
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2864 នាក់
ម្សិលមិញ 4028 នាក់
សរុប 19006207 នាក់
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជានាថ្ងៃទី១៧កញ្ញា បានចេញសារចំហរមួយសុំការគាំទ្រពី ប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោកដើម្បី ជំរុញការអនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃឲ្យបានពេញលេញ និងមានប្រសិទ្ធភាព។
ការចេញលិខិតចំហរនេះបានកើតឡើងបន្ទាប់ពីកើតមានព្រឹត្តិការណ៍នៅភូមិព្រៃចាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យដែលទាហ៊ានថៃបានប្រហឹង្សាមកលើប្រជាពលរដ្ឋដែលចេញមកតវ៉ារឿងទាហ៊ានថៃមករាយបន្លាលួសពទ្ធ័យកដីនិងភូមិរបស់ពួកគាត់។សូមបញ្ជាក់ថាកាលពីព្រិត្តិការណ៍សង្គ្រាម៥ថ្ងៃជាមួយថៃសម្តេចធិបតីក៏បានចេញមុខសុំលោកប្រធានាធិបតីត្រាំឲ្យជួយអន្តរាគមន៍ឲ្យមានបទឈប់បាញ់ផងដែរ។សម្រាប់បទឈប់បាញ់នេះប្រទេសចិនវៀតណាមបារាំងអឺរ៉ុបជាដើមបានចេញជំហរគាំទ្រឲ្យមានការអនុវត្តន៍បទឈប់បាញ់និងដោះស្រាយុគា្នដោយសន្តិវិធីផងដែរតែថៃមិនសូវខ្វល់ខ្វាយស្តាប់នោះឡើយបើទោះបីជាមានការប្រជុំជាមួយគ្នាជាបន្តបន្ទាប់ក៏ដោយ៕