» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7182 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697353 នាក់

វីរៈ​កណ្តុរ Magawa ដែល​ជួយ​រុករក​មី​នៅ​កម្ពុជា​បាត់បង់​ជីវិត​ហើយក្នុងពេលអ្នកដោះមីនស្លាប់៣



​ភ្នំពេញ​៖៖ កណ្តុរ​យក្ស​អាហ្វ្រិក​ម៉ា​ហ្គា​វ៉ា (Magawa) ដែល​ទទួលបាន​មេដាយមាស​ក្នុងនាម​ជា HeroRAT សម្រាប់​បេសកកម្ម​ហិត​មីន​នៅ​កម្ពុជា បាន​បាត់​ជីវិត​ហើយ​ក្រោយ​ការចូលនិវត្តន៍​ពី​បេសកកម្ម​ដោះមីន​នៅ​កម្ពុជា​អស់​រយៈពេល​៥​ឆ្នាំ​។a mine magawa

អង្គការ APOPO​បានបញ្ជាក់​ពី​សុខភាព​ចុះខ្សោយ​ជា​បន្តបន្ទាប់​រហូតដល់ Magawa បាត់បង់​ជីវិត ក្រោយ​ប្រារព្ធ​ខួប​៨​ឆ្នាំ កាលពី​ខែវិច្ឆិកា​ថា​៖​វា​ជា​រឿង​ដ៏​រំជួលចិត្ត ដោយ​យើង​សូម​ចែករំលែក​នូវ​ដំណឹង​សោកសៅ ពី​មរណភាព​របស់​វីរ​កណ្តុរ HeroRat Magawa ដែល​បាន​បាត់បង់​ជីវិត​កាលពី​ចុង​សប្តាហ៍​កន្លងមក​!​អង្គការ APOPO

​សូមបញ្ជាក់ថា​រយៈពេល​៥​ឆ្នាំ​កន្លងមកនេះ ម៉ា​ហ្គា​វ៉ា បានរួម​ចំណែក​រុករក​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ជាង​៧១​គ្រាប់​នៅ​កម្ពុជា ជាពិសេស​ក្នុង​ខេត្តសៀមរាប និង​ព្រះវិហារ​។ មានកំណើត​នៅ​ប្រទេស​តង់​ហ្សា​នី​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៤ កណ្តុរ​ម៉ា​ហ្គា​វ៉ា ទទួលបាន​ការបណ្តុះបណ្តាល​ពី​ជំនាញ ហិត​មីន​ពី​សំណាក់​ក្រុម​អ្នកជំនាញ​នៃ​អង្គការ​បែលហ្ស៊ិក APOPO​។​

​កណ្តុរ​យក្ស​ម៉ា​ហ្គា​វ៉ា មកដល់​កម្ពុជា​នៅ​ឆ្នាំ​២០១៦ ហើយ​បំពេញបេសកកម្ម​នៅ​សៀមរាប ឧ​ត្ត​រ​មានជ័យ និង​ព្រះវិហារ​។​កាលពី​ឆ្នាំ​២០២០ កន្លងមក កណ្តុ​រហិត​មីន​ក្រោម​ការគ្រប់គ្រង​របស់​អង្គការ​ស៊ីម៉ាក់ និង​អង្គការ APOPO បែលហ្ស៊ិក​មួយ​នេះ ទទួលបាន​មេដាយមាស​ការងារ​ពី​អង្គការ​សប្បុរសធម៌​សត្វព្រៃ (PDSA) នៃ​ចក្រភព​អង់គ្លេស​.​។​

មរណៈភាព​របស់​កណ្តុ​រ​យក្ស​ម៉ា​ហ្កា​វ៉ា​បានកើត​ឡើង​ក្នុងពេលដែល​អ្នកដោះមីន​កម្ពុជា​៣​រូប​បាន​ជួប​ឧបទ្ទវហេតុ​បណ្តាល​ឲ្យ​ស្លាប់​ក្នុងពេល​បំពេញបេសកកម្ម​។​
​អ្នកដោះមីន ៣​នាក់ នៃ​អង្គការ​ដោះមីន​កម្ពុជា (CSHD) បាន​ពលី​ជីវិត​ដោយ​ការផ្ទុះ​មីនតោន ក្នុង​កិច្ចប្រតិបត្តិការ​ប្រមូល និង​កម្ទេច​គ្រាប់​កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២២ ក្នុងភូមិ​សាស្ត្រ​ភូមិ​សែន​តេ​ជៈ ឃុំ​សែន​តេ​ជោ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។ ជនរងគ្រោះ បាន​បម្រើ​ការងារ​បោសសម្អាត​មីន​មនុស្សធម៌​រយៈពេល​ជិត ១០​ឆ្នាំ​មកហើយ​។​

​ជនរងគ្រោះ​ទាំង​៣​រូបនេះ រួមមាន​៖ លោក ស៊ុន វង្ស​, លោក ម៉ា ស៊ី​ម៉េ​ត និង​លោក ម៉ន ចក់​។ គិត​ចាប់ពី​ឆ្នាំ​១៩៩៧ ដល់​បច្ចុប្បន្ន អ្នកដោះមីន​ដែល​គ្រោះថ្នាក់​ក្នុង​កិច្ចប្រតិបត្តិការ បាន​បាត់​បង់ជីវិត ពិការ និង​របួស សរុប​ចំនួន ១៥៤​នាក់ ក្នុងនោះ​បាត់បង់​ជីវិត​ចំនួន ៣១​នាក់​៕


​