» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9381 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699552 នាក់

សហជីពCATU និងសម្ពន័​សហជីព​ដ៏​ធំ​បំផុត​របស់​ឧស្សាហកម្ម​កាត់ដេរ​ឈ្មោះ Clean Clothes Campaignការពារសង់ត្រាល់


ភ្នំពេញ៖​សហព័ន្ធ​សហជីព​កម្ពុជាហៅ (CATU) បានបញ្ជាក់​ពី​ជំហរ​គាំទ្រ​របាយការណ៍​របស់​អង្គ​ការសង់​ត្រា​ល់ និង​អះអាងបន្ថែមថា ករណី​រំលោភសិទ្ធិ​សហជីព​នៅ​កម្ពុ​ជាមាន​ចំនួន​ច្រើនជាង​ការចុះផ្សាយ​របស់​អង្គ​ការសង់​ត្រា​ល់​ទៅទៀត​។  សហព័ន្ធ​សហជីព​កម្ពុជា​ក៏បាន​ច្រានចោល​នូវ​ខ្លឹមសារ​នៃ​សេចក្តីថ្លែងការណ៍​របស់​សមាគម​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​នៅ​កម្ពុជា (TAFTAC) ដែល​បាន​លើកឡើងថា សហព័ន្ធ​សហជីព​កម្ពុជា និង​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​បាន​បដិសេធ​ចំពោះ​របាយការណ៍​របស់​សង់​ត្រា​ល់​។a central union 


​ក្នុង​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី​២៦ ខែមិថុនា សហព័ន្ធ​សហជីព​កម្ពុជា (CATU) បាន​បញ្ជាក់ថា ខ្លួន​នៅតែ​គាំទ្រ​របាយការណ៍​របស់​អង្គ​ការសង់​ត្រា​ល់ និង​ថា ករណី​រំលោភសិទ្ធិ​សហជីព​នៅ​កម្ពុជា​ដែល​សង់​ត្រា​ល់​បានលើកឡើង​នៅមាន​លក្ខណៈ​តិចតួច​នៅឡើយ បើ​ធៀប​នឹង​ស្ថានភាព​រំលោភ​សេរីភាព​សហជីព​ដែល​កំពុង​កើតមាន​នាពេល​បច្ចុប្បន្ន​។ តិចតួច​ដោយ​សហព័ន្ធ​សហជីព​កម្ពុជា​ផ្អែកលើ​ទិដ្ឋភាព​ជាក់ស្តែង​មួយចំនួន​ដូចជា អាជ្ញាធរ​បន្ត​ប្រើ​ប្រព័ន្ធតុលាការ​គំរាមកំហែង​លើ​សហជីព ការបញ្ឈប់​ថ្នាក់ដឹកនាំ​សហជីព រួម​នឹង​បញ្ហា​នៃ​ការចុះបញ្ជី​សហជីព​ជាដើម​។

​ចំពោះការ​លើកឡើងថា​សហព័ន្ធ​សហជីព​កម្ពុជា (CATU) និង​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (CCAWDO) បាន​បដិសេធ​មិន​គាំទ្រ​របាយការណ៍​របស់​សង់​ត្រា​ល់​ត្រូវបាន​សហព័ន្ធ​សហជីព​បំភ្លឺ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា សមាគម TACTAF អាច​នឹងមាន​ការភ័ន្តច្រឡំ ឬ​សន្មត​ដោយ​ខ្លួនឯង​។ ការ​ចេញមក​បដិសេធ​របស់ CATU ពេលនេះ​ធ្វើឡើង បន្ទាប់ពី​សមាគម​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​នៅ​កម្ពុជា (TACTAF) បានចេញ​ផ្សាយ​របាយការណ៍​មួយ​ក្នុង​ថ្ងៃទី​២៤ មិថុនា​ដើម្បី​តប​នឹង​របាយការណ៍​របស់​អង្គ​ការសង់​ត្រា​ល់​ដែល​លាតត្រដាង​ពី​ស្ថានភាព​កាន់តែ​អាក្រក់​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​។​TACTAF ចាត់ទុក​របាយការណ៍​របស់​សង់​ត្រា​ល់​ដែល​សហការ​ជាមួយ CATU និង CCAWDO ថា​មាន​ភាពលំអៀង និង​ផ្អែក​តាម​អារម្មណ៍​។

សូមជម្រាបថា កាលពី​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២៤ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​សង់​ត្រា​ល់​បានចេញ​ផ្សាយ​របាយការណ៍​ស្តីពី​ឧបសគ្គ​រារាំង​ភាពជា​តំណាង​សេរីភាព​សហជីព​នៅ​កម្ពុជា​។ សង់​ត្រា​ល់​បានបញ្ជាក់​នៅក្នុង​របាយ​ការណ៍​របស់ខ្លួន​ថា ការអនុវត្ត​សិទ្ធិសេរីភាព​របស់​សហ​ជីព​ឯករាជ្យ​កម្ពុជា​នៅតែ​ទទួលរង​ការរារាំង តាមរយៈ​ការគំរាមកំហែង​គ្រប់​រូបភាព​ដូចជា ការបំភិតបំភ័យ​ដោយផ្ទាល់​មាត់ ការគំរាមកំហែង ការ​បៀតបៀន និង​ការដាក់​ក្នុង​បញ្ជីខ្មៅ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការបំពេញ​ការងារ​រប​ស់​ពួកគេ​។​

