» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6073 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696244 នាក់

សម​ត្ត​កិច្ច​ខេត្តបន្ទាយមានជ័យ​និង​ស្រះកែវ​ថៃ​សហការ​សម្របសម្រួល​ជូន​ពលករ​ខ្មែរ​វិល​ត្រឡប់មក​ចូលឆ្នាំ​បន្ទាប់ពី​មាន​គ្រោះថ្នាក់​ចរាចរ​

​ខេត្តបន្ទាយមានជ័យ : អា​ជ្ញ​ធរ​ខេត្តបន្ទាយមានជ័យ កំពុង​សហការ​ធ្វើ​កិច្ចការងារ​បន្ទាន់​សម្រប​សម្រួល​ជាមួយ​អាជ្ញាធរខេត្ត​ស្រះកែវ និង​កងកម្លាំង​សមត្ថកិច្ច​ថៃ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​-​ក្លង​ឡឹ​ក ដើម្បី​សម្របសម្រួល​ឲ្យ​បងប្អូន​ពលករ​ខ្មែរ​ដែល​សម្រុក​មកពី​ប្រទេស​ថៃ​មកលេង​បុណ្យចូលឆ្នាំ​កុំ​ឲ្យ​មានការ​កកស្ទះ​រងចាំ​យូរ ។​នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២៣ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាត់​តាំង​ឯកឧត្តម ង៉ោ ម៉េង​ជ្រូ​ន អភិបាលរង​ខេត្ត លោក គាត់ ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត កម្លាំង​សមត្ថកិច្ច​អន្តោរ​ប្រវេ​ស​ច្រក​អន្តរជាតិ​ប៉ោយប៉ែត មន្ទីរ​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេ​ត​ត និង​មន្ត្រី​ពាក់ព័ន្ធ បាន​នឹង​កំពុង​នៅលើ​ទឹកដី​ថៃ ជួបពិភាក្សា ដោះស្រាយ​ជាបន្ទាន់​ជូន​ដល់​បងប្អូន​ពលករ​ខ្មែរ​ជាច្រើន​ពាន់​នាក់ ដែល​អញ្ជើញ​មកលេង​ផ្ទះ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ។​a k pet1 

​បញ្ហា​នៃ​ការកក់ស្ទះ​ដូច​ក្នុង​រូបភាព​ខាងលើនេះ​គឺ​បងប្អូន​កំពុង​អង្គុយ​រងចាំ​ខាង​ទឹកដី​ថៃ ដើម្បី​ពិនិត្យ​បំពេញបែបបទ​ឆ្លង​មក​ខាង​ទឹកដី​កម្ពុជា​របស់​យើង​។ ខាង​សមត្ថកិច្ច​កម្ពុជា​គឺ​បាន​យកចិត្តទុកដាក់ ដើម្បី​សម្របសម្រួល​ព​ន្លឿ​ន​នីតិវិធី ឲ្យ​បងប្អូន​ឆាប់​បាន​ទៅដល់​ភូមិឋាន ផ្ទះសម្បែង​នៅឯ​ស្រុកកំណើត​រៀងៗ​ខ្លួន ។​​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក​អ៊ុំ​រាត្រី​អភិបាលខេត្ត​អាជ្ញាធរ​បន្ទាយ​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ស្រះ​កែវជា​ខេត្ត​សម្ព័ន្ធមេត្រីភាព​គ្នា មាន​កិច្ចប្រជុំ​ផ្លាសរ​ប្តូរ​បទពិសោធន៍​ការងារ ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​ទៅវិញទៅមក​។​ពេល មាន​អ្វី​កើតឡើង​តែ​សហការ រួមគ្នា​ដោះស្រាយ​ជា​ប្រពៃណី​ល្អ ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច​តែង​ផ្តល់​អនុសាសន៍​ណែនាំ​ឲ្យ​ខេត្ត​ជាប់​ព្រំដែន​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជាមួយ​ប្រទេសជាតិ​ខាង​.​។​

សូម​បញ្ជាក់ដែរថា​ក្នុងការ​សម្រុក​វិលត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​នេះ​ផងដែរ​រថយន្ត​ដឹក​ពលករ​បាន​ជួប​គ្រោះថ្នាក់​ចរាចរ​បណ្តាល​ឲ្យ​មាន​មនុស្ស​៨​នាក់​ស្លាប់​។​ករណី​យ៍​នេះ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃឡង់​ដ៍ មាន​ក្តី​ក្តុកក្តួល​រន្ធត់ចិត្ត​ឥតឧបមា ក្រោយ​ទទួល​ព័ត៌មាន​អំពី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ រវាង​រថយន្ត​ដឹក​អ្នកដំណើរ និង​រថយន្ត​កុងតឺន័រ នៅ​ខេត្ត​ឈុន​បុរី ប្រទេស​ថៃ កាលពី​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២៣ បណ្តាលឱ្យ​ពលករ​កម្ពុជា ចំនួន​០៨​នាក់​បាន​ស្លាប់ និង​០៧​នាក់​ទៀត បានទទួល​រងរបួស នៅ​កំឡុងពេល​សម្រាក​ព្យាបាល នៅក្នុង​មន្ទីរពេទ្យ​។ នេះ​បើ​យោងតាម​សារ​រំលែក​ទុក្ខ របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃឡង់​ដ៍ បានចេញ​ផ្សាយ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២៣​។​a k pet a k pet3 a k pet4 a k pet5 

​