» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6241 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696412 នាក់

សម្តេច​តេ​ជោ ឲ្យសម្រួលជាមួយ​ថៃ រឿង​ដណ្តើម​កម្មសិទ្ធិ​លើ «​ក្បាច់​ប្រដាល់​»​និង​ផ្តល់​អនុសាសន៍​រឿង​ភ្លេង​ពិ​ណាធ​តាមវត្ត្

 

​ភ្នំពេញ​៖រាជរដ្ឋាភិបាល​កម្ពុជា មិន​ចង់​ឲ្យ​មានទំនាស់​គ្នា​រវាង​កម្ពុជា និង​ថៃ ដណ្តើម​កម្មសិទ្ធិ «​ប្រដាល់​គុន​ខ្មែរ​»​និង​បាន​ណែនាំ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ធ្វើការ​ងារ​លើ​រឿងនេះ​ដើម្បី​សម្របសម្រួល​ជាមួយ​ប្រទេសជិតខាង​។ នេះ​ជាការ​ថ្លែង​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ទិវា​វប្បធម៌​ជាតិ លើក​ទី​២៥ នៅ​ល្ងាច​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២៣​នេះ ដែលមាន​សិល្បករ​សិល្បការិនី ប្រមាណ ៤​ពាន់​ចូលរួម ។​a hun boxing1 

​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា «​នៅតាម​ប្រាង្គ​ប្រាសាទ​របស់​យើង ពិត​ជាមាន​ក្បាច់គុន​ខ្មែរ ប៉ុន្តែ​ចំណុច​នេះ យើង​អាច​សន្ទនា​ជាមួយ​បណ្ដា​ប្រទេស​ពាក់ព័ន្ធ ដូចជា ថៃ ឡាវ និង​មី​យ៉ាន់​ម៉ា »​។ សម្តេច​បានបញ្ជាក់​បន្ត​ថា «​តើ​យើង​អាច​ពិភាក្សាគ្នា សម្រុះសម្រួល​គ្នា​បានទេ ឧទាហរណ៍​យើង​អាច​ចុះបញ្ជី​រួមគ្នា នៅក្នុង​ក្របខ័ណ្ឌ​បេតិកភណ្ឌ​អរូបី​របស់​អង្គការ​យូណេស្កូ ដែល​កន្លងទៅ ឧទាហរណ៍​ការ​ទាញព្រ័ត្រ យើង​បាន​ចុះបញ្ជី​ជាមួយគ្នា យើង​ក៏​អាចធ្វើ​ការសម្រុះសម្រួល​បានតែ​ដែរ សូម​លើក​ឧទាហរណ៍​ថា យើង​អាច​ចុះបញ្ជី​រួមគ្នា​ទៅលើ​កីឡាប្រដាល់​នេះ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានផ្តល់​ជា​ទស្សនៈ​ថា «​ប្រសិនបើ​បងប្អូន​នៅ​កម្ពុជា​យើង ហៅថា «​គុន​ខ្មែរ​» ទៅ ពេល​ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ ហៅថា «​មួយ​ថៃ​» ទៅ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ថែមថា «​យើង​អាចធ្វើ​បានទេ ប្រសិនបើ​ធ្វើការ​សម្រុះសម្រួល ហើយ​យើង​ពិតជា​មិនចាំបាច់​ទាស់​គ្នា ដណ្ដើម​គ្នា​ធ្វើជា​កម្មសិទ្ធិ​ម្ចាស់​នោះទេ​»​។



​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើ​ឲ្យ​បណ្តា​វត្ត​អារាម នៅ​ទូទាំងប្រទេស ត្រូវតែ មាន​ក្រុម​វង់ភ្លេង​ពិណពាទ្យ និង​ភ្លេង​ឆៃយ៉ាំ​ផងដែរ។​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា «​នៅតាម​ទី​អាម​រាម​នានា ជួយ​រៀបចំ យ៉ាងហោចណាស់ មាន​ចំនួន​ពីរ គឺ​ទាក់ទង​នឹង​ភ្លេងពិណពាទ្យ និង​ឆៃយ៉ាំ​»​។​​សម្តេច លើកឡើងថា ស្ថានភាព​ខាងក្រៅ បាន​ឲ្យ​ដឹងថា ភ្លេងពិណពាទ្យ ត្រូវ​ទុក​នៅតាម​ទី​អារាម​។ អី​ញ្ចឹ​ង​ទេ ចំណុច​នេះ គួរ​ត្រូវ​លើកទឹកចិត្ត​ដល់​ពុទ្ធបរិស័ទ​ជួយ​ដល់​ព្រះសង្ឃ ដើម្បី​ទី​អារាម មាន​ភ្លេងពិណពាទ្យ​។​

