» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6521 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696692 នាក់

អ្នកលេង​បណ្តាញ​សង្គម​មើលឃើញ លោក ទេព រិន្ទ​ដា​រ៉ូ ស័ក្ដិ​ជាង​ក្នុងការ​សម្ដែង​តួអង្គ​ជា​មា​ហា​ក្សត្រ​ស​ម័​ង​អង្គរ​

 

​ភ្នំពេញ​៖​លោក ទេព រិន្ទ​ដា​រ៉ូ តារា​សម្ដែង​ភាពយន្ត​ជើងចាស់​រួម​ជំនាន់​ជាមួយ​អ្នកនាង អម្ពរ ទេវី ដ៏​ល្បីឈ្មោះ និង​មាន​ភាព​លេចធ្លោ​លើ​វិថី​សិល្បៈ​នា​អំឡុង​ទសវត្សរ៍​ឆ្នាំ ៨០ និង ៩០ ។​​ទោះបី​បច្ចុប្បន្ន​តារាភាពយន្ត​ជើងចាស់​រូបនេះ​មាន​វ័យ ច្រើន​បន្តិច​ក្តី តែ​សម្រាប់​ទីផ្សារ​សិល្បៈ លោក ទេព រិន្ទ​ដា​រ៉ូ នៅតែមាន​ឱកាស​ក្នុង​ទីផ្សារ​សិល្បៈ​មិន​ចុះថយ​ឡើយ​។ ថ្មីៗ​នេះ​មាន​កម្មវិធី​មួយ​ត្រូវបាន​សមាគម​សិល្បៈ​រៀបចំ​នៅក្នុង​រមនីយ៍ដ្ឋាន​អង្គរ​ដែលមាន​ការចូល​រួម​ពី​អ្នកសិល្បៈ​ករចាស​ក្មេង​ជា​ច្រើនតែ​មិនមាន​វត្តមាន​លោក​ទេប​រិន្ទ​ដា​រូ​ទេ​។​ករណី​យ៍​នេះ​ត្រូវបាន​ទស្សនិកជន​អ្នកគាំទ្រ​មើលឃើញថា លោក រិន្ទ​ដា​រ៉ូ មាន​លក្ខណៈពិសេស ៤ យ៉ាង ស័ក្ដិសម​បំផុត​ក្នុងការ​សម្ដែង​តួអង្គ​ជា​ក្សត្រ​។​a teb rindaro2 

​មតិ​នេះ មានការ​ចែករំលែករ​វាង​សំណាក់​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដោយមាន​ខ្លឹមសារ​ថា នៅក្នុង​ព្រឹត្តិការណ៍​វប្បធម៌​ធំៗ សំខាន់ៗ នីមួយៗ តួអង្គ​ក្សត្រ​ពិតជា​សំខាន់​ណាស់ ព្រោះ​ជា​បុគ្គល​ទីមួយ​ដែល​ទស្សនិកជន​ចង់​មើលឃើញ និង​តាម​សម្លឹងមើល​មុនគេ​។​​ប្រភពពី​អ្ន​លេង​បណ្តាញ​សង្គម​បាន​បញ្ជាក់ថា « ខ្ញុំ​ឃើញថា លោកពូ​រ៉ូ ពិតជា​ស័ក្ដិ​សមជា​តួអង្គ​ក្សត្រ​ខ្លាំងណាស់​ក្នុងការ​សម្ដែង​នា​ព្រឹត្តិការណ៍​វប្បធម៌​នានា​កន្លងៗ មក ព្រោះ ទី​១.​វ័យ​លោកពូ​ពេល​គ្រង​ឈុត​ក្សត្រ​ស៊ីគ្នា​ទៅនឹង​អាយុ​អង្គ​ក្សត្រ​ក្នុង​ប្រវត្តិសាស្ត្រ​សម័យកាល​អង្គរ​រុងរឿង​។ ទី​២.​មុខ​លោកពូ​គ្រង​មកុដ​ហើយ​ទឹកមុខ​បង្កប់​ដោយ​មេត្តាធម៌​ទោះ​ក្នុង​ឈុត​កាច​ក៏​សមជា​ក្សត្រ​មាន​ហេតុ​មាន​ផល​មានចិត្ត​មេត្តា​បង្កប់​ក្នុង​ទឹកមុខ​របស់គាត់​(​មុខ​អត់​កោងកាច អត់​ឈ្លើយ​)​។ ទី​៣.​កម្ពស់​រាងរៅ​លោកពូ ស៊ីគ្នា​ជាមួយ​តួអង្គ​ក្សត្រិយ៍ មាឌ​សមល្មម មិន​ចាំតែ​សាច់ដុំ​កង់ៗ តែ​ឈរ​ក្បែរ​តួ​ស្រី​មិន​សម​នោះទេ​។ ទី​៤.​កាយវិការ និង​ទេពកោសល្យ​សម្ដែង​ក្សត្រ​ចំក្សត្រ រឹងមាំ មិន​ច្រងេងច្រងាង​ប្រឹងៗ​។ បើ សោកសៅ​ចំ​សោកសៅ ទឹកមុខ​បៀមទុក្ខ​ព្រួយ​មិន​ប្រឹងៗ​(​ស្នេហា​ចំ​ស្នេហា​មាន​ស្នេហ៍មុខ​)»​។​

