» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8724 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698895 នាក់

រដ្ឋមន្ត្រីក្រសួងការពារជាតិទទួលស្គាល់ថាក្រុមប្រតិបត្តិការណ៍រកអេឡេកូហោះធ្លាក់មិនទាន់់ឃើញ

ភ្នំពេញ​៖ លោក​ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លើកឡ់ើ​ថា ការរុករក​ឧទ្ធម្ភាគចក្រ​ដែល​បាត់​ការទាក់ទង បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២​ហើយ សង្ឃឹមថា អាច​នឹង​រកឃើញ​នៅថ្ងៃនេះ​។ បច្ចុប្បន្ន​ខាង​ក្រុមគ្រួសារ​ភិ​ឡុ​ត និង​ជំនួយការ​ហ្វឹកហ្វឺន​ម្នាក់​កំពុង​រង់ចាំ​លទ្ធផល​រុករក​នេះ​។អត់មានជនបរទេសទេ?!។a tea elecopter1 

​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បាន​បញ្ជាក់ថា ក្រសួងការពារជាតិ បាននិងកំពុង​បញ្ជូន​កងកម្លាំង​ចូលទៅ​រុករក ឧទ្ធម្ភាគចក្រ​ចំនួន​១​គ្រឿង របស់​ក្រសួងការពារជាតិ ដែល​បាត់​ការទាក់ទង​ពេល​ហ្វឹកហ្វឺន ឬ​បាន​ចុះចត​ដោយ​សុវត្ថិភាព ប៉ុន្តែ​ធ្វើការ​ទាក់ទង​គ្នា​ពុំបាន​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​រុករក​ធ្វើឡើង​ទាំង​លើ​អាកាស និង​ថ្មើ​ជើង​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានឱ្យដឹង​ដូចនេះ ក្នុងឱកាស​ខួប ៣១​ឆ្នាំ នៃ​ខួប​កងរាជអាវុធហត្ថ ១៤​កក្កដា ១៩៩៣- ១៤​កក្កដា ២០២៤​។ លោក​បាន​បញ្ជាក់ថា ក្នុងពេល​បច្ចុប្បន្ននេះ​ក្រសួងការពារជាតិ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​តែមួយគត់​ឱ្យ​សាធារណៈជន​។ ឧទ្ធម្ភាគចក្រ​របស់​ក្រសួងការពារជាតិ ចេញ​ហោះហើរ​ហ្វឹកហ្វឺន​ជា​រៀងរាល់ថ្ងៃ រយៈពេល​ខ្លី ឬ​រយៈពេល​ចំងាយ​ឆ្ងាយ​។ ឧទ្ធម្ភាគចក្រ​ដែល​បាត់​ការទំនាក់ទំនង​នេះ មាន​គោលដៅ​ហ្វឹកហ្វឺន​ពី​ភ្នំពេញ​ទៅ​ថ្មដា ពី​ថ្មដា​-​ទៅ​ភ្នំពេញ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ពុំទាន់​សន្និដ្ឋាន​យ៉ាងណា​នៅឡើយ​ទេ ប៉ុន្តែ​ក្នុង​បេសកកម្ម​ហ្វឹកហ្វឺន មាន​ភី​ឡុ​តម្នាក់​និង​ជំនួយការ​ហ្វឹកហ្វឺន​ម្នាក់ (​សរុប​២​នាក់​) ជា​អកុសល​ជួប បញ្ហា​អាកាសធាតុ​មិន​អំណោយផល ហើយ​បាត់​ការទាក់ទង​គ្នា​។ ឥឡូវនេះ​កម្លាំង​គ្រប់​ជំនាញ​កំពុង​ចុះរ​ករក​ទៅក្នុង​តំបន់​សញ្ញា ដែល​បាត់​ការ​ទំនាក់ ទំនង​ជាមួយ​ទ័ពអាកាស​។​ក្រសួងការពារជាតិ បានចេញ​ប្រកាស​ដំណឹង​ថា​នៅ​ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ​២០២៤ នេះ ក្រុមការងារ​ជួយសង្គ្រោះ ដែលមាន​ការចូលរួម​ពី​បណ្តា​កងឯកភាព​ពាក់ព័ន្ធ​ក្នុងភូមិ​សាស្ត្រ​បាត់បង់ ឧទ្ធម្ភាគចក្រ​នឹង​ខិតខំ​ប្រឹងប្រែង​បន្តសកម្មភាព​ស្វែងរក​ឧទ្ធម្ភាគចក្រ​ដែល​បាន​បាត់បង់​ការទាក់ទង​ពី​ទីបញ្ជាការ​ទ័ពអាកាស ក្នុងពេល​កំពុង​ហាត់​ហ្វឹកហ្វឺន​បន្តទៀត ។​

​អស់​រយៈពេល​ពេញ​មួយថ្ងៃ ចាប់តាំងពី​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២៤ ក្រោម​អាកាសធាតុ​មិន​អំណោយផល និង​ឧបសគ្គ​ជាច្រើន​ក្នុង​បេសកកម្ម​រុករក​ឧទ្ធម្ភាគចក្រ​មួយគ្រឿង ដែល​បាន​បាត់បង់​ការទាក់ទង​ពី​ទីបញ្ជាការ​ទ័ពអាកាស ក្នុងពេល​កំពុង​ហាត់​ហ្វឹកហ្វឺន នៅ​ភូមិសាស្ត្រ​ជួរ​ភ្នំក្រវាញ ស្ថិតក្នុង​ខេត្តពោធិ៍សាត់ និង ខេត្តកោះកុង ក្រុមការងារ​ជួយសង្គ្រោះ​នៅ​មិនទាន់​ប្រទះ​ឬ រកឃើញ​ឧទ្ធម្ភាគចក្រ​នេះ​នៅឡើយ​ទេ​។

​ដោយឡែក ក្រសួងធនធានទឹកបានឲ្យដឹងថា៖ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ អាកាសធាតុនៅកម្ពុជា​ តំបន់វាលទំនាប​ មានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ក្នុងនោះខ្យល់បក់មកពីទិសនិរតី និងទិសបស្ចឹម មានល្បឿនមធ្យម ៤,៥០ម៉ែត្រ​ ក្នុង១វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី១០%។ 

នៅ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣០°C​។ ខ្យល់​បក់​មកពី​ទិសនិរតី មាន​ល្បឿន​មធ្យម ៤,៥០​ម៉ែត្រ ក្នុង​១​វិនាទី​។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាចមាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្តប់​លើ​ផ្ទៃដី​១០% ហេ​ី​យ​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា ១,៥០​ម៉ែត្រ​៕a teaa a teaa1 a tea elecopter a elecopter4