» អាល្លឺម៉ង់ត្រៀមបង្កើតប្រពន្ធ័ការពារដ្រុននិង​សហការជមួយអ៊ុយក្រែន ​អភិវឌ្ឍ​អាវុធ​ប្រើ​បច្ចេកវិទ្យា​ទំនើប វាយប្រហារ​បាន​ឆ្ងាយ​ » សម្តេចធិបតីហ៊ុនម៉ាណែតប្រាប់មូលហេតុមិនអនុវត្តន៍ច្បាប់កាតព្វកិច្ច​យោធា​ នាពេលកន្លងមក » កម្ពុជា-កូរ៉េ ចុះហត្ថលេខាបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅខេត្តកំពង់ធំ » រឿងចរចាព្រុំដែនសមុទ្ទតំបន់ត្រួតស៊ីគ្នារដ្ឋមន្ត្រីការបរទេសថៃបកមករកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)វិញបន្ទាប់ពីគម្រាមកម្ពុជាឲ្យចរចាទ្វេភាគីសិន! » ជនបរទេស ៣,៦៨៤នាក់ មាន៣៥សញ្ជាតិខុសច្បាប់ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា » តុលាការភ្នំពេញចេញដិការឃុំមនុស្ស១៦នាក់ ភាគច្រើនជាសន្តិសុខឯកជនសេឃ្យូរីធីហ្កាដ(G8888) ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងប៉ោយប៉ែត? » អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦រំលឹកពីភាគីទី៣ចូលរួមដោះស្រាយព្រុំដែនសមុទ្ទនិងសម្តីសម្តេចធិបតីមិនទទួលស្គាល់ការប្រើកម្លាំង » សមត្តកិច្ចជួយសង្គ្រោះករណីយ៍ចាប់ជំរិត និងសម្លាប់ក្មេង នៅភូមិកូនជ្រែ ស្រុកស្អាងដោយសារជនបង្កខឹងគ្រួសារជនរងគ្រោះ និងសុំខ្ចីលុយមិនបាន » ផឹកស្រាអស់២ដបស្រវឹងទាស់សម្តីគ្នាយកកាំបិតចាក់សម្លាប់ » អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ត្រូវបានដោះលែងពីពន្ធនាគារក្រោយឃុំខ្លួន ប្រហែល៨ខែ តែស្ថិតក្រោមការតាមដាន៤ខែ » អ្នកនាំពាក្យនគរបាលជាតិកម្ពុជា បដិសេធព័ត៌មានរបស់ថៃ ពាក់ព័ន្ធករណីចាប់ខ្លួនជនជាតិចិនមានអាវុធ ប្រើប្រាស់លិខិតឆ្លងដែនខ្មែរ និងពាក់ព័ន្ធទីបញ្ជាការដ្ឋានអង្គរក្ស » បុរសរកស៊ីឆក់ត្រីដែលត្រូវបានចាប់វ៉ៃខ្នោះបង្កការចាប់អារម្មណ៍ពីមហាជនត្រូវបានដោះលែងវិញហើយ! » ទ័ពមួកខៀវកម្ពុជាជាង ១៨០រូប វិលត្រឡប់ពីប្រទេសលីបង់វិញពេលមានអ្នកថ្មីទៅជំនួស » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន » មនុស្សប្រុសស្រីជាច្រើនាក់រួមទាំងថៅកែហាង នគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីលួចបើក និងបំរើសេវាផ្លូវភេទខុសច្បាប់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3605 នាក់

ម្សិលមិញ 5488 នាក់

សរុប 19226932 នាក់

នាយករដ្ឋមន្ត្រី​លើក​សំណួរ​ថា​តើ​ការយក​បញ្ហានយោបាយ​ទៅ​លូកលាន់​ជាមួយ​កិច្ចការ​បច្ចេកទេស​ខាង​ព្រំដែន អាច​ផ្តល់​ផលវិបាក​អ្វីខ្លះ​?


