» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7227 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697398 នាក់

អគ្គទេសាភិបាល​កម្ពុជា បានស្នើ​ដល់ ធនាគារ​ចិន ប្រចាំ​ទីក្រុង​ហុងកុង ជួយ​សម្រួល និង​បន្ធូរបន្ថយ​លក្ខណៈវិនិច្ឆ័យ​ក្នុងការ​ជ្រើស​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ពី​កម្ពុជា​

​ភ្នំពេញ ៖ លោកជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Sun Yu នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ចិន ប្រចាំ​ទីក្រុង​ហុងកុង ដែលជា​ធនាគារ​ដៃគូ​របស់​ធនាគារជាតិ​នៃ​កម្ពុជា សម្រាប់​ការគ្រប់គ្រង​ក្រដាសប្រាក់​ដុល្លារ​អាមេរិក នា​រសៀល​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៤ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។​a chea serey 

​ក្នុងជំនួប​នេះ លោកជំទាវ​ទេសាភិបាល​បានស្នើ​ដល់ ធនាគារ​ចិន ប្រចាំ​ទីក្រុង​ហុងកុង ជួយ​សម្រួល និង​បន្ធូរបន្ថយ​លក្ខណៈវិនិច្ឆ័យ​ក្នុងការ​ស្រាល់ជ្រើស​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ពី​កម្ពុជា និង​បន្ទាប​កម្រៃ​សេវា​។ ជាការ​ឆ្លើយតប លោក Sun Yu បានទទួល​សំណូមពរ​នេះ ហើយ​បញ្ជាក់ថា​នឹង​យក​សំណើ​លោកជំទាវ​ទៅ​ពិភាក្សា​ជាមួយ​ក្រុមការងារ​រប​ស់លោក​បន្តទៀត​។​ លោកជំទាវ​ទេសាភិបាល ក៏បាន​ជួប​លោកជំទាវ​បណ្ឌិត សឿង រដ្ឋ​ចា​វី ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ធនាគារជាតិ​នៃ​កម្ពុជា ជាមួយ​ប្រទេស​ចិន​លើ​ប្រព័ន្ធ​ទូទាត់ ជាពិសេស​លើ​ការផ្សព្វផ្សាយ​ឱ្យ​ភ្ញៀវទេសចរ​ចិន​ប្រើប្រាស់​កម្មវិធី UnionPay ដោយ​ទូទាត់​ជា​រូបិយវត្ថុ​ក្នុងស្រុក​របស់ខ្លួន​ដើម្បី​ស្កេ​ន KHQR នៅពេល​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា​ផងដែរ​។​

សូមបញ្ជាក់ថា​បញ្ហា​ពិបាកធ្វើ​ចរាចរ​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​នៅ​កម្ពុជា​នេះដែរ​តាម​បញ្ជា​នាយករដ្ឋមន្ត្រី ធនាគារជាតិ​នៃ​កម្ពុជា​បានសម្រេច​ឱ្យ​សាខា​ធនាគារពាណិជ្ជ​ខេត្តសៀមរាប សម្រួលការ​ចាយវាយ​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ចាស់ ឬ​ប្រឡាក់ ដោយ​មិន​ទាមទារ​កម្រៃ​សេវា​ពី​អតិថិជន​របស់ខ្លួន​ឡើយ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ចុះ​ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៤​។​​ទេ​អ្វី​ដែលជា​ការកត់សម្គាល់​ការអនុញ្ញាត​នេះ​មិនមែន​នៅ​គ្រប់​តំបន់​ទេសចរណ៍​ក្នុង​ខេត្ត​ផ្សេង​ទៀតឡើយ គឺ​មានតែ​នៅក្នុង​ខេត្តសៀមរាប​តែប៉ុណ្ណោះ​។​​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ក្នុងករណី​ក្រដាសប្រាក់​ចាស់​ដែល​គិតថា​មិនគួរ​បន្ត​ឱ្យ​ចរាចរ​នៅលើ​ទីផ្សារ​បាន ធនាគារពាណិជ្ជ​នៅក្នុង​ខេត្តសៀមរាប​ត្រូវបញ្ជូន​ទៅ​ប្តូរ​យក​ក្រដាស​ជាថ្មី​នៅ​សាខា​ធនាគារជាតិ​ខេត្តសៀមរាប ដោយ​ពុំមាន​គិត​កម្រៃ​សេវា​ឡើយ​។​

​ធនាគារជាតិ​នៃ​កម្ពុជា​ក៏បាន​តម្រូវឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំងអស់​ក្នុង​ខេត្តសៀមរាប​ដាក់​ក្រដាសប្រាក់​ប្រភេទ ២០ ដុល្លារ​អាមេរិក និង ៥០ ដុល្លារ​អាមេរិក ជំនួស​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ ១០០ ដុល្លារ​អាមេរិក​ក្នុង​ម៉ាស៊ីន​ដក​ប្រាក់​(ATMs)​។​​ការសម្រេច​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា ធ្វើឡើង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ឱ្យសម្រួល​ការចាយ​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ចាស់ រហែក និង​ទក់ ក្រោយ​លោក​ទទួលបាន​សំណូមពរ​ពី​ប្រជាពលរដ្ឋនៅក្នុង​ខេត្តសៀមរាប​។​

