» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5090 នាក់

ម្សិលមិញ 5544 នាក់

សរុប 13946187 នាក់

ឆ្នាំ ២០២២ លោក យូ ប៊ុន​ស្រៀ​ង នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ដាក់​កុងត្រូលជជុះ​តាម​ដងផ្លូវ ប្រមូល លុយ​ជូន​មេៗ​?

​មណ្ឌលគិរី​៖ កាលពីពេល​ថ្មីៗ​នេះ ពលរដ្ឋ​បាន​សម្ដែង​ប្រតិកម្ម​ខ្លាំងៗ ចំពោះ​កុង ត្រូល​ជជុះ របស់​មន្ត្រី​នគរ បាល​សេដ្ឋកិច្ច ឈ្មោះ យូ ប៊ុន​ស្រៀ​ង ដែល​លបលួច​ដាក់​នៅជាប់​កំណាត់​ផ្លូវជាតិ​លេខ ៧៦ ត្រង់ចំណុច​ចំការ​ស្រល់​ផ្លូវ​ចូល​ភូមិ​ពូ​តាំង ក្រុង​សែ​មនោ​រម្យ បាន​បង្ក​ការរំខាន និង​ធ្វើទុក្ខបុកម្នេញ​ដល់​ការប្រកប របរ​ចិញ្ចឹមជីវិត​របស់​ពួក គាត់ ។a cong trol mondul 

ប្រជាពលរដ្ឋ បាន​រាយការណ៍​អោយដឹងថា ស្ទើរតែ​គ្រប់​រថ យន្ត​ទូ​រី​សដឹក​អ្នក ដំណើរ​ទាំង​ចូល​ក្រុង​និង​ចេញពី​ក្រុង​សែន មនោ​រម្យ គឺ​ត្រូវតែ​ចូល​សម្ដែង​ការគួរសម ចំពោះ​មន្ត្រី​ប៉ូលីស​សេដ្ឋកិច្ច​ដែល​ស្លៀកពាក់​ស៊ីវិល​នៅ​ចំណុច​ខាង លើ​ជានិច្ច បើ​ពុំ​នោះទេ​ពួកគេ នឹង​ចេញ​ឡាន​ប្រដេញ ដែល​អ្នកខ្លះ​មិនបាន​ដឹង​ជើងការ​មុន​ភ័យ​ស្លន់ស្លោរ បើក​រថ យន្ត​រត់គេច រហូត​ចង់​ធ្លាក់​ប្រឡាយ​ស្លាប់ ក៏មាន ។ ចំណែក​រថយន្ត ក្រុម​ឈ្មួញ ដឹកជញ្ជូន​ឈើ​ទៅ​វៀតណាម ដែលមាន​កញ្ចប់​ថវិកា​ធំ​វិញ ក្រុម​កូនចៅ​លោក​យូ ប៊ុន​ស្រៀ​ង ទាំងនោះ​សម្ងំ​ឲ្យ​ធ្វើ​ចរាចរណ៍​យ៉ាង​រលូន​តែម្ដង ព្រោះ​គេ​បាន​ចរចា​ត្រូវរ៉ូវ​គ្នា​រួច ហើយ ។

តាម​សេចក្ដី រាយការណ៍ បាន​ឲ្យ​ដឹងផង​ដែរ​ថា សូម្បីតែ​ប្រជា ពលរដ្ឋ ដែល​កាប់​ឆ្ការព្រៃ​ធ្វើ​ចម្ការ ក៏ត្រូវ​បាន កូនចៅ​លោក យូ ប៊ុន​ស្រៀ​ង រុក​គួ​ន​គាប​យកលុយ​តាម​ជាក់ស្ដែង​ដោយ​មិន​ឲ្យ​របូត​ឡើយ ។ សកម្មភាព​ទាំង នេះ បានធ្វើឱ្យ​ពួកគាត់​ក្ដៅក្រហាយ យ៉ាងខ្លាំង អ្នកខ្លះ​ឈឺចាប់​ពេក​បានដាក់​បណ្ដាសារ​ដោយ​ប្រើពាក្យ​អាក្រក់ៗ​ក៏មាន ។ ប្រជាពលរដ្ឋ​បានបញ្ជាក់​ប្រាប់ថា លោក យូ ប៊ុន​ស្រៀ​ង​នេះ ជា​មេប៉ូលីស​សេដ្ឋកិច្ច ដែល​គ្រប់គ្រង​កុងត្រូលជជុះ​នេះ នៅ​ចំណុច​ទីតាំង ខាងលើ តែ​ពួកគាត់​មិន ដឹង​ច្បាស់​ថា លោក យូ ប៊ុន​ស្រៀ​ង ជា​ប៉ូលីស សេដ្ឋកិច្ច​ក្រសួង មហា ផ្ទៃ ឬ​ជា​ប៉ូលីស​សេដ្ឋកិច្ច​ខេត្តមណ្ឌលគិរី​ទេ ? ។

