» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5470 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695641 នាក់

ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះពិនិត្យស្ថានភាពផ្ទាល់នៅភូមិព្រៃចាន់ ទីដែលទាហានថៃបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជា

 

បន្ទាយមានជ័យ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ដចុះទៅពិនិត្យស្ថានភាពផ្ទាល់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទីដែលទាហានថៃបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជា បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួស៣នាក់ កាលពីរសៀលថ្ងៃទី១២វិវ្ឆិកាបន្ទាប់ពីបានចុះទៅពិនិត្យស្ថានភាពជនរងគ្រោះ ដែលត្រូវទាហានថៃបាញ់ប្រហារ ព្រមទាំងសាកសពអ្នកដែលបាត់បង់ជីវិតនៅមន្ទីរពេទ្យផងដែរ។a aota4 

 

សូមរំលឹកថា នៅវេលាម៉ោង១៥៖៥០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ២០២៥ កម្លាំងទាហានថៃ បានប្រើកាំភ្លើង RPD បាញ់ប្រហារមកលើប្រជាពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅក្នុងជម្រកកៅស៊ូតង់ក្នុងដែនអធិបតេយ្យកម្ពុជា ទីតាំង (ថៃដាក់កង់ឡាននិងរាយបន្លាលួស) ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ឈមខាងថៃ ភូមិណងយ៉ាកែវ ឃុំណងម៉ាក់មុន ស្រុកគោកធ្យូង ខេត្តស្រះកែវ។

ជនរងគ្រោះដែលរងរបួសទាំង៣នាក់៖ទី១៖ ឈ្មោះ នី សុម៉េង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិផ្សារកណ្ដាល ឃុំផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវត្រគៀកខាងស្ដាំធ្លុះពីក្រោយមកមុខ.។ទី២៖ ឈ្មោះ រិទ្ធ ចាន់ធា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ (បាញ់ត្រូវភ្លៅស្តាំ)។ទី៣៖ ឈ្មោះ សូ ចំរ៉ុង ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិតំណក់ទឹក ឃុំចន្ទគីរី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវពោះ។

បើតាមសេចក្ដីរាយការណ៍ពីជួរមុខកម្ពុជា ដំបូងទាហានថៃ បានស្រែកជេរមកទាហានកម្ពុជា ប៉ុន្តែទាហានកម្ពុជាមិនតបត បន្ទាប់មកទាហានថៃ បានបាញ់ទាំងកំរោលមកលើ ប្រជាពលរដ្ឋកម្ពុជា ដេកនៅក្នុងតង់ ទីតាំងក្បែរទាហានថៃ រាយបន្លាលួស និងដាក់កងឡាន ក្នុងដែនអធិបតេយ្យភាពកម្ពុជា។

ជនស៊ីវិលកម្ពុជាដែលរងគ្រោះទាំងបីនាក់នោះ បានទទួលការវះកាត់យកក្បាលគ្រាប់ចេញដោយជោគជ័យ និងកំពុងបន្ដទទួលការថែទាំយ៉ាងយកចិត្តទុកដាក់បំផុតពីក្រុមគ្រូពេទ្យជំនាញ នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី។ បងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងបីនាក់នោះ កំពុងត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ មកកាន់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ ដើម្បីបន្តការព្យាបាល។a aota1 a aota3 a aota5 a aota6