» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5148 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695319 នាក់

បង្ក្រាប​គ្រឿងញៀន ចំនួន​១៤៥​គីឡូក្រាម ឃាត់ខ្លួន​ជនបរទេស ៥​នាក់ នៅ​ខណ្ឌ​ជ្រោយចង្វារ​


​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១៧​មិថុនា​សម​ត្ត​កិច្ចរាជធានីភ្នំពេញ​រឹបអូស​វត្ថុតាង​គ្រឿងញៀន​បាន ចំនួន​១៤៥​គីឡូក្រាម និង​ឃាត់ខ្លួន​ឧក្រិដ្ឋជន​ដែលជា​ជនបរទេស ចំនួន​៥​នាក់​។​​ករណី​យ៍​នេះ នៅ​រសៀល​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២៤​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​កាសែត​ដឹងថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ខណ្ឌ​ជ្រោយចង្វារ​។​a drug china 

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ឧក្រិដ្ឋជន​ទាំង​៥​នាក់​ដែល​សមត្ថកិច្ច​បង្ក្រាបបាន​នេះ ម្នាក់​ជា​ជនជាតិ​ជប៉ុន និង​៤​នាក់​ទៀត ជា​ជនជាតិ​ចិនតៃវ៉ាន់​។​​លោក​ស្នងការបាន​គូសបញ្ជាក់ថា ឆ្លងតាម​ការស្រាវជ្រាវ​ស៊ើបអង្កេត​អស់​រយៈពេល​ជាច្រើន​ថ្ងៃ ទៅលើ​មុខសញ្ញា​ជនជាតិ​ចិនតៃវ៉ាន់ មួយក្រុម​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម​ក្នុង​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​។​

​លុះ​នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​២០៖៣០​នាទី កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ បើក​ប្រតិបត្តិ​ការបង្ក្រាប​ជាក់ស្តែង ករណី​ជួញដូរ​គ្រឿងញៀន​ខាងលើ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជនជាតិ​តៃវ៉ាន់​ម្នាក់​ឈ្មោះ ហ្វា​ន យាន​គួ​យ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ចំណុច​ក្នុង​បុរី​មួយកន្លែង សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដកហូត​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​កេ​តា​មីន​ចំនួន ៣​ដុំ ស្មើនឹង​៣​គីឡូក្រាម​។​​បន្ទាប់មក​នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៤ ៖១០​នាទី កម្លាំង​បន្ត​ស្រាវជ្រាវ បង្ក្រាបបាន​បក្ខពួក​ជ​ន​សង្ស័យ​ចំនួន ៤​នាក់​បន្ថែមទៀត ជនជាតិ​តៃវ៉ាន់​៣​នាក់ និង​ជនជាតិ​ជប៉ុន​១​នាក់ នៅ​ចំណុច​បុរី​អ័​រ​គី​ដេ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ រួមមាន​៖
​ទី​១៖​ឈ្មោះ ស៊ូ ឈិន​ហៅ អាយុ​២៣​ឆ្នាំ​

​ទី​២៖​ឈ្មោះ ហ័ង ហឺ​ជៀន អាយុ​៣៥​ឆ្នាំ​​ទី​៣៖​ឈ្មោះ ហ្វា​ង ចឹ​ង​ជីន អាយុ​២០​ឆ្នាំ​​ទី​៤៖​ឈ្មោះ ណូ​មូរ៉ា សូ​គី​ជី អាយុ​៧៦​ឆ្នាំ​។​​កម្លាំង​ជំនាញ​បាន​ឆែកឆេរ​ទីតាំង​ស្នាក់នៅ និង​ទីតាំង​ស្តុក​គ្រឿងញៀន របស់​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន ខាងលើ​ចំនួន ៣​ទីតាំង​ផ្សេងគ្នា ជា​លទ្ធផល​រកឃើញ​៖ ថ្នាំញៀន​ប្រភេទ​កេ​តា​មីន​ចំនួន​១៤២​ដុំ ស្មើនឹង​១៤២​គីឡូក្រាម​, ម្សៅ​សារធាតុ​ផ្សំ​គ្រឿងញៀន​ចំនួន​២​គីឡូក្រាម​, ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​៣, ឧបករណ៍​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន និង​សំបក​កញ្ចប់​ថង់​រូប​តែ​សម្រាប់​ច្រក​ថ្នាំញៀន (​ខ្នាត​១​គីឡូក្រាម​) ចំនួន ២០០​កញ្ចប់​។​
​សរុប​លទ្ធផល​ប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ​ឃាត់ខ្លួន​ជនជាតិ​ចិនតៃវ៉ាន់​៤​នាក់ និង​ជនជាតិ​ជប៉ុន​១​នាក់ ដកហូត​ថ្នាំញៀន​ប្រភេទ​កេ​តា​មីន​សរុប​ទម្ងន់ ១៤៥​គីឡូក្រាម​។​

​លោក​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយ​បញ្ចប់​ការសួរនាំ កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នឹង​កសាង​សំណុំរឿង​បញ្ជូន​ឧក្រិដ្ឋ​ទាំង​៥​នាក់ និង​វត្ថុតាង​គ្រឿងញៀន នៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២៤​។​ពេល​បង្ក្រាបបាន​ប្រជាពលរដ្ឋ​យើង​ដឹងថា​ស្ថានភាព​គ្រឿងញៀន​នៅ​ស្រុក​ខ្មែរ​យើង​វា​ធ្ងន់ធ្ង​សម្បើម​ណាស់​ទៅហើយ​!៕a drug china1 a drug china3 
​