ប៉ុន្តែ​គឺ​បាន​បោះទីតាំង ឈរជើង​ចត​ឡាន ចាំ ប្រដេញ​ស្ទាក់ចាប់​រថ យន្ត​ដឹកទំនិញ​ផ្សេងៗ អោយចូល​បង់លុយ ជា​រៀងរាល់ថ្ងៃ ដោយ​ពួក នគរបាល​កូនចៅ​របស់ លោក យូ ប៊ុន​ស្រៀ​ង អះអាងថា ពួកគេ​មក​ប្រមូល​សេដ្ឋកិច្ច បង់​ជូន​មេៗ​ថ្នាក់លើ ។ តែ​យ៉ាងណាក៏ដោយ​កន្លង ទៅ ក្រសួងមហាផ្ទៃ ក៏ ដូចជា អគ្គស្នងការ​នគរ បាល​ជាតិ គឺ​នាយ​ឧ​ត្ត​ម សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​ហាម​ដាច់ខាត រឿង​ដាក់កុង ត្រូល ឬ​បា​រ៉ា​ស់​តាមផ្លូវ​ចាំ​យកលុយ​ពី​រថយន្ត​ដឹកទំនិញ ។

ប៉ុន្តែ​បែរ ជាដើម​ឆ្នាំ​២០២២ នេះ ប្រជាពលរដ្ឋ បានឃើញ​​សកម្មភាព របស់​ក្រុម នគរបាល​ប្រឆាំង​បទ ល្មើស​សេដ្ឋកិច្ច ដឹកនាំ​ដោយ​លោក យូ ប៊ុន​ស្រៀ​ង បាន​នឹង​កំពុង ធ្វើអោយ​ប្រជាពលរដ្ឋ ក្តៅក្រហាយ ខឹង​ថ្នាំង ថ្នាក់​ដល់​ថ្នាក់ដឹកនាំ ព្រមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​ស្ថាប័ន​អគ្គស្នងការ នគរបាលជាតិ ក៏ដូចជា ក្រសួងមហាផ្ទៃ ផងដែរ ។

ករណី លោក យូ ប៊ុន​ស្រៀ​ង​នគរបាល​សេដ្ឋកិច្ច លួច​ដាក់​កុងត្រូលជជុះ ប្រឆាំង​បទ បញ្ជា​អគ្គស្នងការ​នគរ បាល​ជាតិ​យ៉ាង​គឃ្លើន​បែបនេះ គួរតែ​ថ្នាក់​ដឹក នាំ​អគ្គស្នងការ​នគរបាល​ជាតិ បើក​ការស៊ើបអង្កេត​និង​ចាត់វិធានការ​ដាក់ពិន័យ​ទណ្ឌ​ទោស​ចំពោះ​មន្ត្រីនគរបាល​ខិលខូច​មួយចំនួន​តូច ដែល​ឆក់​ឱកាស​យក​តួនាទី និង​ភារកិច្ច​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​ពុក រលួយ​គាបសង្កត់​កោស រូស​ជំរិត​ទារលុយ​ពី​ប្រជា ពលរដ្ឋ ដែល​មិនអាច​អត់ឱន​ឲ្យ​បានឡើយ ៕ ដោយ​: សុផល​Tel:012 953 824 / 086 911 920a cong trol mondul1 a cong trol mondul2