» បុរស​ម្នាក់ បើករថយន្ត​មួយគ្រឿង បុក​រះ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ខូចខាត​រថយន្ត​ចំនួន​៣​គ្រឿង និង​សំយាបផ្ទះ​ទាំងស្រុង​ » រដ្ឋបាល​ជលផល​ខេត្តកំពង់ចាម​ចុះ​ទប់ស្កាត់​ហាមឃាត់​ការ​ឈូសឆាយ​ពង្រីក​យក​ដីព្រៃ​លិច​ទឹក​ » លោករ៉ុង​ឈុន​អនុប្រធាន​គណបក្ស​ភ្លើងទៀន​ព្រលយ​ពាក្យ​ដាក់​ពាក្យសុំ​ធ្វើបាតុកម្ម​តែ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បដិសេធ​មុន​ថា​មិន​ទទួល​ទេ​! » សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​សម្តេច​តេ​ជោ ហ៊ុន សែន​ថែម​អគារ​ស្នាក់នៅ​១​ខ្នង​និង​ចាក់​បេតុង​ » ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​ជួប​សំណេះសំណាល​ជាមួយ​សកម្មជន​យុវជន​ផែន​សហគ្រិន​វ័យក្មេង នៃ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ » សម្តេច​តេ​ជោ​ជួប​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​តាម​ទូរ​សព្ទ័​ពេល​ជិត​ផ្ទុះ​សង្គ្រាម​ធំ​ជាមួយរុស្ស៊ី » ជប៉ុន​ប្រកាស​ចាំ​បាញ់​ទំលាក់​កាំជ្រួច​កូរ៉េខាងជើង​បើ​ហោះចូល​ដី​ខ្លួន​ » តេជគុណ តាន់​សារ ព្រះចៅអធិការ​វត្ត​ព្រៃ​ផ្អេ​រ​សុំ​ឲ្យ​ជួយ​ផង​រឿង​គេ​បង្ខំ​ឲ្យ​លោក សឹក​យ៉ាង​តក់ក្រហល់​! » លោកតាយិបអេដូហ្កាន់ដែលកាន់អំណាច២០ឆ្នាំរួចមកហើយឈ្នះឆ្នោតបន្តអាណត្តិប្រធានាំថិបតីតួគី៥ឆ្នាំបន្តទៀត! » គ​.​ជ​.​ប​ចេញ​សេចក្តីប្រកាស​លេខ​រៀង​ឈ្មោះ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​និ​បកស្រាយ​រឿង​អវត្តមាន​ភ្លឿង​ទៀន » ប្រច​ណ្ឌ័​?​ស្ត្រី​ម្នាក់​បាន​យក​កាំភ្លើងខ្លី​របស់​ប្ដី មក​បាញ់​សម្លាប់ខ្លួន​ដូច​ឲ្យ​ប្តី​មាន​ប្រពន្ធ​ថ្មី​! » បោក​ទៀតហើយ​!​ម្តងនេះ​ចោទ​លើ​អគ្គនាយក​ក្រុមហ៊ុន​ជី​ស៊ី​ម៉​ល (GC Mall) ឈ្មោះ យី​វ តុលា ម្តង​! » ព្រោះតែ​គ្លីនិក​កែ​សម្ផស្ស បូ​រិន្ទ​កោះ​ពេជ្រ​ឃ្លាន​លុយ​បង្ក​ឲ្យ​ប្តី​ប្រពន្ធ​ចាប់ដៃគ្នា​ដើរ ១០​ឆ្នាំ បែក​គ្នា​រហូត » នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​បញ្ជា​ឱ្យ​ស៊ើបអង្កេត​ចំពោះ​ការ​ចោទថា​រដ្ឋមន្ត្រី​២​នាក់​ជួល​ផ្ទះ​ថ្លៃ​ពេក​!? » បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​គណបក្ស​សាមគ្គី​ជាតិខ្មែរ​និង​ភ្លើងទៀន​រលត់​ត្រឹម​ក្រុមប្រឹក្សា​ធម្ម​នុ​ញ្ញា​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1015 នាក់

ម្សិលមិញ 2951 នាក់

សរុប 12608570 នាក់

ខែមករា នៅ​ឆ្នាំ​២០១៩​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ និយោជិត ក្នុង​វិស័យ​កាត់ដេរ បាន​ឡើងដល់ ១៨២​ដុល្លារ​ក្នុង​មួយខែ


