» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6855 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697026 នាក់

ប្រហែល​គ្មាន​លទ្ធភាព​ទប់ស្កាត់​រដ្ឋ​មន្ត្រី​កសិកម្ម​ខ្មែរ​សុំ​ឲ្យ​រដ្ឋមន្ត្រី​វៀតណាម​ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ពី​ស្រុក​ខ្មែរ​

​ចា​កាតា​៖​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១២ ខែតុលា ឆ្នាំ​២០១៨ លោក​រដ្ឋមន្ត្រី វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ខ្មែរ​បានស្នើ​ដល់​សម​ភាគី​វៀតណាម​ឲ្យ ជួយ​មាន​វិធានការ​តឹងរ៉ឹង​បន្ថែមទៀត ពាក់ព័ន្ធ​ដល់​ការគ្រប់គ្រង ពាណិជ្ជ​កម្មផល អនុផល​ព្រៃឈើ​ខុសច្បាប់ និង​ការនេសាទ​ឆ្លងដែន ខុសច្បាប់ ពុំមាន​ការអនុញ្ញាត និង​មិនមាន​របាយការណ៍ ព្រោះ​កម្ពុជា​កំពុង ស្ថិតក្នុង​ដំណាក់កាល​រៀបចំ​លិខិតបទដ្ឋាន​នានា ដែល​សមស្រប​ទៅនឹង​លក្ខខណ្ឌ​តម្រូវ​របស់​សហភាព​អឺរ៉ុប​។​a veng vn 

សំណើ​នេះ​បាន​ធ្វើឡើង​នៅក្នុង​កិច្ច​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោក ង្វៀន សួន​គឿង រដ្ឋមន្ត្រី​កសិកម្ម និង​អភិវឌ្ឍ​ជនបទ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​មុនពេល​កិច្ចប្រជុំ​លើក​ទី​១៨ នៃ​រដ្ឋមន្ត្រី​កសិកម្ម និង​ព្រៃឈើ​អាស៊ាន​បូក​បី​។​

លោក​រដ្ឋមន្ត្រី វេ​ង សាខុន បាន​ថ្លែងអំណរគុណ ចំពោះ​រដ្ឋាភិបាល និង​វិស័យ​ឯកជន​រៀ​ត​ណា​ម ដែល​កន្លងមក​បាន​ប្រមូល​ទិញ នូវ​កសិផល​ពី​កសិករ​កម្ពុជា ដូចជា​កៅស៊ូ ដំឡូង​មី ស្វាយចន្ទី និង​អង្ករ​ជាដើម​។ លោក​រដ្ឋមន្ត្រី បាន​បន្តថា ថ្មីៗ​នេះ​កសិករ​កម្ពុជា មាន​ភាពសប្បាយ​រីករាយ ចំពោះ​តម្លៃ​ស្វាយចន្ទី និង​ដំឡូង​មី ហើយ​លោក​រដ្ឋមន្ត្រី សង្ឃឹមថា ភាគី​វៀតណាម​នឹង​បន្ត​រក្សា បាន​នូវ​តុល្យភាព​តម្លៃ និង​បរិ​មាណនៃ​ការប្រមូលទិញ​កសិផល​ពី​កម្ពុជា​។ ដោយឡែក​ចំពោះ ពូជ​ស្វាយចន្ទី ដែល​សមាគម​ស្វាយចន្ទី​វៀតណាម ប្រគល់​មក​កម្ពុជា លោក​រដ្ឋមន្ត្រី បានស្នើ​ឲ្យ​ក្រសួងកសិកម្ម រៀ​ត​ណា​ម ជួយផ្តល់​នូវ​លិខិតបញ្ជាក់​អនាម័យ និង​ភូតគាម​អនាម័យ និង​លិខិតបញ្ជាក់​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​បញ្ចៀស​នូវ​បញ្ហា​ផ្សេងៗ ដែល​អាច​ប៉ះពាល់​ដល់​ផលប្រយោជន៍​កសិករ​។

