» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5068 នាក់

ម្សិលមិញ 5667 នាក់

សរុប 18744094 នាក់

មានមនុស្ស​ធ្លាក់​ពីលើ​អគារ the penthouse ពី​ជា​ន់ទី​១៧


​ភ្នំពេញ ៖ បុរស​ជនជាតិ​បរទេស​ម្នាក់​បាន​ស្លាប់ភ្លាមបន្ទាប់ពី ធ្លាក់ពីលើជាន់ទី១៧នៃអគារ the penthouseបង្ក​ឲ្យ​មានការ ភ្ញាក់ផ្អើល​នៅ ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ ២០២៤​ចំនុច​តាម​បណ្ដោយ​ផ្លូវ សុធារស​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​a building die2 

​នាយប៉ុស្តិ៍​នគរបាលរ​ដ្ន​បាល​ទន្លេបាសាក់​លោក សាល ស​ណ្ដុះ ប្រាប់​សារពត៌មាន​នៅ​ព្រឹក​នេះ​អោយដឹងថា ជនរងគ្រោះ​ជ​តិ​ជនបរទេស​នេះ មិនទាន់​អត្តសញ្ញាណ​នៅឡើយ​ទេ​ដោយ​ពុំមាន​ប៉ាស្ព័រ​តែ​សមត្ថកិច្ច​កំពុង់​ស្រាវជ្រាវ​។​​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹង ថា​មុនពេល​កើត​ហេតុ​គេ​មិន​ថា​បុរស​ជន បរទេស​មានរឿង​អ្វី​នោះទេ​ក៍​ស្រាប់តែ​ធ្លាក់​ពី អាគារ​ជាន់​ទី​១៧​មកដល់​ដី​បណ្ដាល​ឲ្យ​បែក ក្បាល​ស្លាប់​មួយ​រំពេច​តែម្តង ។​

​ករណីនេះ​ផងដែរ​ភ្លាមៗ​ខាង​សន្តិសុខ​ដែរ យាម​នៅ​ទី​នោះបាន​រាយការណ៍​ជូន​កម្លាំង សមត្ថកិច្ច​មូលដ្ឋាន​ចុះទៅពិនិត្យ​កន្លែង​កើត ហេតុ​និង​បាន​ហ៊ុំព័ទ្ធ​ខ្សែ​មិន​ឲ្យ​មាន​អ្នក​ចូល ទៅបាន​នោះទេ ។​
​លោក​យិន សាន អធិការនគរបាលរ​ដ្ន​បាល​ខណ្ឌចំការមន​ក៏បាន​ប្រាប់​សារពត៌មាន​ថា ពាក់ព័ន្ធ​ករណីនេះ​ផងដែរ​សមត្ថកិច្ច​មិនទាន់ អាច​បញ្ជាក់ថា ជនរងគ្រោះ​លោត​សំលាប់​ខ្លួនឯង​ឬ​ពាក់​ព​ន្ធ័​ករណី​ផ្សេងៗ​នោះទេ ដោយ​ប្រគល់​អោយកម្លាំង​ជំនាញ​កោសល្យ វិច័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ​កំពុងតែធ្វើការ​ពិនិត្យ ៕a building die a building die1