» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10743 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700914 នាក់

គូ​ដណ្តឹង​នឹង​គ្នា ដែល ខ្មាន់កាំភ្លើង​ងារ​ជា​ឧកញ៉ា​ម្នាក់​បាញ់សម្លាប់យកទៅ​បញ្ចុះ​ជាមួយគ្នា​ទាំង​២​នាក់​

​ខេត្តកំពត ៖ នៅ​រសៀល​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២៤​នេះ ជនរងគ្រោះ​ជា​គូ​ដណ្តឹង​នឹង​គ្នា ក្រោយពី​ត្រូវ​ខ្មាន់​កាំ​ភ្លើ​.​ង​ងារ​ជា​ឧកញ៉ា​ម្នាក់​បាន​បាញ់ បណ្តាលឱ្យ​ស្លាប់​ទាំង​២​នាក់ ក្នុង​ជម្លោះ​អ្នកជិតខាង​ដែល​ផ្តើមចេញពី​រឿង​ស្នួ​រហាល​ខោអាវ កាលពី​រសៀល​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២៤ កន្លងទៅ​ថ្មីៗ​នេះ ត្រូវបាន​ក្រុមគ្រួសារ​ទាំងសងខាង​នាំយក​សព​ជនរងគ្រោះ​ទាំងពីរ​នាក់មក​ធ្វើបុណ្យ​តាម​ប្រពៃណី នៅក្នុង​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត ដែលជា​ស្រុកកំណើត​របស់​នារី​ជា​គូ​ដណ្តឹង និង​ធ្វើ​ពិធី​ដង្ហែ​សព​យកទៅ​ទីប​ញ្ចុះ​រួមគ្នា នៅ​ភូមិ​ចក្រី​ទីង ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្តកំពត ។​a die kill2 

សព​ជនរងគ្រោះ​ទាំង​២​នាក់​ត្រូវបាន​ក្រុមគ្រួសារ​សាច់ញាតិ​ទាំងសងខាង បានធ្វើ​ពិធី​ដង្ហែ​យកទៅ​បញ្ចុះ​ជាមួយគ្នា ដោយ​ផ្នូរ​បញ្ចុះសព​មាន​រៀប​ឥដ្ឋ​ដាក់​ទន្ទឹមគ្នា​។​​មូលហេតុ​ដែល​សព​អ្នក​ទាំងពីរ​ត្រូវ​បញ្ចុះ​ទន្ទឹមគ្នា​ហើយ​ពូន​ផ្នូរ​តែមួយ​នេះ ដោយសារ​មាន​សំណូមពរ​ពី​ឪពុកម្តាយ និង​បងប្អូន​សាច់ញាតិ​ទាំងសងខាង​បាន​ឯកភាព​ឱ្យ​រៀបចំ​ដូច្នេះ ។ ពីព្រោះ​កូន​ទាំងពីរ ទោះបី​មិនទាន់បាន​ចូល​រោងការ​តាម​ប្រពៃណី​ក៏ពិតមែន តែ​កូន​ទាំងពីរ​បាន​ភ្ជាប់ពាក្យ មាន​ចាស់ទុំ​ដឹង​ឮថា​ជា​គូរ​អនាគត​របស់​ពួកគេ​ដែរ ហើយ​អ្នក​ទាំងពីរ​ស្រឡាញ់គ្នា​និង​យល់ចិត្ត​គ្នា​ណាស់ តែ​អកុសល​ពួកគេ​បាន​ជួបគ្នា​តែត្រឹម​ហ្នឹង​ក៏ត្រូវ​បែក​គ្នា​រហូត​មិន​ត្រឹមតែ​បែក​គ្នា​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ទេ​គឺ​ត្រូវ​បែក​ពី​ក្រុមគ្រួសារ​ឪពុកម្តាយ​សាច់ញាតិ​ទាំងសងខាង​ជា​រៀងរហូត​ទៀត​។​​នៅក្នុង​ទិដ្ឋភាព​ដង្ហែ​សព​ជនរងគ្រោះ​ទាំងពីរ​ទៅ​បញ្ចុះ ទោះបី​ទី​បញ្ចុះសព​នៅ​ឆ្ងាយ​ពី​លំ​ដ្ឋា​ន​ជិត​២០​គីឡូម៉ែត្រ​ដោយមាន​សាច់ញាតិ​និង​អ្នក​រាប់អាន​ជាច្រើន​ចូលរួម​។​