​ភ្នំពេញ​៖​ចាប់ពី​ខែមករា​ឆ្នាំ​២០១៩​តទៅ ក្រសួង​ការងារ​និង​បណ្តុះ បណ្តាល​វិជ្ជាជីវៈ​បានកំណត់​ប្រាក់ ឈ្នួល​អប្ប​រមាស​ម្រា​ប់ក​ម្មករ​និយោជិត​សម្រាប់​ឆ្នាំ​២០១៩ ចំនួន ១៨២​ដុល្លា​អាមេរិក ។ ចំពោះ​ប្រាក់​អត្ថ​ប្រ​យោ​ជ​ន៏​នានា​រក្សា​នៅ​ដដែល​។hun eat1 

​ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បា​នស​ម្រ​ច​បន្ថែម​៥​ដុល្លារ លើ​តួលេខ​បោះឆ្នោត​ដោយ​ក្រុមប្រឹក្សា​ការងារ ១៧៧​ដុល្លារ ដែល​ធ្វើឱ្យ​ប្រាក់​ឈ្នួល​អប្បបរមា​របស់ កម្មករនិយោជិត ក្នុង​វិស័យ​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង កើន​ដល់​១៨២​ដុល្លារ សម្រាប់​ឆ្នាំ​២០១៩​។

​គួរ​បញ្ជាក់ថា​នៅក្នុង​តំបន់​ក្នុង​ឆ្នាំ​២០១៨​នេះ បើ​ប្រៀបធៀប​តារាង​ប្រាក់​ឈ្នួល ដែលមាន​ការរីកចម្រើន​ក្នុង​វិស័យ​កាត់ដេរ មាន​ប្រទេស​កម្ពុជា​ជាដើម កម្មករ​ទទួលបាន​ប្រាក់​ឈ្នួល​ក្នុង​មួយខែ​១៧០​ដុល្លារ​អាមេរិក បង់​ក្លា​ដេ​ស ៦៧​ដុល្លារ​អាមេរិក ស្រីលង្កា ៦៧​ដុល្លារ​អាមេរិក ឥណ្ឌា​ឡើង​ពី​៧៧​ដុល្លារ​ដល់​១៤៣​ដុល្លារ​អាមេរិក មី​យ៉ាន់​ម៉ា ឡើងដល់​១០៨​ដុល្លារ​អាមេរិក ឥណ្ឌូណេស៊ី ឡើងដល់​២៦៧​ដុល្លារ​អាមេរិក វៀតណាម​ឡើង​ពី​១២២​ដុល្លារ ដល់​១៧៥​ដុល្លារ​អាមេរិក ឡាវ​ឡើងដល់​១៣០​ដុល្លារ និង​ប្រទេស​ប៉ា​គី​ស្ថាន ទទួលបាន​ប្រាក់​ឈ្នួល ១៣៤​ដុល្លារ​អាមេរិក​ក្នុង​មួយខែ​។​

សូមជម្រាបថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានសម្រេច​ឲ្យ​ថៅកែ​រោងចក្រ​ទាំងអស់​ត្រូវ​បើក​ប្រាក់ខែ​ជូន​កម្មករ​និ​យោ​ជិ​ក​ក្នុង​១​ខែ​ពី​ដង​ចាប់ពី​ដើមឆ្នាំ​២០១៩​តទៅ ។

​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចេញផ្សាយ​កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៨ បានសម្រេច​ថា ចាប់ពី​ខែមករា ឆ្នាំ​២០១៩ តទៅ​ម្ចាស់​សហគ្រាស​គ្រឹះស្ថាន​ទាំងឡាយណា ដែល​ស្ថិតនៅក្រោម​បទបញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ​ត្រូវ​រៀបចំ​ឲ្យ​មានការ​បើកប្រាក់​ឈ្នួល​ជួន​កម្មករនិយោជិត​ចំនួន​២​ដង​ក្នុង​មួយខែ ដោយ​ត្រួវ​បើក​លើក​ទី​១​ក្នុង​សប្តាហ៍​ទី​២(​ចំនួន​៥០% (​ហាសិប​ភាគរយ​) នៃ​ប្រាក់​ឈ្នួល​សុទ្ធសាធ​ក្នុង​មួយខែ​) និង​លើក​ទី​២​ក្នុង​សប្តាហ៍​ទី​៤ (​ស្មើនឹង​ចំនួន​ប្រាក់​ឈ្នួល​សុទ្ធសាធ​ដែល​នៅសល់​ប្រាក់​ឈ្នួល​បន្ទាប់បន្សំ និង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ដែល​កម្មករនិយោជិត​ត្រូវ​ទទួលបាន​នៅក្នុង​ខែ​នីមួយៗ​) ៕a ith som