​ភ្នំពេញ​៖​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថា ក្នុង​ថ្មីៗ​នេះ ចលនា​ជំរុញ​ស្មារតី​ជាតិនិយម​នៅក្រៅ​ប្រទេស កំពុង​រុញ​ចលនា​ជាច្រើន​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា និង​ប្រទេសជិតខាង ដូចជា​ករណី CLV, កោះ​គត់ និង​មកដល់ពេលនេះ ប្រាសាទ​តា​មាន់​។ សម្តេច​បាន​ផ្ដាំ​ទៅ​អ្នកនយោបាយ​ទាំងអស់ ទាំង​ខ្មែរ និង​ថៃ សូមកុំ​យក​រឿង​នយោបាយ​ទៅ​លូកលាន់​លើ​កិច្ចការងារ​បច្ចេកទេស​របស់​រាជរដ្ឋាភិបាល ដែល​កំពុង​អនុវត្ត​ការងារ​ទាំងអស់​ដោយ​ផ្អែកលើ​គោល​ការ​បច្ចេកទេស ផែនទី និង​ច្បាប់​អន្តរជាតិ ពាក់ព័ន្ធ​នឹង​រឿង​ព្រំដែន​នេះ​។​a manet school1 

​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៥ ដែល​ប្រារព្ធ​ឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រឿង​ព្រំដែន​នេះដែរ អ្នកណា​ក៏​គិត​រឿង​ព្រំដែន​ដែរ ក្នុងនោះ​រាជរដ្ឋាភិបាល គឺជា​អ្នក​គិត និង​ទទួលខុសត្រូវ​ធំ​បំផុត​ចំពោះមុខ​ប្រជាពលរដ្ឋ ហើយ​ការងារ​នេះ គឺ​ផ្អែកទៅលើ​ការដោះស្រាយ​ស្របទៅតាម​ច្បាប់​ជាតិ​និង​អន្តរជាតិ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានប្រកាសថា កម្ពុជា​រក្សា​ជំហរ​ដោះស្រាយ​បញ្ហា​ព្រំដែន​តាម​សន្ដិវិធី ប៉ុន្ដែ​កម្ពុជា ក៏​រក្សា​សិទ្ធិ​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់ខ្លួន​មិន​ខ្លាច​នឹង​ប្រើ​កម្លាំង​ប្រសិនបើ​មាន​អ្នក​ចូលមក​ឈ្លានពាន​ប្រទេស​កម្ពុជា​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏បាន​គូសបញ្ជាក់ថា បញ្ហា​ព្រំដែន គឺជា​បញ្ហា​រសើប ដែលមាន​ប្រទេស ជាច្រើន​នៅលើ​ពិភពលោក មិនទាន់បាន​ដោះស្រាយ​បញ្ហា​ព្រំដែន​នេះ​រួចរាល់​ផង រួមទាំង​កម្ពុជា​ផង ដែរ ដែលជា​ហេតុ​ធ្វើឱ្យមាន​សង្គ្រាម និង​ជម្លោះ​ប្រដាប់អាវុធ ជាក់ស្តែង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ជាដើម​។​