រំលឹកថា ករណី​ឃាតកម្ម​បាញ់ប្រហារ​ដ៏​រន្ធត់​មួយ​នេះ បានកើត​ឡើង​នៅ​រសៀល​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២៤ ស្ថិតក្នុង​បុរី​ប៉េង​ហួត​បឹង​ស្នោរ សង្កាត់​និ​រោ​ធ៍ ខណ្ឌ​ច្បារអំពៅ បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់ ដែលជា​គូ​ដណ្ដឹង​នឹង​គ្នា និង​២​នាក់​ផ្សេងទៀត​រងរបួស​។ ការស្លាប់​របស់​ជនរ​ង​គ្រោះ​ទាំង​២​នាក់​គូ​ដណ្ដឹង ដែល​ត្រៀម​ចូល​រោងការ នៅ​អំឡុង​ខែតុលា ឆ្នាំ​២០២៤​ខាងមុខនេះ បាន​បន្សល់​នូវ​ភាព​សោកសៅ​យ៉ាងខ្លាំង​នៅលើ​បណ្ដាញ​សង្គម​។​

​ជនរងគ្រោះ​ទាំង​៤​នាក់ ក្នុង​ហេតុការណ៍​នេះ រួមមាន​៖ ទី​១៖​ឈ្មោះ​ឡុង លី​សុង អាយុ​២៧​ឆ្នាំ មុខរបរ​អ្នក​ថតរូប (​ស្លាប់​), ទី​២៖​ឈ្មោះ ឃីម ក​ញ្ច​នា ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ​អ្នក​ថតរូប (​ស្លាប់​), ទី​៣៖​ឈ្មោះ សុខុម រ៉ា​ចាណៈ អាយុ​២០​ឆ្នាំ មុខរបរ​អ្នក​ថតរូប (​រងរបួស​) និង​ទី​៤៖​ឈ្មោះ ហុង រិ​ទ្ធ​ធា​រ័ក្ស អាយុ​២៤​ឆ្នាំ មុខរបរ​អ្នក​ថតរូប (​រងរបួស​ស្រាល​)​។ ពួកគេ​ទាំង​៤​នាក់ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ​។​
​ដោយឡែក ខ្មាន់កាំភ្លើង​ដែលមាន​គោរមងារ​ជា​ឧកញ៉ា​ទៀត​នោះ ឈ្មោះ ស្រី ស៊ីណា អាយុ​៥០​ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង​។ មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង​៤​នាក់ កំពុង​នៅក្នុង​ផ្ទះកើតហេតុ ស្រាប់តែ​ខ្មាន់កាំភ្លើង ចូលមក​សួរ​ជនរងគ្រោះ​ពី​រឿង​ឈ្លោះ​គ្នា​ជាមួយ​ក្រុមគ្រួសារ ពី​រឿង​ហាល​សំលៀកបំពាក់​លើ​ព្រំដី ហើយក៏​មានទំនាស់​ពាក្យសម្តី​គ្នា ពេលនោះ​ខ្មាន់កាំភ្លើង ក៏​ដក​អាវុធ​ខ្លីម៉ាក បាញ់​ទៅលើ​ពួក​ជនរងគ្រោះ​ជាច្រើន​គ្រា​ប់​តែម្ដង​។​ក្នុងថ្ងៃបញ្ចុំសពនេះដែរជាំនសង្ស័យនៃការបាញ់ប្រហារនិងអ្នលពាក់ពន្ធ័សង្ស័យក៏ត្រុវបានបញ្ចូនទៅតុលាការផងដែរ៕a die kill a die kill1 ​