» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10744 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700915 នាក់

អាម៉េរិក ប្រកាស​ផ្តល់​មូលនិធិ​ចំនួន​ជាង ១៧ លាន​ដុល្លារ សម្រាប់ លើកកម្ពស់​សុខភាពរ​បស់​ប្រជាជន​កម្ពុជា​

 


​សៀមរាប​៖ សហរដ្ឋ​អាម៉េរិក​នឹង​ផ្តល់​មូលនិធិ​ចំនួន​ជាង ១៧ លាន​ដុល្លារ សម្រាប់​គម្រោង​ថ្មី​ដើម្បី​គាំទ្រ​ផ្នែក​សុខភាព​របស់​ប្រជាជន​កម្ពុជា​។​នាយិកា​ទីភ្នាក់ងារ​ផ្តល់ជំនួយ​របស់​សហរ​ដ្ឋ​អាម៉េរិក (USAID) អ្នកស្រី Samantha Power បានប្រកាស​បែបនេះ នៅ​រសៀល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២៤ ក្នុងកំលុងពេល​ដែល​អ្ន​ក​ស្រី​មក​បំពេញបេសកកម្ម​នៅក្នុង​ខេត្តសៀមរាប​។a usaid 

​លោកស្រី Power បានប្រកាស​បាន​ឲ្យ​ដឹងថា គម្រោង​ថ្មី​នេះ​រយៈពេល ៥ ឆ្នាំ ដើម្បី​ពង្រឹង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺរបេង​នៅក្នុង​ប្រទេស​កម្ពុជា បន្ទាប់ពី​ជំងឺ​នេះ​បានសម្លាប់​មនុស្ស​រាប់ពាន់​នាក់​នៅ​កម្ពុជា​ជា​រៀងរាល់ឆ្នាំ​។ គម្រោង​របស់​ទីភ្នាក់ងារ​ផ្តល់ជំនួយ USAID ដែលមាន​ឈ្មោះថា USAID's Community Mobilization Initiatives to End Tuberculosis 2 (COMMIT 2) នឹងត្រូវ​អនុវត្ត​ដោយ​អង្គការ KHANA ដែលជា​សម្ព័ន្ធភាព​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា​ដែល​ធ្វើការ​ផ្នែក​ជំងឺអេដស៍​។

​លោកស្រី Power បាន​ថ្លែងថា USAID សន្យា​ផ្តល់​មូលនិធិ​ចំនួន ៤ លាន​ដុល្លារ សម្រាប់​ឆ្នាំ​ដំបូង​នៃ​គម្រោង​នេះ​។ តាមរយៈ COMMIT 2 ជំនួយ​នេះ​ស្ថិតក្នុង​ចំណោម​ជំនួយ​ធំ​បំផុត ដែល USAID បានផ្តល់​ដល់ អង្គការ​ក្នុងស្រុក​មួយ​នៅ​កម្ពុជា ហើយ USAID នឹង​សហការ​ជាមួយ​កម្ពុជា​ដើម្បី​លើកកម្ពស់​ការរុករក​ករណី​រោគរបេង​សកម្ម ដោយ​ធ្វើការ​នៅក្នុង និង​ជាមួយ​សហគមន៍​ក្នុង​មូលដ្ឋាន ដើម្បី​កែលម្អ​ការត្រួតពិនិត្យ និង​ការធ្វើ​រោគវិនិច្ឆ័យ​លើ​ជំងឺរបេង កែលម្អ​ការរាយការណ៍​តាម​ប្រព័ន្ធ​ឌីជីថល​នៃ​ករណី​ជំងឺរបេង​និង​បង្កើន​ការទទួលបាន​ការបង្កា​រ​ថែទាំ​ជំងឺរបេង​។

​ជាមួយគ្នានេះ​លោកស្រី​នាយិកា Power ក៏បាន​ប្រកាស​អំពី​ការសន្យា​ផ្តល់​មូលនិធិ​ចំនួន​ជាង ១ លាន​ដុល្លារ សម្រាប់​ការងារ​សហការ​ជាមួយនឹង​អង្គការ UNICEF និង​រាជរដ្ឋាភិបាល​កម្ពុជា​។ ការសហការ​នេះ រួមមាន​ការគាំទ្រ​ការអង្កេត​ថ្នាក់ជាតិ​ដំបូង ដើម្បី​វាយតម្លៃ​កម្រិត​នៃ​ធាតុដែក​ធ្ងន់​ដូចជា​ជាតិ​សំណរ និង​ជាតិ​អា​សេ​និក ក្នុងចំណោម​កុមារ ស្ត្រី​មាន​ផ្ទៃពោះ ក្នុង​បរិស្ថាន និង​ផលិតផល​ផ្សេងៗ​។ លទ្ធផល​នៃ​ការអង្កេត​នេះ នឹង​ជួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ធ្វើការ​សម្រេចចិត្ត​ដោយ​ផ្អែកលើ​ភស្តុតាង ដើម្បី​កែលម្អ​គោលនយោបាយ ស្ដង់ដា និង​បទបញ្ជា​ទាក់ទង​នឹង​សារធាតុ​លោហៈ​ធ្ងន់ៗ ដើម្បីឱ្យ​ប្រជាជន​កម្ពុ​ជាមាន​សុខភាព​ល្អ ហើយ​អាចបំពេញ​ការងារ​ដោយ​ពេញលេញ​។a usaid1 a usaid2 

 

​