លោក​រដ្ឋមន្ត្រី ក៏បាន​ស្នើ​ឲ្យ​ភាគី​វៀតណាម ជួយ​ពិនិត្យ​លទ្ធភាព ក្នុងការ​បង្កើន​តម្លៃ​កៅស៊ូ ដែល​ប្រមូល​ទិញ​ពី​កម្ពុជា ដើម្បី​សម្រួល​ដល់​ជីវភាព​កសិករ​កម្ពុជា​។ ចំពោះ​ការ​ចលនា​សត្វ​ឆ្លងដែន លោក​រដ្ឋមន្ត្រី បានស្នើ​ឲ្យ​ភាគី​វៀតណាម ជួយ​ពង្រឹង​ការបង្ការ និង​ទប់ស្កាត់​ជំងឺឆ្លង​រាតត្បាត ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ រវាង​ប្រទេស​ទាំងពីរ​។ ក្រៅពីនេះ លោក​រដ្ឋមន្ត្រី ក៏បាន​ស្នើ​ដល់​ភាគី​វៀតណាម ជួយ​មាន​វិធានការ​តឹងរ៉ឹង​បន្ថែមទៀត ពាក់ព័ន្ធ​ដល់​ការគ្រប់គ្រង ពាណិជ្ជ​កម្មផល អនុផល​ព្រៃឈើ​ខុសច្បាប់ និង​ការនេសាទ​ឆ្លងដែន ខុសច្បាប់ ពុំមាន​ការអនុញ្ញាត និង​មិនមាន​របាយការណ៍ ព្រោះ​កម្ពុជា​កំពុង ស្ថិតក្នុង​ដំណាក់កាល​រៀបចំ​លិខិតបទដ្ឋាន​នានា ដែល​សមស្រប​ទៅនឹង​លក្ខខណ្ឌ​តម្រូវ​របស់​សហភាព​អឺរ៉ុប​។​

រដ្ឋមន្ត្រី​កសិកម្ម និង​អភិវឌ្ឍ​ជនបទ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​លោក ង្វៀន សួន​គឿង​បាន សន្យាថា នឹង​សហការ​ជាមួយ វិស័យ​ឯកជន​វៀតណាម ក្នុងការ​ពិនិត្យមើល​នូវ​លទ្ធភាព ក្នុង​ការប្រមូលទិញ​កៅស៊ូ ពី​កម្ពុជា ក្នុងតម្លៃ​មួយ​សមស្រប​។ ចំពោះ​បញ្ហា​ដំឡូង​មី បច្ចុប្បន្ន​វៀតណាម ក៏​កំពុង​ជួបប្រទះ​នូវ​បញ្ហា​ជំងឺឆ្លង ហើយ​ក្រសួង និង​អ្នកជំនាញ កំពុងមាន​វិធានការ​កម្ចាត់​ចោល នូវ​ប្រភេទ​ជំងឺឆ្លង និង​កែលម្អ​ឡើងវិញ នូវ​ការខូចខាត និង​ប្រើប្រាស់​ពូជ​ថ្មី ដែលមាន​ភាព​ធន់​នឹង​ជំងឺ ហើយ​លោក នឹង​ជំរុញ​ដល់​វិស័យ​ឯកជន​វៀតណាម បន្ត​រក្សា​នូវ​លំនឹង​តម្លៃ​ដំឡូង​មី នៅ​កម្ពុជា​។

​ចំពោះ​ការនេសាទ​ឆ្លងដែន និង​ការដឹកជញ្ជូន​ផល អនុ​ព្រៃឈើ​ឆ្លងដែន ខាង​ភាគី​វៀតណាម មិនបាន​ឆ្លើយ​ចំ​បញ្ហា​ទេ​ដោយ​គ្រាន់តែ​និយាយ​របៀបការ​ទូត​ថា​៖​វៀតណាម​កំពុងមាន​ការយកចិត្ត​ទុកដាក់​យ៉ាងខ្លាំង ហើយ​រដ្ឋាភិបាល​វៀតណាម បាន​ជំរុញ​ឲ្យ​មាន​ការដាំ​ព្រៃឈើ​ឡើងវិញ ជា​លក្ខណៈ​ពាណិជ្ជកម្ម និង​ជួយ​ដល់​បរិស្ថាន​។ លោក​រដ្ឋ​ម​មន្ត្រី​វៀតណាម​បាន ស្នើ​ឲ្យ​ភាគី​ទាំងពីរ រៀបចំ​ក្រុមការងារ​កម្រិត​ជំនាញ ដើម្បី​បន្តធ្វើ​ការពិភាក្សា និង​ដោះស្រាយ​នូវ​បញ្ហា​នានា ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពង្រីក​នូវ​ទំហំ​ពាណិជ្ជកម្ម កសិកម្ម​រវាង​ប្រទេស​ទាំងពីរ​។​សូមបញ្ជាក់​ដែរ​សម្រាប់​ស្រុក​ខ្មែរ​ទោះជា​នាយករដ្ឋមន្ត្រី​បានប្រកាស​ប្តេជ្ញាចិត្ត​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក៏ដោយ​ក៏​បទល្មើស​ព្រៃឈើ​ឆ្លងដែន​ទៅ​ស្រុក​វៀតណាម​ដែល​អ្នកប្រព្រឹត្ត​មានកំ​រឹត​ឧកញ៉ា​មិនមាន​ការថយចុះ​ឡើយ​៕a veng vn1 car go dak dam car duong sruoch1 a veng vn1 (1) 

​