​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ដដែល​បាន​និយាយទៀតថា ទាំងនេះ​ជា​ទេពកោសល្យ​សម្ដែង​រាប់​ឆ្នាំ​របស់គាត់​ដែល​យើង​មើល​មក​គឺ​ដាក់ពិន្ទុ​គាត់​នៅលើ​គេ​ក្នុងចំណោម​តួ​ជាច្រើន​រួចទៅហើយ ដូចនេះ​ទើប​មិនសូវមាន​ចំណុច​ឆ្គង និង​តាម​ចាប់កំហុស​គាត់​ពេល​សម្តែង​ម្តងៗ​(​សាំ​ភ្នែក ទុកចិត្ត​)​។​​អ្នកគាំទ្រ​បន្ថែមថា «​ខ្ញុំ​ដឹងថា ព្រឹត្តិការណ៍​វប្បធម៌​នីមួយៗ ចំណាយ​ថវិកា ពេលវេលា និង​ទឹកចិត្ត ការលះបង់​របស់​សិល្ប​ករ​គ្រប់រូប​ច្រើនណាស់ ក៏​សូម​អរគុណ​យ៉ាង​អនេក ហើយ​នេះ​គ្រាន់​ជា​មតិយោបល់​ក្នុងន័យ​ស្ថាបនា និង​ដោយ​ការស្រលាញ់​របស់​ទស្សនិកជន​មួយរូប និង​ក្នុងនាម​ជា​អ្នកគាំទ្រ​ព្រឹត្តិការណ៍​វប្បធម៌​មួយរូប​ប៉ុណ្ណោះ​»​។​​ក្នុងនោះដែរ ក៏មាន​ការបញ្ចេញមតិ​មួយចំនួន​លើកឡើង​ស្រដៀងៗ គ្នា ថា លោក ទេព រិន្ទ​ដា​រ៉ូ បើ​គាត់​សម្ដែង​ជា​ព្រះបាទ​ជ័យវរ្ម័ន​ទី ៧ ពិតជា​សក្ដិសម​ណាស់​។​

​សូមបញ្ជាក់ថា​កម្មវិធី​វប្ប​ធ​ម៍​ដែល​រៀបចំ​នៅ​រមនីយ៍ដ្ឋាន​អង្គរ​ដែលមាន​តួរ​អង្គ​ក្សត្រ​សម្តែង​ដោយ​លោក​ខេមរៈ​សិរីមន្តដ៊េលមានសម្បុរខ្មៅមានសាច់ដុំនិងទម្រង់មុខខ្មែរនិង​មហាក្ស​ត្រី​សម្តែង​ដោយ​លោកជំទាវ​ឧកញ៉ា​ស្រី​តូច​ចំណាន​ប្រធានសមាគសិល្បៈគឺ​រៀបចំឡើង​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ភ្ញៀវ​ទេសចរណ៍​ក៏ប៉ុន្តែ​តួអង្គ​ក្សត្រា​ត្រូវបាន​ប្រជាពលរដ្ឋ​អ្នកលេង​បណ្តាញ​សង្គម​និយាយ​ថាបើ​យក​លោក​ទេព​រិន្ទ​ដា​រ៉ូ​សម​ជាង​!៕a teb rindaro1 a teb rindaro4 

​