» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6220 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696391 នាក់

នគរបាល​ការពារ​ព្រំ​ដែនទឹក​វរៈ​២៤០​ប៉ុស្តិ៍​កោះ​ថ្មី​ជួយ មនុស្ស​ចំនួន ៤​នាក់​នៅលើ​ទូក ដែល​លិច


​ខេត្ត​ព្រះសីហនុ​- សមត្ថកិច្ច​នគរបាល​ការពារ​ព្រំ​ដែនទឹក​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២៤ មាន​ករណី​ទូក​នេសាទ ១​គ្រឿង ប្រភេទ​អូស​ទូក​មង​ក្តាម ពណ៍​ត្រួយ​ចេក ប្រវែង​បណ្តោយ ១៧​ម៉ែត្រ ប្រវែង​ទទឹង ៣​ម៉ែត្រ បាន​លិច​ដោយសារ​ជួប​ខ្យល់​រលក​សមុទ្រ​បក់បោក​ខ្លាំង នៅ​ចំណុច​ជិត​កោះ​ថ្មី ។ នៅលើ​ទូក​នេសាទ​នេះ​មាន​មនុស្ស​ចំនួន ៤​នាក់ មានឈ្មោះ​ដូចខាងក្រោម​៖a baot sunk1 

១ ម្ចាស់​ទូក​ឈ្មោះ សុខ យឿន ភេទ ប្រុស អាយុ ៤៧​ឆ្នាំ មាន​ទី​នៅ​ភូមិ​កោះ​ខ្យង ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​២.​ឈ្មោះ ហ៊ិ​ច វាសនា ភេទ ប្រុស អាយុ ២៧​ឆ្នាំ ទី​នៅ​បច្ចុប្បន្ន​ភូមិ​កោះ​ខ្យង ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​៣.​ឈ្មោះ ហ៊ិ​ច ហាច ភេទ ប្រុស អាយុ ២២​ឆ្នាំ ទី​នៅ​ភូមិ​កោះ​ខ្យង ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​៤.​ឈ្មោះ យ៉ួ​ង គៀរ ភេទ ប្រុស អាយុ ៣០​ឆ្នាំ ទី​នៅ​ភូមិ​កោះ​ខ្យង ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។ សម្ភារៈ​នៅលើ​ទូក​រួមមាន ៖-​ទូរស័ព្ទ​ចំនួន ៥​គ្រឿង-​ផែនទី​ចំនួន​១-​តេ​អូរ​ចំនួន​១​គ្រឿង-​មង​បង្គារ​ចំនួន ១២៣​ដៃ​-​មង​ក្តាម​ចំនួន ១២៥​ដៃ​-​មង​បង្កង ១១០​ដៃ​។​

​មនុស្ស​ចំនួន ៤​នាក់​នៅលើ​ទូក​ដែល​បាន​លិច​ត្រូវបាន​ជួយសង្គ្រោះ​ទាំងស្រុង​ដោយ​កម្លាំង​នគរបាល​ការពារ​ព្រំ​ដែនទឹក​វរៈ​២៤០​ប៉ុស្តិ៍​កោះ​ថ្មី ក្រោម​បទបញ្ជា​ពី​ឧ​ត្ត​ម​សេនីយ៍​ឯក​ទូច ពលៈ ប្រធាន​នាយកដ្ឋាន នគរបាល​ការពារ​ព្រំ​ដែនទឹក និង​សហការ​ជួយ​ស្រង់​ពី​ទូក​ប្រជា​នេសាទ​នៅ​ជិត​កន្លែងកើតហេតុ ។ ដោយឡែក​ទូក​និង​សម្ភារៈ​នៅលើ​ទូក​បាន​លិច​ចូលទៅក្នុង​សមុទ្រ សមត្ថកិច្ច​និង​ក្រុម​សង្គ្រោះ បន្ត​ជួយ​ស្រង់​យកមក​ដីគោក​វិញ​តាម​ជាក់ស្តែង​៕a baot sunk 
​