» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9647 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699818 នាក់

៤​ឆ្នាំ​ចុងក្រោយ រឹបអូស​សារធាតុ​ញៀន និង​សារ​ធាតុគីមី​ផ្សំ ជិត​៦០០​តោន ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន​ជម្រុញ យុទ្ធនាការ​ប្រយុទ្ធប្រឆាំង

​ភ្នំពេញ​៖ ការអនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​គឺ ដើម្បី​កុំឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​គោលដៅ​នៃ​ការប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន និង​មិនឱ្យ​គ្រឿងញៀន​បង្ក​ឥទ្ធិពល ញាំញី​បំផ្លិចបំផ្លាញ​សង្គមជាតិ​។ នេះ​ជាការ​លើកឡើង​របស់​ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្នុង​ពិធី​ផ្សព្វផ្សាយ​ផែនការ​ស្ដីពី យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ លើក​ទី​៩​។a drug advice 

​លោក​ឧបនាយករដ្ឋមន្ដ្រី អះអាងថា យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​កន្លងមក បានទទួល​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់ ហើយ​គោលដៅ​បន្ដទៀត​នោះ ខិតខំ​ប្តេជ្ញា​ធ្វើយ៉ាងណា​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយជា ប្រទេស​គ្មាន​គ្រឿងញៀន និង​រក្សា​គ្រួសារ​នីមួយៗ ជា​គ្រួសារ​ស្អាតស្អំ គ្មាន​គ្រឿងញៀន តាម​ទស្សនវិស័យ «​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ជីវិត និង​សហគមន៍​គ្មាន​គ្រឿងញៀន​»​។​ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន ទទួលស្គាល់ថា ស្ថានភាព​គ្រឿងញៀន​នាពេល​បច្ចុប្បន្ន បាន​ឈានដល់​ដំណាក់កាល​មួយ​ដ៏​គួរឱ្យ​ព្រួយបារម្ភ​ជាទីបំផុត ដែល​វា​បានក្លាយ​ទៅជា​បញ្ហា​រួម​របស់​សង្គមជាតិ​ទាំងមូល ដោយ​មិន​ប្រកាន់វណ្ណៈ ពូជសាសន៍ ឬ​ពណ៌​សម្បុរ​នោះឡើយ​។

សូមបញ្ជាក់ថា​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កាលពី​ព្រឹក​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹងថា រយៈពេល​៤​ឆ្នាំ គិត​ចាប់ពី (២០២០ ដល់​២០២៣) សមត្ថកិច្ច​បង្ក្រាប​និង​រឹបអូស​សារធាតុ​ញៀន និង​សារ​ធាតុគីមី​ផ្សំ ជិត​៦០០​តោន និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជាង​៧​ម៉ឺន​នាក់​។​​នៅក្នុង​កិច្ចប្រជុំ​ក្រុមការងារ​អន្តរក្រសួង​ត្រួតពិនិត្យ​សារធាតុ​ញៀន និង​សារ​ធាតុគីមី​ផ្សំ នា នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹងថា នៅក្នុង​ឆ្នាំ​២០២០ សមត្ថកិច្ច បង្ក្រាបបាន​ជាង​១​ម៉ឺន​ករណី ក្នុងនោះ​មាន​ករណី​កែច្នៃ ចំនួន​៤​ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជាង ២​ម៉ឺន​នាក់ និង​ចាប់យក​សារធាតុ​ញៀន​ចំនួន​ជិត ៤​ពាន់​គី​ឡី​ក្រាម និង​សារ​ធាតុគីមី​ផ្សំ ចំនួន​ជាង ៤​តោន​។​

​នៅ​ឆ្នាំ​២០២១ សមត្ថកិច្ច​បង្ក្រាបបាន​ជាង ៦​ពាន់​ករណី ក្នុងនោះ​មាន​ករណី​កែច្នៃ​ផលិត ចំនួន ៩​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ បាន​ជាង​១​ម៉ឺន ៣​ពាន់​នាក់ និង​ចាប់យក​សារធាតុ​ញៀន​ជាង ៤​តោន ៦០០​គីឡូក្រាម និង​សារ​ធាតុគីមី​ផ្សំ ចំនួន​ជិត ៨៥​តោន​។​​នៅ​ឆ្នាំ​២០២២ សមត្ថកិច្ច​បង្ក្រាបបាន​ជាង ៦​ពាន់​ករណី ក្នុងនោះ​មាន​ករណី​កែច្នៃ​ផលិត ចំនួន ១០​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ បាន​១​ម៉ឺន ៥​ពាន់​នាក់ និង​ចាប់យក​សារធាតុ​ញៀន​ជិត ១៥​តោន និង​សារ​ធាតុគីមី​ផ្សំ ចំនួន​ជាង ៥០៤​តោន និង​នៅក្នុង ឆ្នាំ​២០២៣ បង្ក្រាបបាន​ជាង ៨​ពាន់​ករណី ក្នុងនោះ​មាន​ករណី​កែច្នៃ​ផលិត ចំនួន​១៤​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន ជាង​២​ម៉ឺន​នាក់ និង​ចាប់យក​សារធាតុ​ញៀន ចំនួន​ជិត​៣​តោន និង​សារ​ធាតុគីមី​ផ្សំ ចំនួន​១​តោន ៤៦៩​គីឡូក្រាម​។​

