» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1128 នាក់

ម្សិលមិញ 10264 នាក់

សរុប 14140310 នាក់

ដើមឈើ​តាម​ឆ្នេរ​រ​អូរត្រេះ​១ អូរត្រេះ​២ សង្កាត់​លេខ​៤​រលំ​បាក់​ជា​បន្តបន្ទាប់​អភិបាលខេត្ត​បញ្ជារ​ឲ្យ​ច្រក​ខ្សាច់​ទប់​!



​ព្រះសីហនុ​៖​កាលពីពេល​ថ្មីៗ​នេះ​លោក​គួច ចំរើន អភិបាល ខេត្ត​ព្រះសីហនុ បាន​បញ្ជារ​ឲ្យ​មន្ត្រី ពាក់ព័ន្ធ មន្ត្រី​ជំនាញ មន្ត្រី​សាលាក្រុង​ព្រះសីហនុ ពិសេស​ប្រជា​ការពារ​ក្រុង កើប​ខ្សាច់​ច្រក​ក្នុង​បាវ ដើម្បី​ទប់​គល់ឈើ (​ដើម​ស្ងា​វ​) ដែល​នៅតាម​បណ្ដោយ​ឆ្នេរ​ខ្សាច់ អូរត្រេះ​១ អូរត្រេះ​២ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ដោយសារ​ឃើញ​មានការ​បាក់​ដី​ច្រោះ​ខ្សាច់ បណ្ដាល​ឲ្យ​រលំ​ដើមឈើ និង​ឡើង​គល់ឈើ​ជាច្រើន​ដើម​នៅតាម​បណ្ដោយ​ឆ្នេរ​ទាំងនេះ​។​a beach si 

​ពលរដ្ឋ​ដែល រស់នៅ​តំបន់​អូរត្រេះ​១ បាន​សម្តែង​ការ​ព្រួយ​ថា ការបាក់​ច្រោះ​ខ្សាច់​ហើយ​រលំ​ដើមឈើ តាំងពីដើម​មក គាត់​មិន​ធ្លាប់​ឃើញ​ទេ ប្រហែល​មកពី​ខ្យល់ព្យុះ ធាតុអាកាស ឬ​យ៉ាងណា​នោះ​គាត់​មិនដឹង​ទេ រឺ​អាចមកពី​ការ​បូម​ខ្សាច់​នៅ​តំបន់​ណាមួយ​ជិតៗ​នោះ ក៏​មិនដឹង ព្រោះ​គាត់​ឃើញ​នៅ​ឆ្នេរ​រាម​មានការ​ចាក់ដី​ខ្សាច់​។​​ឯ​ពលរដ្ឋ ដ៏ទៃទៀត​ជាច្រើន​នាក់​ក៏បាន​លើកឡើង​ប្រហាក់ប្រហែលគ្នា​នេះដែរ​ព្រោះ​យូរហើយ មិនដែល​បាក់​ឆ្នេរ​រលំ​ដើមឈើ​តាម​ឆ្នេរសមុទ្រ​ខ្លាំង​អញ្ចឹង​សោះ​?​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ លោក ប្រាក់ សម​ប្រាថ្នា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​ព្រះសីហនុ​បាន​បដិសេធ​ប្រាប់ កាសែត​ថា (​ពុំមាន​ការ​បូម​ខ្សាច់​នៅ​តំបន់​នោះទេ​)​។​​លោក សេង ឡួ​ត អគ្គនាយក​រដ្ឋបាល​នៃ​ក្រសួង​ដែនដី​និង​នគរូបនីយកម្ម​និង​សំណង់​មិនទាន់មាន​ការបកស្រាយ​នៅឡើយ​។ ​តែ​លោក គួច ចំរើន អ​ភ​អភិបាលខេត្ត​ព្រះ​សីហ​ន​នៅ​ព្រឹក​ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០​បាន​ប្រាប់​កាសែត​ថា មូលហេតុ មកពី​ទឹកជោរ ទឹកនាច កាលណា​ទឹកជោរ​មក​ឡើង​ខ្ពស់​ដល់​គល់ ត្រូវ​រលក​បោក​ច្រោះ​។​
​ជុំ

វិញ​បញ្ហា​ខាងលើនេះ លោក នេត្រ ភ​ត្ត្រា អ្នក​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ប្រាប់​សារ ព័ត៌មាន ថា បញ្ហា​ដែល​កំពុង​កើតឡើង​នេះ​មិន​ពាក់ព័ន្ធ​នឹង​ការ​បូម​ខ្សាច់​នៅ​កន្លែង​ណាមួយ​ឡើយ​តែ​ជា​ផលប៉ះពាល់​ដែល​កើតចេញពី​ការប្រែប្រួល​អាកាសធាតុ ដែល​កម្ពុជា​ក៏ដូចជា​ពិភពលោក​កំពុង​ទទួលរង​គ្រោះ​។

​សូមបញ្ជាក់ថា​នៅ​ឆ្នេរសមុទ្រ​រាម​ដែលមាន​ចម្ងាយ​មិន​ឆ្ងាយ​ពី​ឆ្នេរ​អូរត្រេះ គេ​ឃើញ​មានការ​បូម​និង​ការចាក់​ដីខ្សាច់​អភិវឌ្ឍ លើ​ឆ្នេរសមុទ្រ​យកដីដែលមាន​ទំហំ ៤២៧​ហិច​តា ស្តិ​ត​ក្នុង​ឃុំ​រាម​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ នេះ​បើ​យោង​អនុក្រឹត្យ​លេខ ៤០ អនក​.​ប្រក ចុះ​ថ្ងៃទី ២០ ខែមីនា​ឆ្នាំ ២០២០ ដោយយោង​តាម​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម​និង​សំណង់​។​a beach si1 a beach si2 a beach phou4 a beach si3