» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4238 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668878 នាក់

​ការប្រើប្រាស់ URL shortener នឹង​មានជាប់កម្មវិធី​មេរោគ សម្រាប់​ទូរស័ព្ទ ប្រព័ន្ធ​ប្រតិបត្តិការ iOS និង Android

 

​ភ្នំពេញ ៖ អង្គភាព នគរបាល​ប្រឆាំង​បទល្មើស បច្ចេកវិទ្យា​បាន រកឃើញ ពី​ការកើនឡើង ក្នុងការ​ប្រើប្រាស់ URL shortener ដើម្បី​ចែកចាយ កម្មវិធី​មេរោគ សម្រាប់​ទូរស័ព្ទ ដែលមាន​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង Android​ដែល​ទាមទារ​ការ​ប្រុង​ប្រ​យ​ត្ន័​។a short cut

នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស បច្ចេកវិទ្យា នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១ បាន​លើកឡើងថា URL shortener គឺជា​វិធីសាស្ត្រ​បង្រួញ URL ដែលជា​តំណ​ភ្ជាប់ របស់​គេហទំព័រ ដើម្បី​ងាយស្រួល ក្នុងការ​ចម្លង ឬ​ដើម្បី​អាច​ផ្ញើ​តាមរយៈ​សារ ដែលមាន​កំណត់​តួអក្ស​រ ឱ្យបាន​ខ្លី​បំផុត​នោះ​។ នៅពេលដែល អាសយដ្ឋាន របស់​គេហទំព័រ ត្រូវបាន​បង្រួញ អ្នកប្រើប្រាស់ នឹង​ពុំ​អាច​មើលឃើញ ឈ្មោះ​របស់ គេហទំព័រ​ដើម ទាំងស្រុង​នោះទេ ដែល​នេះ អាចឱ្យ​ជនខិលខូច បន្លំ​ផ្ញើ​តំណ​ភ្ជាប់ ទៅ​គេហទំព័រ ដែលមាន​ផ្ទុកមេរោគ បាន​យ៉ាង​ងាយស្រួល​។​

នគរបាល ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បញ្ជាក់ថា ជនខិលខូច បាន​ប្រើ វិធី​នេះ ដើម្បី​បញ្ចូល​ព្រឹត្តិការណ៍ ទៅក្នុង​ប្រតិទិន​របស់​ទូរស័ព្ទ ដើម្បីឱ្យ​អ្នកប្រើប្រាស់ ចុច​នៅលើ តំណ​ភ្ជាប់ ដែលមាន​ផ្សព្វផ្សាយ ពាណិជ្ជកម្ម កម្មវិធី​មេរោគ ឬ​រូបភាព​អាសអាភាស​។ សម្រាប់​ទូរស័ព្ទ ដែលមាន​ប្រព័ន្ធ​ប្រតិបត្តិការ Android វិញ ជនខិលខូច អាច​បន្លំ​ឱ្យ​អ្នកប្រើប្រាស់ បញ្ចូល​កម្មវិធី ជាច្រើន​ទៀត ដោយសារតែ​ទូរស័ព្ទ ប្រភេទ​នេះ អាច​បញ្ចូល​កម្មវិធី ពី​ប្រភព​ផ្សេងៗ​បាន​។​
​

​ឧទាហរណ៍ ពួកគេ​បានបង្ហាញ អ្នកប្រើប្រាស់ នូវ​កម្មវិធី​ដែលមាន ឈ្មោះ “adBLOCK” ប៉ុន្តែ​តាម​ការពិត កម្មវិធី​នេះ គឺជា​កម្មវិធី​ដែល​ពួកគេ ចែកចាយ ដើម្បី​ផ្សព្វផ្សាយ​សារ​បង្ខិតបង្ខំ អ្នកប្រើប្រាស់ ទាក់ទង​ទៅនឹង​កម្មវិធី​មេរោគ​ទៅវិញ​។​​ដូច្នេះ​ដើម្បី​សុវត្ថិភាព ក្នុងការ​ប្រាស់​ទូរស័ព្ទ នាយកដ្ឋាន​ប្រឆាំង បទល្មើស​បច្ចេកវិទ្យា សូមឱ្យ​អ្នកប្រើប្រាស់ មានការ​ប្រុងប្រយ័ត្ន នៅពេលដែល​លោកអ្នក​ទទួលបាន​សារ​ណាមួយ​នោះ​។ សូម​លោកអ្នក កុំ​ចុច​នៅលើ​តំណ​ភ្ជាប់ ដែលមាន​នៅក្នុង​សារ ដែល​មិនមាន​ប្រភព​ច្បាស់លាស់ ដើម្បី​ចៀសវាង​ពី​ការទាញយក កម្មវិធី​មេរោគ ឬ​ការ​លួច​យក​ទិន្នន័យ​ផ្សេងៗ​៕a short cut1 
​