» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7554 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697725 នាក់

មេយោធាកម្ពុជា និងអាមេរិក ពិភាក្សាអំពីគម្រោងធ្វើសមយុទ្ធឆ្មាំអង្គរកម្ពុជា-អាមេរិក ពេលខាងមុខចោលចិន?

 

ភ្នំពេញ៖នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកាលពីថ្ងៃទី៣០ ខែមីនា  បានទទួលជួបពិភាក្សាការងារជាមួយឧត្តមសេនីយ៍ទោ ជែល ខូលនីលា( GILES J.S. CORNELIA) មេបញ្ជាការរងកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក ដើម្បីនិយាយគ្នាបន្ថែមទៀតទាក់ទងនឹងគម្រោងធ្វើសមយុទ្ធឆ្មាំអង្គរកម្ពុជា-អាមេរិក រួមគ្នា ដែលគ្រោងនឹងធ្វើឡើងលើទឹកដីកម្ពុជានាពេលខាងមុខនេះ។a vong us 

ប្រភពពីកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានឲ្យដឹងថាជំនួបទ្វេភាគីខាងលើនេះ គឺមានគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត ហើយភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្តូរយោបល់លើទិសដៅសហប្រតិបត្តិការសំខាន់ៗ ដូចជាការរៀបចំយន្តការកិច្ចសន្ទនាក្រុមការងារកងទ័ពជើងគោក(Army Staff Talks) ដើម្បីជាវេទិកា សម្រាប់ការសម្របសម្រួល និងដឹកនាំសកម្មភាពសហប្រតិបត្តិការប្រចាំឆ្នាំជាដើម។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន និងលោកឧត្តមសេនីយ៍ជែល ខូលនីលា ក៏បានពិភាក្សាអំពីការរៀបចំសមយុទ្ធឆ្មាំអង្គរ (Angkor Sentinel) ដែលជាសមយុទ្ធរួមមានសារៈសំខាន់ក្នុងការលើកកម្ពស់សមត្ថភាព ប្រតិបត្តិការរួមរវាងកងទ័ពជើងគោកទាំងពីរផងដែរ។ សូមបញ្ជាក់ថា សមយុទ្ធឆ្មាំអង្គរកម្ពុជា-អាមេរិក (Angkor Sentinel) គឺជាសមយុទ្ធទ្វេភាគីប្រចាំឆ្នាំរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ដែលផ្តោតលើការផ្តល់ជំនួយមនុស្សធម៌ ការជួយសង្គ្រោះគ្រោះមហន្តរាយ ផ្នែកសុខាភិបាល និងសន្តិភាពជាដើម។ ភាគីទាំងពីរនឹងធ្វើសមយុទ្ធដែលមានឈ្មោះថា «ឆ្មាំអង្គរ» នេះឡើងវិញនៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ បន្ទាប់ពីបានអាក់ខានអស់រយៈពេលជិត១០ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ២០១៧មកនោះ។

 

បន្ទាប់ពីផ្អាកកិច្ចសហការយោធាជាមួយអាមេរិកកម្ពុជាក៏បានងាកមករួមគ្នាជាមួយយោធាចិនធ្វើសមយុទ្ធយោធាដែលមានឈ្មោះថានាគមាស។តាមលោកស្រីម៉ាលីសុជាតាបានចាត់ទុកសមយុទ្ធ គឺជាអាទិភាពដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការពារជាតិរវាង កម្ពុជា និងចិន នៅក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងគោលដៅពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង កងទ័ពនៃប្រទេសទាំងពីរ និងបង្កើនសមត្ថភាព ជំនាញ និងបទពិសោធន៍របស់កងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការការពារអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ និង សណ្តាប់ធ្នាប់សង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់ ក៏ដូចជា ចូលរួមចំណែកដល់បេសកកម្មរក្សាសន្តិភាព នៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

នៅឆ្នាំ២០២៥មុននឹងមានការឈ្លានវ៉ៃឈ្លានពានពីយោធាថៃ កងទ័ពទាំងពីរកម្ពុជា-ចិន បានឯកភាពគ្នា រៀបចំសមយុទ្ធ «នាគមាស-២០២៥» ដោយមានរយៈពេលសរុប ចំនួន១៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»។ សម យុទ្ធនេះនឹងត្រូវរៀបចំចំនួនពីរទីតាំង រួមមានទី១ សមយុទ្ធលើគោក និងអាកាស នឹងរៀបចំនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែន រីករាយ ខេត្តកំពង់ឆ្នាំង។ ចំណែកទី២ សមយុទ្ធសមុទ្រ និងអាកាស ត្រូវរៀបចំនៅលើផ្ទៃសមុទ្រ និងដែនអាកាសកម្ពុជា ក្នុងតំបន់ ខេត្តព្រះសីហនុ។ ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋមិនយល់គឺនៅត្រង់ថាពេលថៃធ្វើសង្គ្រាមឈ្លានពានកម្ពុជាកម្ពុជាមិនអាចទប់ទល់ជាមួយថៃបានទាំងជើងទឹកនិងជើងគោកបើទោះជាពេលធ្វើសមយុទ្ធមានបង្ហាញអាវុធយុទ្ធភណ្ឌ័ចិនទំនើបៗក៏ដោយ?។សម្រាប់សមយុទ្ធនាគមាសជាមួយយោធាចិននេះគេមិនដឹងថាតើត្រូវធ្វើបន្តទៀតឬអត់នោះទេ?។a neak meas a vong us1