
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4418 នាក់
ម្សិលមិញ 7965 នាក់
សរុប 17983563 នាក់
ខេត្តបាត់ដំបង ៖ អគ្គិភ័យម័យបានឆាបឆេះផ្ទះមួយកាលពីថ្ងៃទី៣១ សីហា ឆ្នាំ២០២៤នេះ នៅចំណុចភូមិអូរល្មួន ឃុំផ្លូវមាស ស្រុករតនមណ្ឌល បណ្តាលការខូចខាតគិតជាទឹកប្រាក់អស់ប្រមាណ២ម៉ឺនដុល្លារអាមេរិក។
មូលហេតុនៃការឆេះផ្ទះនេះមិនមែនដោយសារឆ្លងអគ្គិសនីឬមកពីអ្វីនោះទេតែបែជាមនុស្សបែកថ្នាំជាអ្នកដុតបំផ្លាញផ្ទះឪពុកឯងទៅវិញ។ជនបែកថ្នាំដែលដុតផ្ទះឪពុកខ្លួនឯងមាន ឈ្មោះ អ៊ុក កូរ៉ា ភេទប្រុសអាយុ៣០ឆ្នាំ មានប្រពន្ធ និងកូន០២នាក់។ ជននេះ បានយកសាំងចាក់ដុតផ្ទះឪពុករបស់ខ្លួនឈ្មោះ អ៊ុក គា ខណៈដែលគាត់ទើបចេញពីផ្ទះផុតបន្តិច ។សូមបញ្ជាក់ថាផលវិបាកដោយសារគ្រឿងញៀនត្រូវបានគេសង្កេតឃើញថាមានសភាពធ្ងន់ធ្ងរក្នុងសង្គមប្រជាពលរដ្ឋ។