វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1202 នាក់
ម្សិលមិញ 6841 នាក់
សរុប 13123075 នាក់
ភ្នំពេញ៖ពិធីការនី និងជាតារាសម្តែង អ្នកនាង ណូម័រ បានប្រកាសនៅលើ Facebook របស់ខ្លួនថា៖ បើមានស្នេហ៍ថ្មី ទាល់តែសាករស់នៅជាមួយគ្នាមុនសិន ចាំចូលរោងការ។សម្តីពីបីម៉ាត់នេះបណ្តាលឲ្យប្រុសៗជ្រួលច្រើមចង់សាក់រស់នៅជាមួយព្រោះណូម័រនៅខ្ចីញ៉េញនៅឡើយទោះនាងមានអាយុកាន់តែច្រើន ចូលវ័យ៣១ឆ្នាំក៏ដោយ។ ណូម័រធ្លាប់ជួបប្រទះស្នេហាបែកបាក់ រៀបការបាន៥ខែក៏លែងលះគ្នា បន្សល់ទុកឈ្មោះជាស្ត្រីមេម៉ាយ ។
តារាសម្តែងរូបនេះបានសរសេរនៅលើ Facebook នាងថា៖ “Awww just see (រៀបការបាន3ខែមិនចុះសម្រុងគ្នា ឈានដល់ខែទី5ក៏លែងលះ ដូច្នេះសំរាប់អូនត្រឹមជាយល់សប្តិប៉ុណ្ណោះ ភ្ញាក់មក អូននៅតែជាកូនក្រមុំដដែលតាស បើនិស្ស័យអាចមានគូរទៀត ទាល់តែសាករស់នៅជាមួយគ្នាមុនសិន ចាំចូលរោង កុំអោយខុសទៀត)”។
គួរបញ្ជាក់ផងដែរថា តារាសម្តែង ណូម័រ ធ្លាប់រៀបការជាមួយនឹង វីជេ សុភា បានរយៈពេល៥ខែ ក៏លែងលះគ្នាក្រោមហេតុផល រស់នៅមិនចុះសម្រុងនឹងគ្នា។គេមិនដឹងថាមុនរៀបការនោះកញ្ញាណូម័រនិងលោកវីជេ សុភា ធ្លាប់បាននៅស្វែងយល់គ្រឿងគ្រៅជាមួយគ្នាដែរឬអត់នោះទេទើបានជាការហើយនាំគ្នាឡើងឋានសួគ៍បាន៥ខែក៏លែងគ្នានោះ?។
ទោះជាយ៉ាងណាប្រុសណាអាយុក្រោម៣០មិនចាំបាច់ដាក់ពាក្យទេ!។ព្រោះអ្នកមេម៉ាអាយុ៣១និយាយថា៖ «មើលមុខគេផង កាលឆ្នាំ2008ហ៏ ពេញក្រមុំប៉ិប..ចា បើសិនមានកូនវិញពេលនេះប្រហែលកំលោះក្រមុំដែរហើយ តែចង្រៃអ្វី..ជាតិនេះបើនិយាយរឿងស្នេហា អភ័ព្វពេកក្រៃ ដោយឡែកសុំបញ្ជាក់ប្រាប់Broៗក្រោម30ឆ្នាំដែលCrushចែ ហើយថាចែដំឡើងអាយុ សូមអាណិតចែ រកក្មេងៗដូចគ្នាទៅណា ទុកអនាគតឲ្យចែផង ចែខ្លាចបាប ថ្ងៃទី9ខាងមុខនេះចែចូលជន្មាយុ31ឆ្នាំហើយពៅមាស ទុកមុខរាប់អានគ្នាទៅណាBroៗ ហិម..