វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 531 នាក់
ម្សិលមិញ 2161 នាក់
សរុប 13418198 នាក់
សៀមរាប៖ មន្ត្រីនគរបាលម្នាក់បម្រើការងារនៅការិយាល័យសន្តិសុខឯកជននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបដែលត្រូវចោទប្រកាន់ថាបានប្រើអំពើហិង្សាទៅលើកូនចុងត្រូវបានសមត្តកិច្ចចាប់ខ្លួន កសាងសំណុំរឿងតាមនីតិវិធីកាលពីយប់ថ្ងៃទីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែមីនានេះ ថា មន្ត្រីរូបនោះមានតួនាទីជាព្រិន្ទបាលឯកឈ្មោះលក្ខិណា វីរៈរិទ្ធ ភេទប្រុស អត្តលេខ 71848 ឋានៈនាយរងផ្នែក គ្រប់គ្រងសហគ្រាសគ្រឹះស្ថាន និងកម្លាំងភ្នាក់ងាររសន្តិសុខឯកជន ការិយាល័យគ្រប់គ្រងសន្តិសុខឯកជន មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ សមត្ថកិច្ចបន្តថា មន្ត្រីនគរបាលរូបនេះត្រូវសមត្ថកិច្ចនាំខ្លួនពីសាលាសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ក្នុងខេត្តកំពង់ស្ពឺ ទីដែលជននេះកំពុងរៀនវគ្គបំប៉នជំនាញសន្តិសុខផ្ទៃក្នុង។
ប្រភពពីសមត្តកិច្ចបានមឲ្យដឹងថាកាលពីថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២ លោកព្រិន្ទបាលឯក លក្ខិណា វីរៈរិទ្ធ និង ម្តាយ ព្រមទាំងកុមារីជនរងគ្រោះ បានណាត់គ្នា ទៅលេងនៅឯខេត្តព្រះសីហនុ ធ្វើដំណើរ រៀងៗខ្លួន ។ នៅពេលជួបគ្នា លោក លក្ខិណា វីរៈរិទ្ធ បានធ្វើសុំពរ កុមារីជនរងគ្រោះ តែកុមារីមិនព្រម ស្រាប់តែក្រោយមក ជនបង្ក បានធ្វើសកម្មភាព ខាំ និង ដាល់ ទៅលើកុមារី ជាច្រើនកន្លែង លើរាងកាយ។ នៅពេលម្តាយមកស្រាប់តែគេឆ្លើយដោះសាថា ខាំព្រោះ ខ្នាញ់ពេក។ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ លោកលក្ខិណា វីរៈរិទ្ធ បានឈ្លោះគ្នាជាមួយម្តាយជនរងគ្រោះ តែក្នុងថ្ងៃនោះដដែល ជនបង្កបានធ្វើសកម្មភាពខាំ និង វាយលើកុមារីបន្ថែមទៀត នៅពេលម្តាយជនរងគ្រោះមិននៅ ធ្វើឲ្យកុមារី ទន់ខ្លួន និងអស់កម្លាំងរើបម្រាស។ នៅថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ ម្តាយជនរងគ្រោះ បានទាក់ទងរកមិត្តភក្កិ ឲ្យមកទទួលខ្លួននិងកូន ចាកចេញពីខេត្តព្រះសីហនុ។ រីឯជនបង្ក បានធ្វើដំណើរតាមឡានក្រុងមកសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាមវិញ។
សូមបញ្ជាក់ថា, តាមបញ្ជាពីលោកប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៅវេលាម៉ោង ០៧:៣៩ នាទី ថ្ងៃទី២២ ខែ មីនា ឆ្នាំ២០២២ សមត្ថកិច្ចបានធ្វើកំណត់ហេតុអំពីរឿងហេតុ ៖ ករណី “ហិង្សាក្នុងគ្រួសារ “ (ឪពុកចុងវាយកូនដើម) ឈ្មោះ តាន់ សុខហ្គេច ត្រូវ ជាម្តាយក្មេងស្រីរងគ្រោះ ឈ្មោះ ម៉ឹង សុខកណ្ណិកា ។ ជនបង្កហិង្សាលើកុមារត្រូវជាឪពុកចុង ឈ្មោះ លក្ខិណា វីរ:រិទ្ធ ជានគរបាលស្នងការដ្ឋានខេត្តសៀមរាប បានប្រើហិង្សាខាំកូន ដើមឲ្យរងរបួសជាច្រើនកន្លែង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅភូមិ គ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប បានទទួលបញ្ញាពី លោកប្រធាននាយកដ្ឋានវិទ្យុទាក់ទង ឲ្យសមត្ថកិច្ច ១១៧ ធ្វើអន្តរាគមន៍។ក្រោយមកនៅវេលាម៉ោង ០៧:៤៥ នាទី សមត្ថកិច្ច១១៧ លោកវរសេនីយ៍តី ទៀង សុវណ្ណារិទ្ធ បានបញ្ជូនព័ត៌មានទៅលោកស្រី ដួង ថាវរី ស្នងការរងទទួល ផែនជួញដូរ និងការពារអនិតិជន ដើម្បីចុះអន្តរាគមន៍បន្ទាន់ ។
នៅម៉ោង ០៨:០៥ នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញដឹកនាំ ដោយលោកស្រី ដួង ថាវរី បានទទួលពាក្យបណ្តឹង និងធ្វើរបាយការណ៍ជូនទៅ អយ្យការអមសាលាដំបូងខេត្តសៀមរាប លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា បានចេញដីការបញ្ជាអោយចូលខ្លួន លេខ ១៨៥ អយក/២២ ចុះថ្ងៃទី២២ ខែ មីនា ឆ្នាំ២០២២ អោយឈ្មោះ លក្ខិណា វីរ:រិទ្ធ ដើម្បីចូលខ្លួនធ្វើការសាកសួរតាមនីតិវិធី ។ ករណីនេះបញ្ចប់នៅម៉ោង ១២:៣៩ នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ។