
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5918 នាក់
ម្សិលមិញ 9639 នាក់
សរុប 20696089 នាក់
ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ច្បាស់ៗថា មានការផ្ទុះអាវុធនៅខាងភាគីថៃ នៅម៉ោង ១១:០៨នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការផ្ទុះនេះបានកើតឡើងចំពេលដែល ក្រុម AOT កំពុងចុះពិនិត្យការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់។ ក្រុម AOT ត្រូវបង្ខំចិត្តដកថយដើម្បីសុវត្ថិភាព ដោយផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះ ។ នេះបើយោងតាមក្រសួងការពារជាតិ ។
ទាក់ទងពត័មាននេះមេបញ្ជាការកងម៉ារីនខេត្តត្រាតរបស់ថៃ លោក ថាមនុន វ៉ាន់ណា បានចោទប្រកាន់កម្ពុជា ថា បានរៀបចំសកម្មភាពក្លែងបន្លំនៅខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើយោងតាមកាសែត Khaosod។
លោក ថាមនុន ចោទថា កម្ពុជាបានប្រើប្រាស់ក្រុមសង្កេតការណ៍អាស៊ាន (AOT) ក្លែងក្លាយ និងបានដុតផាវ ដើម្បីបង្កើតសំឡេងផ្ទុះខ្លាំង ហើយបន្ទាប់មកបានចោទប្រកាន់ថា ទាហានថៃជាអ្នកបំផ្ទុះអាវុធ។ ការចោទប្រកាន់នេះធ្វើឡើងបន្ទាប់ពីលោកបានឃើញពលរដ្ឋកម្ពុជាប្រហែល ៣០នាក់ ប្រមូលផ្តុំនៅតំបន់នោះ។ទោះបីជាថៃប្រកែកតែបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកទូចសុខឃៈបានឲ្យកាសែតដឹងថាសមត្តកិច្ចកម្ពុជានៅតែប្រុងជើងការដដែលមិនធ្វេសប្រហែសឡើយ។
អ្នកជំនាញរំពឹងថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន( AOT) ដែលស្ថិតនៅក្នុងហេតុការណ៍នោះ នឹងអាចបញ្ជាក់ពីការពិតជុំវិញការផ្ទុះអាវុធនេះជាមិនខាន,។