​លោក​អគ្គលេខា​បាន​បន្ទោស​សភាពការណ៍​ក្រៅប្រទេស​ថា​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ចុងក្រោយ​នេះ សភាពការណ៍​គ្រឿងញៀន​ទាំង​នៅ​ក្របខ័ណ្ឌ​អន្តរជាតិ និង​ក្នុង​តំបន់ នៅតែ​ជា​កត្តា​ប្រឈម​ទាំង​ក្នុង​កាលៈទេសៈ​ចំពោះមុខ និង​សម្រាប់​រយៈពេល​យូរអង្វែង​។​​ដោយសារ​កត្តា​ជម្លោះ ប្រដាប់អាវុធ​ដែល​បាននិងកំពុង​កើតមានឡើង​យ៉ាង​ក្តៅគគុក​ជាច្រើន​កន្លែង​ទាំង​នៅលើ​ពិភពលោក និង​ក្នុង​តំបន់ បានធ្វើ​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន ឆ្លៀតឱកាស​បង្កើន​សក​ម្ម​ភាព​ផលិត និង​ដាំ​ដុះ ទាំង​គ្រឿងញៀន​សំយោគ និង​រុក្ខជាតិ​ញៀន​។​​ទន្ទឹមនឹងនេះ កម្ពុជា​ក៏​នៅ តែ​បន្ត​រង​ការគំរាមកំហែង ពិសេស​ការរង​ឥទ្ធិពល​គ្រឿងញៀន​ពី​តំបន់ត្រីកោណមាស​។ ជាពិសេស​ការ​ចរាចរ​ឆ្លងកាត់​គ្រឿងញៀន​តាមផ្លូវ​គោក តាម​បញ្ញើ​ប្រៃសណីយ៍ និង​តាម​ផ្លូវអាកាស ដូចជា​ការដឹកជញ្ជូន និង​ជួញដូរ​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​ឡាវ ការ​រក្សាទុក​គ្រឿងញៀន រាប់រយ​គីឡូក្រាម នៅតាម​ទីតាំង​ភូមិសាស្ត្រ​រាជធានី ខេត្ត​នៅតាម​ព្រំដែន និង​ជាប់​ដែនសមុទ្រ ដើម្បី​នាំចេញ​ទៅ​ក្រៅប្រទេស តាម​ច្រក ផ្លូវគោក និង​តាម​ច្រក​សមុទ្រ​។​

​ក្នុងនោះ​លោក​ក៏បាន​ស្នើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ចរាចរ​ដឹកជញ្ជូន​សារធាតុ​ញៀន និង​សារ​ធាតុគីមី​ផ្សំ រវាង​អង្គភាព​នៅ​តំបន់ ព្រំដែន និង​អាជ្ញាធរ​ដែនដី​រាជធានី​ខេត្ត ដែលមាន​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ប្រើប្រាស់ នៅ​ពុំទាន់​បាន​គ្រប់ ជ្រុងជ្រោយ និង​ជាប្រចាំ​។​​ទន្ទឹមនឹងនេះ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ លើ​ការគ្រប់គ្រង​ត្រួតពិនិត្យ​ការស្នើសុំ ការនាំ​ចូល ការដឹកជញ្ជូន ការជួញដូរ ការប្រើប្រាស់ និង​ការធ្វើ​សន្និធិ​សារធាតុ​គីមី​ផ្សំ នៅតាម​ក្រុមហ៊ុន រោងចក្រ សហគ្រាស នៅ​ពុំទាន់​បាន​ស្របតាម​តួនាទី និង​ភារកិច្ច​ដែល​បានកំណត់​នៅក្នុង​មាត្រា​ពាក់ព័ន្ធ​នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ដើម្បី​រួមគ្នា​បង្ការ​ទប់ស្កាត់​ការ​លួច​បង្វែរ​សារធាតុ​គីមី​ផ្សំ​ពី​ជំនួញ​ស្របច្បាប់ ទៅ​ផលិត​គ្រឿងញៀន​ខុសច្បាប់​។​

 

