
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 194 នាក់
ម្សិលមិញ 4820 នាក់
សរុប 18322078 នាក់
ខេត្តព្រៃវែង : យោងតាមផេកឈ្មោះ Pheng Vanak News បានបង្ហោះនូវឯកសាររឿងអាស្រូវ នៃការប្រព្រឹត្តអំពើពុករលួយរបស់លោកវរសេនីយ៍ទោ ពៅ ថាន អធិការរងផ្នែកសេនាធិការ នៃអធិការដ្ឋាននគរបាលស្រុកពារាំង ខេត្ត ព្រៃវែង បានប្រព្រឹត្តអំពើរពុករលួយនៅក្នុងអង្គភាពការកេងប្រវ័ញ្ច ពីមន្ត្រីនៅក្នុងអង្គភាព រួមមាន:
១/របបប្រេងសាំងក្នុងមួយត្រីមាសមួយផ្នែកជំនាញទទួលបានតែ ៣០លីត្រទេ ប៉ុន្តែលោកអធិការ និងលោកអធិការរងផ្នែកសេនាធិការលោកវរសេនីយ៍ទោ ពៅ ថាន បានឲមកផ្នែកជំនាញតែ ២០លីត្រប៉ុណ្ណោះ ។ ចំណែកតាមប៉ុស្តិ៍ទទួលបានរបប ១៥០លីត្រក្នុង មួយត្រីមាស ប៉ុន្តែលោកអធិការរងសេនាធិការបើកឲតែ ១១០លីត្រតែប៉ុណ្ណោះ ។២/ការបើកឯកសណ្ឋាន និងសម្ភារៈផ្សេងៗ លោកវរសេនីយ៍ទោ ពៅ ថាន អធិការរងសេនាធិការ តម្រូវឲ្យមន្ត្រីដែលមកបើត្រូវបង់លុយទៅសេនាធិការម្នាក់ ២០០០០៛ បានបើកឲ្យបើមិនឲ្យគឺមិនបើកសម្ភារៈឲ្យនោះទេ ។
៣/ថវិការរដ្ឋបាលក្នុងអង្គភាពដើម្បីដោះស្រាយបញ្ហាទឹកភ្លើងក្នុងអធិការ មួយត្រីមាសទទួលបាន ១លាន៥០ម៉ឺនរៀល ដើម្បីផ្គត់ផ្គង់ ប៉ុន្តែលោកអធិការរងសេនាធិការរូបនេះ មិនដឹងយកលុយនេះទៅណានោះទេ ដោយបែជាបង្គាប់ឲ្យកម្លាំងចំណុះឲ្យអធិការដ្ឋានចេញលុយថ្លៃទឹកភ្លើងនេះទៅវិញ ដោយក្នុងម្នាក់ត្រូវបង់ឲ្យទៅសេនាធិការចំនួន ៣០០០០៛ក្នុងមួយខែ ។ មិនដឹងថាលុយដែលលោកអធិការរង ពៅ ថាន បញ្ជាតម្រូវឲ្យត្រូវតែបង់ពីមន្ត្រីចំណុះឲអធិការដ្ឋានម្នាក់ ៣០ ០០០៛នេះ លោកអធិការរងសេនាធិការយកទៅធ្វើអ្វី ឬមួយក៏យកទៅដាក់ក្នុងហោប៉ៅខ្លួនឯង ។
ដោយឡែកនៅតាមអធិការដ្ឋានទាំងអស់នៅក្នុងខេត្តព្រៃវែង គឺពុំមានធ្វើបែបនេះទេ គឺមានតែអធិការដ្ឋាននគរបាលស្រុកពារាំងមួយតែប៉ុណ្ណោះ ដែលមានភាពមិនប្រក្រតីបែបនេះ អស់រយៈពេល ២ឆ្នាំមកហើយចាប់ពីពេលលោកអធិការ ស៊ុំ សីហា ឡើងមក ព្រោះលោកអធិការ ស៊ុំ សីហា និងលោកអធិការរងសេនាធិការ ពៅ ថាន ជាបងប្អូនធម៍និងគ្នា ជំនាន់អធិការមុនៗមិនមានការគាបសង្កត់ កេងប្រវ័ញ្ច និងតម្រូវឲមន្ត្រីចាំណុះឲ្យអធិការដ្ឋានបង់លុយឲបែបនេះទេ ។ បន្ទាប់ពីបញ្ជាឲ្យមន្ត្រីចំណុះអធិការដ្ឋានបង់លុយនេះជារៀងរាល់ខែរយៈពេល ០២ឆ្នាំមក កម្លាំងទាំងអស់ក៏មានការសួរនាំរកឬសគល់នៃការចំណាយដែលផ្នែកសេនាធិការចំណាយពីព្រោះលុយផ្គត់ផ្គង់អង្គភាពក្នុងមួយខែ ៥០០០០០៛ ពីមុនមកមិនដែលតម្រូវឲមន្ត្រីដែលខំមកបម្រើការងារជូនប្រជាពលរដ្ឋ និងសង្គមហើយបែជាចេញលុយថ្លៃទឹកភ្លើងជំនួសរដ្ឋទៀតនោះទេព្រោះក្រសួងមានលុយទម្លាក់ឲ្យ ។
ពេលនោះលោកអធិការក៏បានហៅកម្លាំងទាំងអស់មកប្រជុំនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៨ និង ០០នាទីព្រឹក ដើម្បីឲ្យលោក វរសេនីយ៍ទោ ពៅ ថាន បកស្រាយទៅលើបញ្ហានេះទៅដល់មន្ត្រីដែលចូលរួមកិច្ចប្រជុំបានយល់ ប៉ុន្តែកិច្ចប្រជុំនេះដំណើរការបានតែ ៣០នាទីប៉ុណ្ណោះ ក៏ត្រូវបានបិទបញ្ចប់វិញ និងបានលេីកពេលទៅថ្ងៃក្រោយវិញ ដោយសារលោកវរសេនីយ៍ទោ ពៅ ថាន អធិការរងទទួលផ្នែកសេនាធិការបកស្រាយមិនចេញ ពីព្រោះបើគិតទៅលើការចំណាយគឺពុំមានការចំណាយអ្វីច្រើននោះទេក្រៅតែពីបងទឹក និងភ្លើង ព្រោះការបញ្ចេញឯកសារ មានម៉ាស៊ីនព្រីន និងក្រដាសស្រាប់ ។
ហើយលោក ពៅ ថាន ក៏បានសុំដកឃ្លាបកស្រាយសិនព្រោះរកនឹកកុហកអំពីការចំណាយមិនឃើញ។ យោងតាមរបាយ ការណ៍ខាងលេីនេះ គឺជាព័ត៌មាន ដែលមន្ត្រីននគរបាលតូចតាច នៃអធិការដ្ឋានស្រុកពារាំងបាបានលួចផ្ដលអោយអ្នកកាសែត ត្រង់ថា ជាការពិត ឬ មមិនពិតនោះ ? អង្គភាព សារព័ត៌មាន គេហទំព័រ មាតុភូមិ រង់ចាំការបកស្រាយបំភ្លឺពីលោក អធិការរង ពៅ ថាន ជានិច្ច តាម រយ: Tel : 016 953 222 /012 953 824 / 088 55 34 100 តាមច្បាប់ស្តីពីរបបសារព័ត៌មាន ៕ ដោយ: ស៊ុន សុផល