​សម្តេច ហ៊ុន ម៉ា​ណែ​ត បាន​បង្ហោះ​សារ​អំពាវនាវ​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្នុងនោះ​មាន​បណ្ដា​អាជីវកម្ម​ឯកជន និង​ប្រជាពលរដ្ឋ​អ្នកលក់ដូរ​ទាំងអស់​នៅក្នុង​ខេត្តសៀមរាប ចូលរួម​អនុវត្ត​នូវ​គោលការណ៍​ថ្មី​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ឱ្យបាន​ស្រុះគ្នា ដើម្បី​កុំឱ្យ​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ការចាយ​ក្រដាសប្រាក់​ដុល្លារ​ដែលមាន​សភាព​ចាស់ ឬ​ប្រឡាក់​បន្តទៀត​។​​សម្តេចធិបតី បញ្ជាក់ថា​៖ «​ខ្ញុំ​សង្ឃឹមថា ចំណាត់ការ​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា​នឹង​លុបបំបាត់​បញ្ហាលំបាក​ពាក់​ព័ន្ធ​នឹង​ការចាយ​ក្រដាសប្រាក់​ដុល្លារ​អាមេរិក និង​ជួយ​សម្រួល​ដល់​ការលក់ដូរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ទេសចរ​ដែល​ទស្សនា​ខេត្តសៀមរាប​ផងដែរ​»​។​

​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ ប្រាប់​វី​អូ​អេ​ថា ការសម្រេច​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា​ជា​យន្ត​ការល្អ​មួយ ប៉ុន្តែ​លោក​ថា​គួរតែមាន​ការអនុវត្ត​នៅ​ទូទាំងប្រទេស មិនមែន​នៅតែ​ក្នុង​ខេត្តសៀមរាប​ឡើយ​។​​លោក​ថ្លែងថា​៖ «​យើង​គួរ​ជំរុញ​យន្តការ​នេះ​ឱ្យទៅជា​យន្តការ​ទូទាំងប្រទេស ដោយសារ​យើង​មិនអាច​ធ្វើ​តែ​គោលដៅ​ទេសចរណ៍​ខេត្តសៀមរាប ពីព្រោះ​គោលដៅ​សំខាន់​នៅក្នុង​ទេសចរណ៍​នៃ​ប្រទេស​កម្ពុជា​យើង​មាន ៤ កន្លែង​ធំៗ មាននៅ​ទីក្រុង​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​មាននៅ​ខាង​ទិសឦសាន ឬក៏​តំបន់​សមុទ្រ​។ ចំណុច​ទាំងអស់​ហ្នឹង​ខ្ញុំ​គិតថា មិនមាន​ការខាតបង់​អី​ទេ នេះ​គ្រាន់តែ​ជា​ផ្នែក​មួយ ដើម្បី​យើង​សម្រួល​ដល់​ការចាយវាយ​ទេសចរ​បរទេស​តែប៉ុណ្ណោះ​»​។​

​ចំណែក​លោក ខៀវ ធី ប្រធាន​សមាគម​មគ្គុទេសក៍​ទេសចរ​អង្គរ​ចង់ឃើញ​កម្ពុជា​ចរាចរណ៍​ប្រាក់រៀល​ខ្មែរ​សុទ្ធសាធ ដោយ​ភ្ញៀវ​អន្តរជាតិ​ចូលដល់​ទឹកដី​ខ្មែរ​ត្រូវតែ​ប្តូរ​ចាយប្រាក់​រៀល​ខ្មែរ ដូច​ករណី​ប្រទេសជិតខាង​មាន​ប្រទេស​ថៃ វៀតណាម និង​ឡាវ​ជាដើម​។​​លោក​ថ្លែងថា​៖ «​ដើម្បី​ការពារ​កុំ​ឱ្យមាន​អារម្មណ៍​ថ្នាំងថ្នាក់​ហ្នឹង យើង​ចាយលុយ​ខ្មែរ​តែម្តង​ទៅណា​។ យើង​ឈប់​ឱ្យ​ចរាចរ​លុយ​ដុល្លារ​ទៅ​។ ទេសចរ​ទាំងអស់​ចាយ​លុយ​ខ្មែរ​យើង​តែម្តង​មក​។ ឱ្យគេ​ស្គាល់​លុយ​ខ្មែរ​យើង អ្វីដែល​បោះពុម្ព​នៅ​ខ្មែរ​ជា​ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ព្រះឆាយាល័ក្ខណ៍ ព្រះរាជា​របស់​យើង​។ ឱ្យគេ​ស្គាល់​នូវ​អត្តសញ្ញាណ​ជាតិ​របស់​ជាតិ​នៅក្នុង​លុយ​ហ្នឹង​ណា​បាទ​»៕a money usa 
​