» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8539 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698710 នាក់

ប៉ូលិស​តាម​ចាប់​ក្រុម​អ្នករត់​ផាស​អាប់ ដែល​បាញ់សម្លាប់​មនុស្ស​ពីរ​នាក់ និង​ម្នាក់​រងរបួស​(វីដេអូ)


​ភ្នំពេញ ៖ សមត្ថកិច្ច​កំពុងតែ​តាម​ចាប់​ក្រុម​ខ្មាន់កាំភ្លើង​ដែល​បាន​បាញ់សម្លាប់​មនុស្ស​ពីរ​នាក់ និង​ម្នាក់​រងរបួស នៅ​ចំណុច​លើផ្លូវ​បេតុង មុខ​ហាង​លក់​ទូរស័ព្ទដៃ​ពន្លក​ថ្មី ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​១ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​យប់​ថ្ងៃទី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១​។​នេះ​បើតាម​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន​។​a kill pasup1 

តាមរយៈ​កា​ម៉ា​រ៉ា​សុវត្ថិភាព​ន​នៅ​កន្លែងកើតហេតុ សមត្ថកិច្ច​មាន​តម្រុយ​ខ្លះ​ហើយ​ក្នុងការ​តាម​ស្វែងរក​ក្រុម​ជនដៃដល់​។​​ជនរងគ្រោះ​ទាំងបី​នាក់ ដែល​ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់​ឲ្យ​ស្លាប់ និង​របួស​មានដូចជាៈ​
១. ឈ្មោះ សុខ ស៊ី​ដេ​ត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​លក់​ខោអាវ ទីលំនៅ​ភូមិ​អង្គរ ឃុំ​អង្គរ ស្រុក​កងមាស ខេត្តកំពង់ចាម ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​១ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​គ្រាប់កាំភ្លើង​ចូល​នៅ​ក​ខាងស្តាំ​ធ្លាយ​ចេញ​នៅ​ក​ខាងឆ្វេង (​ស្លាប់បាត់​បង់ជីវិត​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​)​។​

២. ឈ្មោះ គឹម ឈៀក​លីន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ទីលំនៅ​ភូមិ​ជី​បាន ឃុំ​ជី​បាន ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ស្នាក់នៅ​ផ្ទះជួល​សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ គ្រាប់កាំភ្លើង​ត្រូវចំ​ក្បាល​ខាងក្រោយ​ចំហៀង​ខាងឆ្វេង​ធ្លាយ​ចេញ​នៅក្បែរ​ចុង​ចិញ្ចើម​ខាងស្តាំ (​ស្លាប់​នៅ​កន្លែង​)​។​
៣. ឈ្មោះ ប៉ូ សុធី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រងរបួស​នាំទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​។​

​ប្រភព​បាន​បន្តថា ក្រុម​ខ្មាន់កាំភ្លើង​មាន​គ្នា​ចំនួន ៥​នាក់ បាន​រត់គេចខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​បាញ់​ស្លាប់​ជន​ទៅលើ​ជនរងគ្រោះ​។ នៅ​កន្លែងកើតហេតុ​បាន​រកឃើញ​សំបក​គ្រាប់​អាវុធខ្លី​៣​គ្រាប់​។​ហើយ​សមត្ថកិច្ច​កំពុងតែ​តាម​ចាប់ខ្លួន​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

​ជនរងគ្រោះ​ឈ្មោះ ប៉ូ សុធី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ខ្លួន និង​ឈ្មោះ ស៊ី​ដេ​ត ឈ្មោះ ឈៀក​លីន ព្រមទាំង​មិត្តភក្តិ​ជាច្រើន​នាក់ បាន​អង្គុយ​ផឹកស៊ី​នៅមុខ​ផ្ទះ​ឈ្មោះ មុន្នី ពេលនោះ​ស្រាប់​តែមាន​អ្នកបើក​កង់​បី​ឥណ្ឌា​ពណ៌​ស បាន​បើក​មកដល់​មុខ​កន្លែង​ផឹកស៊ី​ទៅមុខទៀត មិន​រួច​ព្រោះ​មាន​រថយន្ត​ម៉ាក​ស្តា​រិច​ចត​បាំង​ផ្លូវ ហើយ​អ្នកបើក​កង់​បី​ក៏បាន​ទាស់​ពាក្យសំដី​ជាមួយ​ម្ចាស់​រថយន្ត​ស្តា​រិច​ដែល​ចត​បាំង​ផ្លូវ​វាយតប់​គ្នា​ហើយ​អ្នកបើក​ផសា​អាប់​ក៏​ចេញ​បាត់ទៅ​។


​ខាង​ភាគី​រថយន្ត​បន្តទៀតថា លុះដល់​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ដដែល ស្រាប់តែ​លេចមុខ​ជនបង្ក​បើក​ម៉ូតូ​កង់​បី​មកវិញ​ម្តងទៀត រួមជាមួយ​បក្សពួក​២​នាក់​ទៀត​ជិះ​ម៉ូតូ​ម្នាក់​មួយគ្រឿង​មក​​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត (​ពេទ្យរុស្ស៊ី​) ដល់​ឈប់ រួច​ចុះ​ពីលើ​កង់​បី ហើយ​ជនសង្ស័យ​ជា​អ្នកបើក​ម៉ូតូ​កង់​បី និង​បក្សពួក​ម្នាក់ទៀត​បាន​ចូលទៅ​ឈ្លោះប្រកែក​គ្នា​ជាមួយ​ម្ចាស់​រថយន្ត​ទៀត ។​

