» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12131 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702302 នាក់

ស្ត្រី​ក្មេង​បម្រើ​តាម​ផ្ទះ​ម្នាក់ ដេកស្លាប់ ដោយ​មិនដឹង​មូលហេតុ​?


(​ភ្នំពេញ​)៖ នា​ព្រឹក ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០​ស្ត្រី ជា​អ្នក​បម្រើការ​នៅផ្ទះ​ម្នាក់ ត្រូវបាន​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​បន្ទប់​គេង​ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​៥២E1 ផ្លូវ​១៩ ក្រុម​៤១ ភូមិ​៤ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

​សព​មានឈ្មោះ ប៉ិន ចាន់​រ៉ា ហៅ​អា​ស្រស់ ភេទ​ស្រី អាយុ ២១​ឆ្នាំ មុខរបរ អ្នកបម្រើ​ក្នុងផ្ទះ មាន​ស្រុកកំណើត​ភូមិ​ទំនប់​ថ្មី ឃុំ​និង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ​។​ម្ចាស់ផ្ទះ​កើតហេតុ​ខាងលើ លោកស្រី ចិត្រ រំ​ចង់​ដែន អាយុ ៤៦​ឆ្នាំ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ បាន​ចូលមក​ធ្វើការ​នៅផ្ទះ​របស់គាត់ ចាប់តាំងពី​ឆ្នាំ​២០១៨ មកហើយ ដោយ​ក្នុងនោះ​ទទួលបាន​ប្រាក់ខែ ១៧០​ដុល្លារ ក្នុង​មួយខែ ដោយ​ជនរងគ្រោះ​ធ្លាប់មាន​ប្រវត្តិ​ជំងឺស្រឺត (​ខ្សោយបេះដូង​) ប្រចាំកាយ​។​a die home 

​គាត់​បាន​រម្លឹកថា កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០២០ ជនរងគ្រោះ​បាន​មុត​ជើង​ចេញឈាម ហើយ​ជនរងគ្រោះ​ក៏បាន​ទន់​ជើង​ដួលសន្លប់ ក្រោយមក​រូបគាត់ ក៏បាន​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​រួច​ក៏​ធូរ និង​ត្រឡប់មកផ្ទះ​វិញ​។​​នៅ​ព្រឹក​ថ្ងៃកើតហេតុ រូបគាត់​បានមក​ដល់​ផ្ទះ ដើម្បី​បើកហាង​ដោយ មិនទាន់​ឃើញ​ជនរងគ្រោះ​ចុះ​ពីលើ​បន្ទប់ ពេលនោះ រូបគាត់​ក៏បាន​ឡើងទៅ​ហៅ​គោះទ្វារ​បន្ទប់ តែ​មិនមាន​សំឡេង​តប​ជាមួយ​គាត់ ។ គាត់​ក៏​រុញ​ទ្វារ​ចូលទៅក្នុង ទើប​ដឹងថា​ជនរងគ្រោះ​ដេក​មិន​កម្រើក រួច​ក៏​តេ​ហៅ​រថយន្ត​សង្គ្រោះ ពេលដែល​រថយន្ត​មកដល់​ក្រុមគ្រូពេទ្យ ក៏បាន​ពិនិត្យមើល រួច​ប្រាប់ថា ជនរងគ្រោះ​ស្លាប់បាត់​ហើយ​។​

​កម្លាំង​ជំនាញ​ខណ្ឌ នឹង​ប៉ុស្តិ៍ បាន​ចុះ​ដល់ទី​តាំង​កន្លែងកើតហេតុ​ខាងលើ នឹង​បានធ្វើ​ការទាក់ទង​ទៅ​មន្ត្រី​ជំនាញ​កោសល្យវិច័យ ចុះមក​ធ្វើការ​ពិនិត្យ​។ ក្រោយពី​ធ្វើការ​ពិនិត្យ តាម​លទ្ធផល​ជំនាញ​បច្ចេកទេស និង​លោក នង សុវណ្ណ​រ័ត្ន បាន​បញ្ជាក់ថា ស្លាប់​ដោយ​គាំងបេះដូង (​អាច​បណ្ដាលមកពី​ជំងឺ​បេះដូង​)​។​a die home a die home1 

​