
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4974 នាក់
ម្សិលមិញ 9639 នាក់
សរុប 20695145 នាក់
បន្ទាយមានជ័យ៖ កាលពីយប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចតាមព្រំដែន បានឃាត់ខ្លួនមនុស្សពីរនាក់ក្រោយពួកគេលួចនាំចូលទំនិញពីប្រទេសថៃមកកម្ពុជាតាមភូមិសាស្រ្តច្រករបៀងប្រទេសថៃនៅចំណុចភូមិអភិវឌ្ឍន៍ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យដែលត្រូបានឃាត់ខ្លួនរួមមាន៖ ១. ឈ្មោះ នួម ថានុន ភេទប្រុស អាយុ ២៧ឆ្នាំ និង២. ឈ្មោះ រិត ចាន់រ៉េត ភេទប្រុស អាយុ ២០ឆ្នាំ។ ជនសង្ស័យទាំង២នាក់ មានទីលំនៅក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ចំណែក វត្ថុតាងដែលដកហូតបានរួមមាន៖ ម៉ូតូ Honda Dream ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ចំនួន ១គ្រឿង (ស្លាកលេខ បន្ទាយមានជ័យ 1F-3325) រទេះអូសចំនួន១, ទំនិញនិងអីវ៉ាន់ចម្រុះមានចំនួន ៤ការ៉ុង។
រីឯកម្លាំងចម្រុះដែលចុះបង្រ្កាប (រួមមានកងយោធពលខេមរភូមិន្ទ មកពីវរៈសេនាតូចលេខ៥១១ ចំណុះកងពលតូចថ្មើរជើងលេខ៥១) បានចុះប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបានជាបន្តបន្ទាប់នូវបទល្មើសឆ្លងដែនខុសច្បាប់។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដើម្បីបន្តនីតិវិធីផ្លូវច្បាប់៕