» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9056 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699227 នាក់

ចិន​១​កប៉ាល់​ហោះ​ទៀត​ហោះ​ត្រង់​ពី​ចិន​មក​ចុះចត​នៅ​ខេត្តសៀមរាប​

 

​សៀមរាប​៖​យន្តហោះ​របស់​ក្រុមហ៊ុន China Eastern Airlines ដែល​ហោះហើរ​ត្រង់ ចេញពី​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន មកកាន់​ខេត្តសៀមរាប ដោយ​នាំមក​ជាមួយ​នូវ​អ្នកទេសចរ​ជនជាតិ ១៣២​នាក់​ជា​លើកដំបូង កាលពី​យប់​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២៣​។​a china air2 

​នេះ​គឺជា​ការបើក​ជើងហោះហើរ​ត្រង់​ឡើងវិញ​ជា​លើ​កបំ​បូ​ង ដែល​ត​ភ្ជាប់​ពី​ទីក្រុង​សៀង​ហៃ មកកាន់​ទឹកដី​អង្គរ​នៃ​ខេត្តសៀមរាប ចាប់តាំងពី​រដ្ឋាភិបាល​ចិន បានសម្រេច​អនុញ្ញាត​ឲ្យ​ប្រជាជន​ខ្លួន​អាចធ្វើ​ដំណើរ​ចេញ​ក្រៅប្រទេស កាលពី​ថ្ងៃទី ៨​ខែមករា​ឆ្នាំ​២០២៣ បន្ទាប់ពី​ប្រទេស​នេះ​បាន​លុបចោល​គោលនយោបាយ​សូន្យ​កូ​វីដ​១៩ ដែល​បាន​អនុវត្ត​អស់​រយៈពេល ៣​ឆ្នាំកន្លងមក​។​​លោក តុ​ប សុភ័ក រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ មានប្រសាសន៍ថា ក្រុមហ៊ុន​អាកាសចរណ៍ China Eastern Airlines បានធ្វើ​ការហោះ​ត្រង់​មកកាន់ ខេត្តសៀមរាប​ជា​លក្ខណៈ Regular Fligh ដោយ​ហោះហើរ​ក្នុង​មួយ​សប្តាហ៍​ចំនួន ៣​ជើង គឺ​នៅ​ថ្ងៃ​អង្គារ សុក្រ និង អាទិត្យ​។ លោក​បាន​អះអាងថា ឆ្នាំ​២០២៣​នេះ កម្ពុជា​រំពឹងថា នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ៤​លាន​នាក់ ក្នុងនោះ​នឹងមាន​ភ្ញៀវទេសចរ​ចិន​ចន្លោះ​ពី ៨០​ម៉ឺន ទៅ ១​លាន​នាក់ ហើយ​ខេត្តសៀមរាប អាច​ទទួល​ទេសចរ​ចិន​ប្រហែល ៣០% នៃ​ទេសចរ​ចិន​សរុបមក​កម្ពុជា​។

​បច្ចុប្បន្ន​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប មាន​ជើងហោះហើរ​ជា​មធ្យម ២៥០​ជើង​ក្នុង​មួយ​សបា្តហ៍ និង​មាន​ទេសចរ​ជា​មធ្យម​ចំនួន​ប្រមាណ ៣.៤០០​នាក់​ក្នុង​មួយថ្ងៃ​។ លោក​រដ្ឋលេខាធិការ​បា​ន​បន្ដថា កម្ពុ​ជាមាន​មោទកភាព​ដែល​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អា​ស៊ា​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ និង​ខួប ១០​ឆ្នាំ​នៃ​ព្រឹ​ត្ដិ​ការណ៍​អង្គរ​សង្ក្រាន្ដ​ផងដែរ ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​មកកាន់​ខេត្ដ​សៀមរាប​កាន់តែច្រើន​។​
​សូមបញ្ជាក់ថា ការបើក​ជើងហោះហើរ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ចិន មកកាន់​ប្រទេស​កម្ពុជា ធ្វើ​ឡើងជា​លើក​ទី ៣​ហើយ ដោយ​លើក​ទី​១ នៅ​ខេត្ដ​ព្រះសីហនុ​។ លើក​ទី​២ នៅ​រាជធានី​ភ្នំពេញ និង​លើក​ទី​៣ នៅ​ខេត្ដ​សៀមរាប​នាយ​ប់​ថ្ងៃទី​០៣ ខែមីនា​ឆ្នាំ​២០២៣។a china air a china air1 
​