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​១៧​កុម្ភៈ​២០២៥​មាន​កង​ទា​ហ៊ាន​ថៃ​មួយក្រុម​បានមក​ឃាត់​ប្រជាពលរដ្ឋ​ខ្មែរ​មួយក្រុម​ដែល​កំពុង​ច្រៀង​ចម្រៀង​ជាតិ​ឲ្យ​ឈប់​ច្រៀង​។​ករណី​យ៍​លោក​ឧ្ត​ម​ត​សេនីយ៍​នាក់​វង្ស​ដែល​គេ​ស្គាល់​ថា​ជា​អតីត​មេ​យោធា​ខ្មែរក្រហម​បច្ចុប្បន្ន​ជា​មេ​បញ្ជាក​ការ​កងពលតូច​លេខ​៤២​បាន​ប្រតិកម្ម​ដោយ​សម្តី​ធ្ងន់ៗ​ថាបើ​វា​ចង់​បាញ់​គ្នា​ក៏បាន​?​។​សម្តី​លោក​ឧ​ត្ត​ម​សេនីយ៍​នាក់​វង្ស​បង្ហាញ​ពី​ស្មារតី​ស្នេហា​ជាតិ​ដាច់ខាត​តែ​ជាំ​សម្តី​មិនត្រូវ​ប្រើ​ក្នុង​កាលៈទេសៈ​ខ្មែរ​ថៃ​កំពុង​ថ្នម​សភាព​គា​រណ៍​ជាមួយគ្នា​នោះទេ​។​ចឹ​ង​ហើយ​បានជា​ក្រោយពី​មាន​ព្រឹ​តិ្ត​ការណ៍​នេះ​លោក មាន ចាន់​យ៉ា​ដា អភិបាលខេត្ត​ឧត្ដរមានជ័យ​ក៏ បាន​ដឹកនាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ចុះសួរសុខទុក្ខ​បងប្អូន​កងកម្លាំងប្រដាប់អាវុធ​ជួរមុខ និង​ត្រួតពិនិត្យ​សមិទ្ធផល​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​តំបន់​ប្រាសាទ​តា​មាន់ ស្ថិតនៅ​ភូមិ​តា​មាន់​សែន​ជ័យ ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្តឧត្ដរមានជ័យ នា​រសៀល​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៥​ផងដែរ​។​លោក​អភិបាលខេត្ត​ក៏បាន​ជួប​នាយ​ទា​ហ៊ាន​ថៃ​ដែល​ឈរជើង​និង​បាន​និយាយ​សម្រួល​ស្ថានការណ៍​ផងដែរ​។​

​ក្រៅពីនេះ​លោក​ចៅហ្វាយខេត្ត​ក៏បាន​សម្តែង​នូវ​ការកោតសរសើរ និង​ដឹងគុណ​ដល់​បងប្អូន​កង​ទ័ព នាយទាហាន ពលទាហាន​ទាំងអស់ ដែល​បាន​លះបង់​កម្លាំងកាយ​-​ចិត្ត ហ៊ាន​ពលី​អាយុជីវិត ចូលរួម​ក្នុង​សមរភូមិ ដើម្បី​ការពារជាតិ អធិបតេយ្យភាព បូរណភាព​ទឹកដី និង​នាំមក​នូវ​សុខសន្តិភាព ស្ថិរភាព ដែលជា​ការចាំបាច់​ដល់​ការសម្រេចបាន​នូវ​សមិទ្ធផល​ដ៏​ធំធេង​លើ​គ្រប់​វិស័យ​។​

​ក្នុងឱកាស​នោះ​លោក​អភិបាលខេត្ត ក៏បាន​ប្រគល់​អំណោយ​របស់​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ជា​គ្រឿង​ឧបភោគបរិភោគ​ដល់​កងកម្លាំង​ការពារ​តាម​បន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ ដោយ​កងពលតូច​លេខ​៤២ ទទួលបាន​ទឹក​សុទ្ធ​៧៥​កេះ ត្រីខ​៣០​កេះ មី​៣០​កេះ ទឹកត្រី​២០​កេះ ទឹកស៊ីអ៊ីវ​២០​កេះ និង​កងកម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន​គោគ​លេខ​៧០២ ទទួលបាន​ទឹក​សុទ្ធ​៥៥​កេះ ត្រីខ​២០​កេះ មី​៤៥​កេះ ទឹកត្រី​២០​កេះ និង​ទឹកស៊ីអ៊ីវ​២០​កេះ​ផងដែរ​។​ដោយឡែក​បើតាម​កាសែត​ថៃ​បាន​ឲ្យ​ដឹងថា​លោកស្រី​នាយក​រដ្ឋ​ម​ន្ត្រិ​ថៃ​ផៃ​តង​តាន​ស៊ីណាវ៉ាត្រា​ក៏បាន​និយាយ​សម្រួល​ស្ថានការណ៍​ថា​បាន​វិល​មក​ធម្មតា​វិញ​ហើយ​ផងដែរ​!៕a manet school2 a manet school4 a tamao2 a tamaon a tamaon1