចូលរួម ។​​ការប្រកួត​ឆ្នាំនេះ ធ្វើឡើង ២​ថ្ងៃ នៅ​ថ្ងៃទី​២៦-២៧ ខែកក្កដា ឆ្នាំ​២០២៤ ដោយមាន​កីឡាករ​-​កីឡាការិនី ៧៣០​នាក់ មកពី ២១​ប្រទេស​ចូលរួម ក្នុងនោះ​កម្ពុជា ក៏បាន​បញ្ជូន​កីឡាករ​-​កីឡាការិនី​លើ ៥​វិញ្ញាសា​ចូលរួម​ប្រកួត​ផងដែរ ហើយ​ជា​លទ្ធផល​ដណ្ដើមបាន​មេដាយ ២​វិញ្ញាសា រួមមាន​មេដាយប្រាក់ ១ លើ​វិញ្ញាសា TRIO ដោយ​កីឡាការិនី ស៊ីវ ចន្ថា​, ឌឹ​ម អ៊​ន​ធីតា និង ណេ​ម សុខ​ហេង និង​មេដាយ​សំរឹទ្ធ ១ លើ​វិញ្ញាសា​ក្រុម​នារី ដោយ​កីឡាការិនី ម៉ូ ស្រី​ពៅ​, ស៊ីវ ចន្ថា​, ឌឹ​ម អ៊​ន​ធីតា​, ណេ​ម សុខ​ហេង និង ឈូ​ន សុវណ្ណ​បញ្ញា ។​

​លោក ណ​យ ផា​ណា បាន​លើកឡើងថា «​ការប្រកួត​នេះ គឺជា​ចំណុច​មួយ​ល្អ សម្រាប់​យើង ព្រោះ​ការរៀប​ចំនេះ បើក​ទូលំទូលាយ​មែនទែន ពិសេស​គឺ​យើង​មិនចាំបាច់​ចំណាយ ទាំង​ការធ្វើដំណើរ និង​ហូបចុក​-​ស្នាក់នៅ យើង​គ្រាន់តែ​រៀបចំ​ការហ្វឹកហាត់​រប​ស់​យើង​ឲ្យ​បានល្អ សម្លៀកបំពាក់​ឲ្យ​បាន​សមរម្យ​ត្រឹមត្រូវ មានន័យថា ដូច​ការប្រកួត​ផ្ទាល់​អ៊ីចឹង ហើ​ង​រៀបចំ​ថត​ជា​វីដេអូ ផ្ញើ​ទៅធ្វើ​ការប្រកួតប្រជែង ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗ ។ ដូច្នេះ​កន្លែង​នេះ គឺ​ល្អ​ណាស់ សម្រាប់​កម្ពុជា​»

​លោក​បន្ដថា «​ជាទូទៅ ការប្រកួត Korea OPEN AEROBIC Gymnastics Video Online Competition គឺ​ធ្វើជា​រៀងរាល់ឆ្នាំ ហើយ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ក្រោម​ការដឹកនាំ ចង្អុលបង្ហាញ និង​យកចិត្តទុកដាក់​របស់​ឯកឧត្តម​បណ្ឌិត​ទេសរដ្ឋមន្ដ្រី ថោង ខុន​ជា ប្រធាន​សហព័ន្ធ តែង​រៀបចំ​បញ្ជូន​វីដេអូ​កីឡាករ​-​កីឡាការិនី​របស់​យើង ទៅ​ចូលរួម​ការប្រកួត ដើម្បី​វាស់​ស្ទង់​សមត្ថភាព ជាក់ស្ដែង​ឆ្នាំមុន ក៏​យើង​បាន​ចូលរួម ហើយ​ឆ្នាំនេះ យើង​បញ្ជូន ៥​វិញ្ញាសា តែ​យើង​ទទួលបាន​លទ្ធផល ២​វិញ្ញាសា ដែល​កីឡាករ​-​កីឡាការិនី​របស់​យើង​ធ្វើ​បានល្អ​» ៕a sport k2 a sport k1 

​