​សម្តេច​តេ​ជោ ក៏បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន យើង​មាន​វត្ត​អារាម ប្រមាណ ៤​ពាន់​វត្ត ឬ​ទី​អារាម​។ ប្រសិនបើ មាន​ប្រហែល ៥០% ក៏​យើង​មាន ២​ពាន់​វង់ភ្លេង​ពិណពាទ្យ ដែល​អី​ញ្ចឹ​ង ក្នុងចំណោម​ភ្លេងពិណពាទ្យ ក្នុង​មួយ​វង់ មនុស្ស​ចំនួន ៦ ឬ ៧​នាក់​។ តើ​យើង​បណ្តុះបណ្តាល​ជាមួយ​កុមារ ឬ​យុវជន ឬ​អ្នក​កាន់​ភ្លេងពិណពាទ្យ​នេះ បាន​ប៉ុន្មាន​?​។​​សម្តេច​បាន​លើកឡើងថា ការដែល​ធ្វើបែបនេះ គឺជា​ការថែរក្សា​មរតក​ដូនតា​របស់​យើង​ផងដែរ​។ វង់ភ្លេង​សម័យ ជា​រឿង​របស់គេ​។ ប៉ុន្តែ​ភ្លេងពិណពាទ្យ គឺជា​រឿង​កម្រ​មួយ ដែល​អាចដាក់​នៅតាម​សាលា​វិចិត្រសិល្បៈ​នានា​បាន​។​​សូម​អំពាវនាវ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ ព្រះចៅអធិការ​វត្ត ក៏ដូចជា​គណៈកម្មការ​វត្ត បង្កើន​ការយកចិត្តទុកដាក់ ទាក់ទាញ​ការចូលរួម​ពី​សប្បុរសជន ពុទ្ធបរិស័ទ​ជើងវត្ត ឬ​អ្នកមាន​ធនធាន​ដើម្បី​ឲ្យ​ទី​អារាម មាន​ភ្លេងពិណពាទ្យ​។​

​សម្តេច​តេ​ជោ ក៏បាន​លើកឡើងថា នៅតាម​ទីវ​ត្ត​អារាម ក៏ត្រូវ​មាន​ភ្លេង ឆៃយ៉ាំ​ផងដែរ​។ នៅតាម​វត្ត​អារាម មិនជា​ច្រើន​នោះទេ តែ​យ៉ាងហោចណាស់​ត្រូវតែមាន​ចំណែក​នេះ ដោយ​ត្រូវមាន​វង់ភ្លេង​ពិណពាទ្យ និង​ភ្លេច​ឆៃយ៉ាំ ដែល​ធ្វើ​ឲ្យ​ទី​អារាម អាច​ចូលរួមចំណែក​ជួយ​ដល់​អ​ភ​រិ​ក្ស​នៃ​វង់ភ្លេង​បុរាណ​របស់​យើង​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ឱ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ជនរួមជាតិ ត្រូវ​យកចិត្តទុកដាក់ លើ​ការសាងសង់​រូបសំណាក ពិសេស​ព្រះ​ពុទ្ធបដិមា ឱ្យ​ត្រឹមត្រូវ​តាម​រចនាបថ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ការកសាង​រូបសំណាក ទាមទារ​ឱ្យ​ត្រូវ​តាម​រចនាបថ ព្រោះ​បើ​ការកសាង​នោះ មិនមាន​ភាពត្រឹមត្រូវ នោះ​ពេល​អភិសេក​រួចហើយ មិនមាន​នរណា ហ៊ាន​ទៅ​វាយចោល​ទេ ដោយសារ​តែមាន​ជំនឿ​។ តែ​វា​បាន​បន្សល់ទុក​រាប់​ឆ្នាំ នាំឱ្យ​ខ្មែរ​ជំនាន់​ក្រោយ យល់​ច្រ​លំ​។ ដូចជា រូប​បដិមា ជាដើម​។ អីចឹង ក្រសួង​វប្បធម៌ ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ​។​​សម្តេច​តេ​ជោ បន្តថា ក្នុងចំណោម ១​លាន ៥​សែន​នាក់ នៃ​សិស្ស ដែល​ត្រូវ​ទទួលបាន​ការបណ្តុះបណ្តាល គឺ​ទុក ២ ទៅ ៤% ដើម្បី​បណ្តុះបណ្តាល​ពី​មរតក​ដូនតា​។ ដូច្នេះ​ចំណុច​នេះ ត្រូវ​យកចិត្តទុកដាក់ ដោយ​មិនអាច​មើលស្រាល​បានទេ​។​a hun boxing a hun boxing2 a hun boxing3 
​