​ក្រោយ​ការចេញផ្សាយ​របាយការណ៍​មួយ​នេះ​របស់​សង់​ត្រា​ល់ គេ​ឃើញ​សហជីព​ដែលមាន​ទំនោរ​គាំទ្រ​រដ្ឋាភិបាល​ចេញមុខ​ប្រតិកម្ម​ព្រោងព្រាត​ដោយបាន​ចោទប្រកាន់​អង្គ​ការសង់​ត្រា​ល់​ថា​មាន​ចេតនា​ចង់​បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា ពិសេស​មាន​ចរិត​នយោបាយ​លាប​ពណ៍ ញុះញង់ និង​បំបែកបំបាក់​សាមគ្គីភាព​សហជីព​។ នៅ​ថ្ងៃទី​២៤ ខែមិថុនា សហភាព​សហជីព​កម្ពុ​ជា​ពន្លឺ​កម្មករ​បាននាំគ្នា​ដាក់​ញត្តិ​ទាមទារ​ឱ្យ​អាមេរិក​ផ្តាច់ជំនួយ​ពី​អង្គ​ការសង់​ត្រា​ល់​។ ចំណែក​សហព័ន្ធ​សហជីព​ដើម្បី​កម្មករ​កម្ពុជា​ក៏បាន​ចោទ​អង្គ​ការសង់​ត្រា​ល់​ថា​កំពុងមាន​ចេតនា​ចង់​បំបែក​ឆ្នាំងបាយ​របស់​ក​ម្មករ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ​កម្ពុជា​។​


​លោក អ៊ុន ដា​រា ប្រធាន​សហភាព​កម្ពុជា​ពន្លឺ​កម្មករ និយាយថា ក្នុងនាម​ជា​សហជីព លោក​មានការ​ព្រួយបារម្ភ​ចំពោះ​សកម្មភាព​របស់​អង្គ​ការសង់​ត្រា​ល់ ដែល​បានធ្វើ​សកម្មភាព​ផ្ទុយ​ពី​តួនាទី​ភារកិច្ច​របស់ខ្លួន​។ លោក​ស្នើឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​បើក​ការស៊ើបអង្កេត​ប្រភព​ហិរញ្ញវត្ថុ​របស់​អង្គការ​មួយ​នេះ ថា​តើ​ចាយវាយ​លើ​គម្រោង​អ្វីខ្លះ​ឱ្យ​ប្រាកដ​។​​លោក​ថ្លែងថា​៖ «​បើ​អង្គការ​ហ្នឹង​ជា​អង្គការ​វិជ្ជាជីវៈ សហជីព ឬ​សហព័ន្ធ អាហ្នឹង​គេ​ដើរ​ធ្វើ​ទៅលើ​កម្មករនិយោជិត ហើយ​អង្គការ​នេះ​ផ្តោតទៅលើ​តែ​សិទ្ធិ​អី​ទេ ហេតុ​អី​បានជា​ទៅ​រហូត​លូកដៃ លូក​ជើង ទៅដល់​កម្មករនិយោជិត ដូច​ខ្ញុំ​មើលឃើញ​ក្នុង​របាយការណ៍​និយាយ​ទៅ​សម្ភាសន៍​កម្មករនិយោជិត និយាយ​អំពី​សហជីព ចឹ​ង​វា​ផ្ទុយ​ពី​តួនាទី​របស់ខ្លួន បាន​ខ្ញុំ​ចង់ឱ្យ​ស៊ើប​អ​ង្គេ​ត​ឱ្យ​ច្បាស់ ថា​តើ​អង្គការ​ហ្នឹង​បាន​ប្រភព​មកពីណា ហើយ​ប្រភព​ហិរញ្ញវត្ថុ​នោះ​យកទៅ​ចំណាយ​លើ​ស្អី​ខ្លះ​»​។​

​បើតាម​លោក អ៊ុន ដា​រា អង្គ​ការសង់​ត្រា​ល់​ត្រូវតែ​បង្ហាញ​ពី​គោលដៅ​សកម្មភាព​របស់ខ្លួន​ឱ្យបាន​ច្បាស់លាស់ និង​បញ្ជាក់​ពី​ការធ្វើការងារ​របស់ខ្លួន​ក្នុង​កម្រិតណា​ឱ្យបាន​ប្រាកដ​ផងដែរ ដើម្បី​កុំឱ្យ​សហជីព​នៅ​កម្ពុជា​ឆ្ងល់ មិនដឹង​ច្បាស់​ថា អង្គការ​មួយ​នេះ​កំពុងតែ​ធ្វើ​អ្វី​។​