​ប្រភព​ដដែល​បន្តថា ដោយឡែក​បក្សពួក​ម្នាក់​ទៀត​មាន​កាំភ្លើង​សៀត​នឹង​ចង្កេះ គឺ​នៅ​ឆ្ងាយ​ពី​កន្លែង​ជម្លោះ​នោះ​២​ទៅ​៣​ម៉ែត្រ ។ ខណៈពេលដែល​ជនបង្ក​កំពុងតែ​ឈ្លោះប្រកែក​គ្នា​ជាមួយ​ម្ចាស់​រថយន្ត​នោះ ស្រាប់តែ​ជនបង្ក​បាន​ដើរទៅ​ដក​កាំភ្លើង​ពី​បក្សពួក​របស់ខ្លួន បាញ់​សំដៅ​ទៅលើ​ជនរងគ្រោះ​ចំនួន​៣​គ្រាប់ ធ្វើឱ្យ​រងរបួស​ធ្ងន់ធ្ង​រ​៣​នាក់​ដួល​ក្នុង​ថ្លុកឈាម រួច​បញ្ជូនទៅ​មន្ទីរពេទ្យ ចំណែក​ឈ្មោះ អាត ថា ជា​ម្ចាស់​រថយន្ត​វិញ បាន​រត់​រួច​ពុំ​ត្រូវរបួស​ឡើយ ហើយ​ក្រុម​ជនសង្ស័យ​ក៏​នាំគ្នា​បើក​ម៉ូតូ​គេចខ្លួន​បាត់អស់​តែម្តង ។​

​បើតាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ពេល​កើតហេតុ​ដំបូង ជនសង្ស័យ​ដែលជា​អ្នកបើក​ម៉ូតូ​កង់​បី​បាន​អះអាងថា ជនរងគ្រោះ​ជា​ម្ចាស់​រថយន្ត​មាន​វាយ​ទៅលើ​រូបគាត់ ធ្វើ​ឲ្យ​គាត់​ខឹង​ទើប​ហៅ​សាច់ញាតិ​បងប្អូន​មក​កន្លែងកើតហេតុ ដើម្បី​ជួយ​អន្តរាគមន៍ ។​

​ចំណែក​ជនរងគ្រោះ​ជា​ម្ចាស់​រថយន្ត​វិញ​បាន​អះអាងថា ពេលដែល​កើតហេតុ គាត់​មិនបាន​វាយ​ទៅលើ​ជនសង្ស័យ​ទេ គ្រាន់តែ​ឈ្លោះប្រកែក​គ្នា ហើយ​ជនសង្ស័យ​នៅ​ឈប់​នៅ​កន្លែងកើតហេតុ​ជិត​មួយ​ម៉ោង ដោយ​មិន​ព្រម​បើក​ចេញ​ទៅណា គឺ​នៅ​ឈប់​រង់ចាំ​បក្សពួក​មកជួយ ចំណែក​រូបគាត់​ត្រូវបាន​អ្នកជិតខាង​ដែល​ផឹកស៊ី​ជាមួយគ្នា​បានមក​សម្របសម្រួល រួច​ហៅ​ទៅ​អង្គុយ​ផឹក​បន្តទៀត ស្រាប់តែ​បក្សពួក​ជនសង្ស័យ​មក​ដល់​បាន​ឈ្លោះប្រកែក​គ្នា​ទៀត រហូត​ដក​កាំភ្លើង​បាញ់​ត្រូវរបួស​អ្នក​ដែល​អង្គុយ​ផឹកស៊ី​ជាមួយគ្នា​នោះ​ធ្វើឱ្យ​បាត់បង់​ជីវិត​២​នាក់ និង​របួសធ្ងន់​ម្នាក់ ចំណែក​រូបគាត់​ជា​ម្ចាស់​រថយន្ត​មិនមាន​រងរបួស​ទេ ។​
​

គួរ​បញ្ជាក់ថា ក្រោយពេល​កើតហេតុ ជនរងគ្រោះ​២​នាក់​ឈ្មោះ សៀក លឹម និង​ឈ្មោះ សុខ ស៊ី​ដេ​ត ត្រូវបាន​ក្រុមគ្រួសារ​ដឹក​តាម​ម៉ូតូ​កង់​បី​ខ្មែរ ដើម្បី​សង្គ្រោះ​បឋម​នៅ​គ្លី​និ​ច​ឯកជន សម្ភព​ចោមចៅ តែ​ដោយសារតែ​របួសធ្ងន់​ធ្ង​រ​ពេក គ្លី​និ​ច​ឯកជន​បាន​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​បន្តទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ប៉ុន្តែ​ជា​អកុសល​ជនរងគ្រោះ​ទាំង​២​នាក់​បាន​បាត់បង់​ជីវិត​ទៅហើយ ។ ចំណែក​ជនរងគ្រោះ​ម្នាក់ទៀត ឈ្មោះ បូ សុ​ភី ត្រូវបាន​ក្រុមគ្រួសារ ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​រុស្ស៊ី ដើម្បី​សង្គ្រោះ​។​​ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​ចម្រុះ កម្លាំង​ជំនាញ ខណ្ឌ ក្រុង ក្រសួង កម្លាំង​អាជ្ញាធរ ចុះទៅពិនិត្យ សាកសួរ​ដល់ទី​តាំង​កើតហេតុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ជុំវិញ​ករណី ខាងលើ ដើម្បី​តាម​ចាប់​ជនបង្ក​ទាំង​៣​នាក់​ខាងលើ យកមក​ផ្តល់​ន្ទា​ទោស​តាមច្បាប់​៕a kill pasup a kill pasup2 a kill pasup3