
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6504 នាក់
ម្សិលមិញ 7515 នាក់
សរុប 20032401 នាក់
ភ្នំពេញ៖ អតីតតារាសម្តែងរូបស្រស់នាង រ៉ូ ចាន់ដារ៉ាហៅស្រីលាភ បានបង្ហាញរូបថតពរពោះមួយសន្លឹកដស៊ិចស៊ី ដែលចង់ឬមិនចង់មហាជនបណ្តាញសង្គមនៅតែថានាងនៅតែស្រស់ស្អាត ។ តារាសម្តែងរ៉ូ ចាន់ដារ៉ា បានបណ្តើរស្វាមីមកឆ្លងឆ្នាំនៅស្រុកខ្មែរជាលើកដំបូងក្រោយពីនាងបានទៅរស់នៅអាមេរិកជាមួយស្វាមី ។
នៅស្រុកខ្មែរ រ៉ូ ចាន់ដារ៉ាដែលជាអ្នកដើរម៉ូដដែរ បានស្កាត់ជួបមិត្តភក្តិរួមអាជីពជាមួយគ្នាយ៉ាងនឹករលឹកដែលមានដូចជា ឌួង លីនដា និង កែវ ផល្លីកា ។ ពេលនេះដែរ រ៉ូ ចាន់ដារ៉ា កំពុងពពោះកូនដំបូងដែលគភ៌មានអាយុ ៥ ខែហើយ ប៉ុន្តែនាងមិនបញ្ជាក់ថាជាកូនប្រុស ឬ ស្រីនោះទេ គ្រាន់តែបង្ហាញថាពេលនេះសុខភាពគភ៌របស់នាងល្អជាធម្មតា ។
មុនត្រឡប់ទៅអាមេរិក រ៉ូ ចាន់ដារ៉ា បានបង្ហាញរូបថតពពោះមួយសន្លឹកដែលមើលទៅពិតជាស្រស់ស្អាត និង ទាក់ទាញជាខ្លាំង ដោយសារការស្លៀកពាក់របស់នាងនៅតែកាលីប និង ទាន់សម័យដដែល ។