» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10190 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700361 នាក់

អភិបាលខេត្ត​ពោធិ៍សាត់ បដិសេធ មិន​អនុញ្ញាត អូស​លៀស ដោយ​កម្លាំង​ម៉ាស៊ីន ក្នុង​រដូវ​បិទ​នេសាទ

​ពោធិ៍សាត់​៖ លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត នា​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២៤ បានអនុញ្ញាត​ឱ្យ​បងប្អូន ប្រជា​នេសាទ ប្រមាណ​ជាង​៦០​គ្រួសារ ចូលជួប​ពិភាក្សា​រក​ដំណោះស្រាយ​នៅ​វេទិកា​ដោះស្រាយ​ក្តី ក្នុង​សាលាខេត្ត​ពោធិ៍សាត់ ជុំវិញ​ការស្នើសុំ​អូស​លៀស ដោយ​ប្រើ​កម្លាំង​ម៉ាស៊ីន នៅ​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ក្នុងអំឡុងពេល​បិទ​នេសាទ​។​a khov leas 

លោក ភុំ វិមល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តពោធិ៍សាត់ បានឱ្យដឹងថា​មាន ការស្នើសុំ​របស់​បងប្អូន​ប្រជា​នេសាទ ដែល​ប្រកបរ​បរអូស​លៀស ដោយ​ប្រើ​កម្លាំង​ម៉ាស៊ីន នៅ​បឹង​ទន្លេសាប អំឡុងពេល​រដូវ​បិទ​នេសាទ​នេះ គឺ​ច្បាប់​មិន​អនុញ្ញាត​នោះទេ ផ្ទុយទៅវិញ​វា​បានធ្វើឱ្យ​ប៉ះពាល​ធ្ងន់ធ្ងរ ដល់​ជីវៈចម្រុះ​ក្នុង​បឹង​ទន្លេសាប​ស្ទើរ​ទាំងស្រុង​។ តែដោយសារ​កត្តា​ជីវភាព គឺ​ជំនាញ​អាចឱ្យ​បងប្អូន ធ្វើការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ដោយ​អូស​ដោយ​ដៃ និង​មិនឱ្យ​មានការ​អូស​ដោយ​ប្រើ​កម្លាំង​ម៉ាស៊ីន​នោះឡើយ​។ ចំពោះ​ក្រឡាមង គឺ​អនុញ្ញាត​ត្រឹម​ក្រឡា ចាប់ពី​២​ហ៊ុន​កន្លះ​ឡើងទៅ​។​

​ក្នុងឱកាស​នោះ លោក ខូ​យ រី​ដា បាន​លើកឡើងថា ក្នុងនាម​រដ្ឋបាលខេត្ត និង​ក្នុងនាម​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត គឺ​លោក​មានការ​យកចិត្តទុកដាក់​ខ្ពស់ ទៅលើ​ជី​ភាព​រស់នៅ​របស់ បងប្អូន​ប្រជាពលរដ្ឋ​។ ដូចជា​ករណី​ប្រជា​នេសាទ ដែល​ធ្វើការ​ស្នើសុំ​នេសាទ អូស​លៀស ដោយ​ប្រើ​កម្លាំង​ម៉ាស៊ីន ក្នុងអំឡុងពេល​បិទ​នេសាទ គឺ​មិនត្រូវ​អនុញ្ញាត ពោលគឺ​ដើម្បី​ផលប្រយោជន៍​រួម​ទាំងអស់គ្នា​។​​លោក​អភិបាលខេត្ត​បាន​លើកឡើងថា ប្រសិនបើ​មាន​កម្លាំង​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ​ណាមួយ មក​គៀបសង្កត់ យកលុយ​ពី​បងប្អូន គឺ​លោក​នឹង​ចាត់ការ​ជន​ទាំងនោះ ដោយ​គ្មាន​ការលើកលែង​។ លោក​សូមឱ្យ​បងប្អូន ទទួលយក​ការសម្រេចចិត្ត ក៏ដូចជា​ការពន្យល់​ពី​ខាង​មន្ត្រី​ជំនាញ អំពី​ច្បាប់​ជលផល និង​ត្រូវ​គិតពិចារណា ដើម្បី​ប្រយោជន៍​ដល់​កូនចៅ​យើង​ជំនាន់​ក្រោយ​។​ លោក ខូ​យ រី​ដា ក៏បាន​ឧបត្ថម្ភ​អង្ករ ដល់​បងប្អូន​ប្រជា​នេសាទ ប្រមាណ​ជាង​៦០​គ្រួសារ ដោយ​ក្នុង​១​គ្រួសារ ទទួលបាន អង្ករ​២០​គីឡូក្រាម​ផងដែរ​៕a khov leas1 

​