​ចំណែក​លោក សំ សឿន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា បាន​លើកឡើងថា អង្គ​ការសង់​ត្រា​ល់​បានទទួល​ជំនួយ​ពី​បរទេស ប៉ុន្តែ​មិន​បម្រើ​ផលប្រយោជន៍​ពិតប្រាកដ​របស់​កម្មក​រ​និយោជិត​ទេ បែរជា​លូកដៃ ជ្រៀតជ្រែក មកលើ​កិច្ចការងារ​របស់​សហ​ជីព ធ្វើឱ្យមាន​ការរំខាន​ដល់​កិច្ចការ​សហជីព ហើយ​ធ្វើឱ្យ​មានការ​លាប​ពណ៌ ការ​ញុះញង់​ឱ្យ​មានការ​ស្អប់ តាម​យៈ​ការប្រើ​ពាក្យ​សហជីព​នេះ​ឯករាជ្យ សហជីព​នោះ​មិន​ឯករាជ្យ​។ ទង្វើ​នេះ​បង្ហាញថា អង្គ​ការសង់​ត្រា​ល់ តាំងខ្លួន​ធ្វើជា​អ្នក​បំបែកបំបាក់ យ៉ាងពិត​ប្រាកដ​ចំពោះ​ខ្មែរ​និង​ខ្មែរ សហជីព​និង​សហជីព កម្មករនិយោជិត និង​កម្មករនិយោជិត​១​ក្រុម​ទៀត​។​
​លោក​ថ្លែងថា​៖ «​យើងខ្ញុំ​ជា​សហជីព​សុំ​សំណូមពរ​យ៉ាង​ទ​ទួ​ច​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ មេត្តា​ពិនិត្យ និង​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​អង្គ​ការសង់​ត្រា​ល់ ក្នុងករណី​ទទួល​ជំនួយ​ពី​បរទេស ដើម្បី​មក​ប្រឆាំង​ប្រជាពលរដ្ឋ​កម្ពុជា ប្រឆាំង​ជាមួយនិង​កម្មករនិយោជិត​នៅ​កម្ពុជា ប្រឆាំង​ជាមួយនឹង​ការអភិវឌ្ឍ និង​សេចក្តីថ្លៃថ្នូរ​របស់​កម្ពុ​ជា​»​។​

​លោក​ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា លើកឡើងថា អំពើ​ជ្រៀតជ្រែក​របស់​អង្គ​ការសង់​ត្រា​ល់ ក្នុងការ​លូកលាន់​កិច្ចការងារ​សហជីព គឺ​ផ្ទុយ​ពី​វិជ្ជាជីវៈ ខុសពី​ជំនាញ និង​ផ្ទុយ​ពី​បេសកកម្ម ដែល​អង្គការ​នេះ​បានធ្វើ​ទាំងស្រុង ព្រោះ​សង់​ត្រា​ល់ ជា​អង្គការ​មួយ​ដែល​មិន​ពាក់ព័ន្ធ​ក្នុង​កិច្ចការ​សហជីព​នោះទេ ហើយ​សង់​ត្រា​ល់​ក៏​មិនមែនជា​អ្នកជំនាញ​សហជីព​ដែរ​។ ក្នុងន័យនេះ របាយការណ៍​ទាំងឡាយ​របស់​សង់​ត្រា​ល់ពាក់​ព័ន្ធ​នឹង​សិទ្ធិសេរីភាព​សហជីព​នោះ មិន​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ស្ថានភាព​ជាក់ស្តែង នៃ​ការអនុវត្ត​សិទ្ធិសេរីភាព​សហជីព​នៅ​កម្ពុជា​ទេ​។

​

ទោះបីយ៉ាងណាសម្រាប់​ការឆ្លើយ​ឆ្លង​គ្នា​ទាំងអស់​ខាងលើ​បាន​ជំរុញ​ឲ្យ​សម្ព័ន្ធ​សហជីព​ដ៏​ធំ​បំផុត​របស់​ឧស្សាហកម្ម​កាត់ដេរ​ឈ្មោះ Clean Clothes Campaign ចេញមុខ​ការពារ​របា​យ​ការណ៍ និង​ភាព​ស្អាតស្អំ​របស់​អង្គ​ការសង់​ត្រា​ល់​។ អង្គការ Clean Clothes Campaign យល់ថា ការចេញមុខ​ប្រតិកម្ម​របស់​សហជីព​ដែលមាន​ទំនោរ​គាំទ្រ​រដ្ឋាភិបាល​មាន​គោលដៅ​ចង់​កម្ទេច​សហជីព​ឯករាជ្យ​នៅ​កម្ពុជា​៕ដកស្រងពីវិទ្យុបារាំងa central 1 a central2 a centrala 

​