​សម្រាប់​កិច្ចប្រជុំ​ខាងលើ​ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន បានផ្ដល់​នូវ​អនុសាសន៍​ដឹកនាំ​បន្ថែម​មួយចំនួន រួមមាន​៖​ទី​១. ការងារ​ផ្សព្វផ្សាយ និង​អប់រំ​៖ ចំពោះ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្នុង​អាណត្តិ​ថ្មី​នេះ បានចាត់ទុក មធ្យោបាយ​អប់រំ ជា​វិធីសាស្ត្រ​ចំបង​ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។ ក្នុងន័យនេះ លោក​បានការ​ណែនាំ​ដល់​អគ្គលេខាធិការដ្ឋាន និង​គណៈកម្មការ​ទទួល​បន្ទុក​ផ្សព្វផ្សាយ​អប់រំ ប្រធាន​ត្រូវធ្វើ​យ៉ាងណា​បំផុស​ចលនា​ផ្សព្វផ្សាយ​អប់រំ ពី​វិនាសកម្ម​គ្រឿងញៀន​នេះ​ជា​ចលនា​ជាតិ​មួយ ដែល​គ្រប់​វិស័យ​ត្រូវតែ​ចូលរួម​ទាំងអស់គ្នា ដូចជា វិស័យ​អប់រំ វប្បធម៌ សិល្បៈ ទេសចរណ៍ សាសនា និង​កីឡា ជាដើម​។

​ទី​២. ការគ្រប់គ្រង​សារធាតុ​ញៀន និង​គីមី​ផ្សំ​៖ ស្នើ​រៀបចំ​នូវ​ស្តង់ដា នីតិវិធី​អនុវត្ត SOP ក្នុង​គោលបំណង គ្រប់គ្រង​ឱ្យបាន​ហ្មត់ចត់ នូវ​រាល់​សារធាតុ​គីមី​ផ្សំ​ទាំងឡាយណា​ដែល​អាច​កែច្នៃ​ផលិត​ជា​គ្រឿងញៀន​។ លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្រុមការងារ​អន្តរក្រសួង​នេះ នឹង​អនុវត្ត​តួនាទី ភារកិច្ច​របស់ខ្លួន ក្រោម​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ធ្វើយ៉ាងណា​លុបបំបាត់​ឱ្យបាន​ករណី​លួចលាក់​កែច្នៃ​ផលិត​គ្រឿងញៀន​នៅ​កម្ពុជា​។
​លោក​ក៏បាន​ណែនាំ​ដល់​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ត្រូវបញ្ជូន​លក្ខខណ្ឌ ប្រភេទ​ទីតាំង ដែល​សង្ស័យ​កែច្នៃ​ផលិត ទៅគ្រប់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ទាំងអស់ ដើម្បី​មាន​មូលដ្ឋាន ក្នុង​ការចុះ​ត្រួតពិនិត្យ​ទីតាំង​ទាំងឡាយណា​ដែល​សង្ស័យ​លបលួច​កែច្នៃ​ផលិត​គ្រឿងញៀន​។

​ទី​៣. ការងារ​អនុវត្ត​ច្បាប់​៖ លោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​កន្លងមក​បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​មន្ត្រី​អនុវត្ត​ច្បាប់​ណា ដែល​ពាក់ព័ន្ធ​ទាំង​បទល្មើស និង ការប្រើប្រាស់​គ្រឿងញៀន គឺជា​ការបន្ត​អនុវត្ត​មរតក​អភិក្រម «​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​» របស់​សម្ដេច​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​។

​ចំពោះ «​ការវះកាត់​» គឺជា​ជម្រើស​ចុងក្រោយ ហើយ​ឈរលើ​អភិក្រម​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី ក៏បាន​ដាក់ចេញ​នូវ​គោលការណ៍​ដឹកនាំ «​សម្អាតផ្ទះ​យើង​» ដើម្បី​ឲ្យ​ក្រសួង ស្ថាប័ន ពង្រឹងគុណភាព​ធនធាន​មនុស្ស ប្រកបដោយ​ភាព​ស្អាតស្អំ និង​ភាពជា​គំរូ នៃ​ការអនុវត្ត​ច្បាប់​។ មួយវិញទៀត លោក​ក្រើនរំឭក ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់ ត្រូវ​រក្សា​ភាពថ្លៃថ្នូរ និង​ប្រកាន់ខ្ជាប់​នូវ​ឥរិយាបថ​សមរម្យ ក្នុងការ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន ចៀសវាង​ការអនុវត្ត​លើស​បទបញ្ជារ និង​យក​ផលប្រយោជន៍​បុគ្គល​ជាធំ​៕a prum drug3 a prum sokha a prum sokha3