» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11028 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701199 នាក់

នាយ​និង​នាយរង​ការិយាល័យ ប្រឆាំង​បទល្មើស​គ្រឿងញៀន ខេត្ដ​ស្ទឹងត្រែង ៣​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ចោរកម្ម និង​គ្រឿងញៀន


​ស្ទឹងត្រែង​៖​ជនសង្ស័យ​៣​នាក់ ម្នាក់​មាន​តួនាទី​ជា នាយការិយាល័យ និង​២​នាក់​ទៀត ជា​នាយរង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ត្រូវបាន​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តស្ទឹងត្រែង បានសម្រេច​ឃុំខ្លួន​នៅ​រសៀល​ថ្ងៃ​អង្គារ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៤​។​a police drug steung 

​ការសម្រេច​ឃុំខ្លួន​មន្ត្រីនគរបាល​ជំនាញ​គ្រឿងញៀន​ខេត្តស្ទឹងត្រែង ទាំង​៣​នាក់ របស់ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តស្ទឹងត្រែង បានធ្វើ​ឡើង​ក្រោយ​ការសាកសួរ បន្ទាប់ពី​ទទួលបាន​សំណុំរឿង ចោទប្រកាន់​របស់ តំណាង​អយ្យការ អម​សាលាដំបូង​ខេត្តស្ទឹងត្រែង និង​ក្រោយ​ការឃាត់ខ្លួន និង​បញ្ជូន​សំណុំរឿង​ពី កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ក្រោយ​ប្រតិបត្តិ​ការស៊ើបអង្កេត ចុះ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ក្នុងករណី​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​គ្រឿងញៀន កាលពី​រសៀល​ថ្ងៃទី​២១ កក្កដា ២០២៤ នៅលើ​ផ្លូវ​ទំនប់​បេតុង ស្ថិតក្នុង​ភូមិ​រាជា​នុ​កូ​ល​២ សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។​

​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ជនសង្ស័យ ៣​នាក់ ដែល​ត្រូវ​ឃុំខ្លួន គឺ ១៖ ឈ្មោះ ចែម ផានិត មាន​ឋានៈ​វរសេនីយ៍ឯក (​ស័ក្តិ​៥) មាន​តួនាទី​ជា​នាយការិយាល័យ​នគរបាល ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តស្ទឹងត្រែង​, ២៖ ឈ្មោះ ចាន់ រដ្ឋា ឋានៈ​វរសេនីយ៍ត្រី (​ស័ក្តិ​៤) ជា​នាយរង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត និង​៣៖ ឈ្មោះ ឃឹម លាង​ឃាន់ ឋានៈ​វរសេនីយ៍ត្រី (​ស័ក្តិ​៤) ជា​នាយរង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច បាន​បង្ហើប​ឲ្យ​ដឹងថា នៅក្នុង​ប្រតិបត្តិ​ការចុះ​ឡោមព័ទ្ធ​ផ្ទះ និង​ការឃាត់ខ្លួន​មន្ត្រីនគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ទាំង ៣​នាក់​នោះ គឺ ផ្អែក​តាម​ការទទួលបាន ចម្លើយសារភាព​របស់​ជនសង្ស័យ ក្នុង​សំណុំរឿង​ចោរកម្ម លួច​កាត់​ខ្សែភ្លើង និង​ការប្រើប្រាស់​គ្រឿងញៀន ដែល​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​បង្ក្រាប និង​ចាប់ខ្លួនបាន កាលពី​ថ្ងៃទី​១៧-១៨​កក្កដា​២០២៤ កន្លងទៅនេះ​។ នៅក្នុង​ការឃាត់ខ្លួន នាយ និង​នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត នាពេលនោះ គឺ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​បើក​ការស៊ើបអង្កេត ស្រាវជ្រាវ​ហ្មត់ចត់​បំផុត ដោយ​ធ្វើឡើង​ក្នុង​រយៈពេល ៣​ថ្ងៃ ព្រោះ​ត្បិត​សុទ្ធសឹងតែ​ជា​អ្នកមាន​ឋានៈ និង​តួនាទី​ខ្ពស់ ក្នុង​ជួរ​កងកម្លាំង​។​​ក្រោយ​ការស៊ើបអង្កេត​យ៉ាង​ល្អិតល្អន និង​ឈានដល់​ការឃាត់ខ្លួន មន្ត្រីនគរបាល​ប្រឆាំង​គ្រឿងញៀន​ខាងលើ​នោះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​បញ្ជូន​ជនសង្ស័យ​ទាំង​៣​នាក់ ទៅកាន់​អយ្យការ និង​សាលាដំបូង​ខេត្ត​។

​ជុំវិញ​ការចេញ​ដីកា​សម្រេច​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន លើ​ជន​ត្រូវ​ចោទ​ទាំង ៣​នាក់ ខាងលើ នេះ​ស្ន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អូត ស៊ី​វុត្ថា​ង​ការ​នគរបាល​ខេត្តស្ទឹងត្រែង បាន​ប្រាប់​អ្នកសារព័ត៌មាន តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម នា​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២៤​នេះ ឲ្យ​ដឹងថា នេះ​គ្រាន់តែ​ជា​ចម្លើយសារភាព​អា​ចោរលួច​ខ្សែភ្លើង ដែល​វា​ប្រើប្រាស់​គ្រឿងញៀន​ទេ បើ​ភស្តុតាង​ពិត​មិន​ពិត​អាហ្នឹង​អត់​ទាន់​មាន​ទេ អញ្ចឹង​បើ​មាន​ភស្តុតាង​ពិត អាហ្នឹង​ធ្វើតាម​ច្បាប់​ចុះ​មានតែ​ប៉ុន​ហ្នឹង​ទេ​។ មន្ត្រី​នាំពាក្យ​សាលាដំបូង​ខេត្តស្ទឹងត្រែង លោក ឈុំ ស៊ា​ង​ហាក់ បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹង នៅ​ថ្ងៃ​ពុធ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៤​នេះដែរ​ថា ក្នុង​សំណុំរឿង​ខាងលើនេះ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត និង​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តស្ទឹងត្រែង បាន​ចោទប្រកាន់​រួចរាល់ និង​ចេញ​ដីកាឃុំខ្លួន​រួចហើយ​។ វត្ថុតាង​ដែល​រឹបអូស​បាន រួមមាន​៖ ប្រាក់​ដុល្លារ​សុទ្ធ​ចំនួន ៤​ម៉ឺន​ដុល្លារ​, ប្រាក់​ដុល្លារ​ក្លែងក្លាយ ចំនួន​១៧៨,១០០​ដុល្លារ គ្រឿងញៀន​មាន​ទម្ងន់​៣,១៧​ក្រាម ទូរស័ព្ទ ៥​គ្រឿង រថយន្ត​ម៉ាក​ហាយ​ឡិន​ឌ័​រ ១​គ្រឿង អាវុធខ្លី​១​ដើម និង​គ្រាប់​មាន​ចំនួន ៣៤​គ្រាប់ ផងដែរ​៕

​