» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5481 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695652 នាក់

ចាប់​សាច់​សត្វព្រៃ​តែ​សម​ត្ត​កិច្ច​មិន​ចាប់​ឃាត់ខ្លួន​ម្ចាស់​បទល្មើស​តែម្ចាស់ករណីយ៍ថាមកពីមិនតដៃ?

​ខេត្តមណ្ឌលគិរី​÷ កាលពី​ថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៤​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​​បាន​ចាប់​ប្រមូលយក​សាច់សត្វ​និង​គ្រឿង​សង្ហា​រឹម​របស់​ស្ត្រី​ចំណាស់​ម្នាក់ ដែលមាន​រហស្សនាម យាយ​ម៉ាប់ នៅ​គ្រា​ដែល​កំពុង​ដឹក​សាច់​ព្រៃ​មាន​ប្រភពពី​ឃុំ​ម៉េ​ម៉​ង់ ស្រុក​កែវ​សីមា ចូល​ក្រុង​សែន មនោ​រម្យ ទី​រួម​ខេត្តមណ្ឌលគិរី ដើម្បី​ចែកចាយ​ឱ្យ​ឈ្មួញ​បន្ត​។​តែ សមត្ថកិច្ច​ហាក់ដូចជា​មានការ​យោគយល់​អាណិតអាសូរ ចំពោះ​ឈ្មួញ​ចាស់វស្សា​រូបនេះ ដោយ​មិន​ចាប់​បញ្ជូនទៅ​សាលាដំបូង​នោះឡើយ គឺ​គ្រាន់តែ​យក​សម្ភារៈ​វត្ថុតាង​តែប៉ុណ្ណោះ​។​a map meat3 

​ស្ត្រី​ចំណាស់​ឈ្មោះ យាយ​ម៉ាប់ម្ចាស់បអល្មើសនេះព ត្រូវគេ​រាយការណ៍​ថា ជា​ឈ្មួញ​ដុះ​ស្លែ​ល្បីឈ្មោះ​ខាង​ជួញដូរ​សត្វព្រៃ និង​ព្រៃឈើ នៅក្នុង​ខេត្តមណ្ឌលគិរី តែ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ ។ ផ្ទុយ​ពី​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​គឺ​លោក អ៊ាង សុផល្លែត ដែល​បានដាក់​បញ្ជា​ឲ្យ​អនុវត្ត​ច្បាប់​តឹងរឹង​ចំពោះ​ឧក្រិដ្ឋជន​ជួញដូរ​សត្វព្រៃ និង​ព្រៃឈើ​ក៏ដោយ​។​ យាយ ម៉ាប់​ត្រូវបាន សមត្ថកិច្ច​បាន​ប្រដេញ​យ៉ាង​ប្រផាប់​ប្រ​ភីង ហើយ​ឃាត់​បាន​នៅ​ចំណុច​មុខ​មន្ទីរ​សាធារណការ ក្នុង​ក្រុង​សែន​នោ​រម្យ ដោយ​ឆែកឆេរ​រកឃើញ​សាច់ជ្រូក​ព្រៃ​ទម្ងន់ ២៦​គីឡូក្រាម​,​ប្រ​ម៉ា​២​ក្បាល​ទម្ងន់​ជាង ៥ គីឡូក្រាម ។ យ៉ាងណាក៏ដោយ​សមត្ថកិច្ច​បាន​ចាប់​យកតែ​រថយន្ត​និង​វត្ថុតាង​នៅក្នុង​រថយន្ត​បញ្ជូនទៅ​រដ្ឋបាល​ព្រៃឈើ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។ រីឯ​យាយ ម៉ាប់​ដែលជា​ឈ្មួញ​ចាស់វស្សា​នៅក្នុង​ខេត្ត​នេះ មិន​ត្រូវបាន​ចាប់ខ្លួន​ដើម្បី​កសាង​សំណុំរឿង​ទៅតាម​អ្វីដែល​ជាការ​ណែនាំ​របស់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​នោះឡើយ​។​

​ក្នុង​រឿង​ស្រដៀង​គ្នា​នេះ កាលពី​សប្ដាហ៍​មុន​សមត្ថកិច្ច​ស្រុក​ពេ​ជ្រា​ដា សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត មណ្ឌលគិរី ដេញចាប់បាន​រថយន្ត​ដឹកឈើ​២​គ្រឿង ប៉ុន្តែ​មិន​ចាប់​មនុស្ស ដែលជា​អ្នកបើកបរ​រថយន្ត​ដឹកឈើ​នោះឡើយ គឺ​ប្រមូល​យកតែ​វត្ថុតាង​ដែលជា​រថយន្ត​ដឹកឈើ ហើយ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​។ ឥឡូវ នេះ​ធ្លាក់​មកដល់​រឿង​យាយ​ម៉ាប់ ក៏​មិន​ត្រូវបាន​ចាប់ខ្លួន​មនុស្ស​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នោះដែរ​។ អ្វីដែល​គេ​កំពុង​ប្រព្រឹត្ត​ក្នុង​បទល្មើស​ពាក់ព័ន្ធ​នឹង​ការបំផ្លិចបំផ្លាញ​ធនធានធម្មជាតិ បែបនេះ​គឺ​បំពាន​ទាំង ស្រុង​ទៅនឹង​អនុសាសន៍​ណែនាំ របស់​ក្រសួងបរិស្ថាន​ដែល​ជំរុញ​ឲ្យ​កសាង​សំណុំ​បញ្ជូនទៅ​សាលាដំបូង ក្នុង​សំណុំរឿង​រឿង​ពាក់ព័ន្ធ នឹង​បទល្មើស​បំផ្លិចបំផ្លាញ​ធន ធាន​ធម្មជាតិ​ទៅ​តុលាការ​។

ទាក់ទងរឿងនេះលោក សារូ រតនា នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តមណ្ឌលគិរី​ថ្លែងថា សមត្ថកិច្ច​ពុំបាន​ចាប់ខ្លួន​យាយ​ម៉ាប់ នោះទេ​។ មិនបាន​ចាប់​ដោយ​ថា គ្មាន​ការ​តដៃ ហើយ​សាច់សត្វ​ទាំងនោះ​ជា​ប្រភេទ​សត្វ​ដែលមាន​ដោយ​បង្គួរ​ឬ​ជាស​ត្វ​ដែល​មិន​ស្ថិត នៅក្នុង​ជំពូក​សត្វ​កម្រ​។ យ៉ាងណាក៏ដោយ​លោក​ថា ជន ល្មើស​នឹងត្រូវ​ទទួលរ​ង​ការផាកពិន័យ​ចំនួន​៣​ដង នៃ​តម្លៃ​សាច់សត្វ​។​នេះ​គឺជា​ចម្លើយ​ច្បាស់ៗ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដែល​តប​ទៅនឹង​ចម្ងល់​របស់​មហាជន​ជុំវិញ​ការមិន​ចាប់ខ្លួន​យាយ ម៉ាប់​ក្នុង​បទល្មើស​ដឹក​សាច់សត្វ​ជាក់ស្ដែង​។​អំណឹះតទៅ គ្មានអ្វី​ជា​ចម្ងល់​ទៀត​ទេ ដូច្នេះ​យាយ​ម៉ាប់​អាច​បន្ត​ដឹក​សាច់សត្វ​ជ្រូកព្រៃ (​ជា​ប្រភេទ​សត្វ​មិន​កម្រ​) និង​សត្វ​ប្រមា​បន្តទៀត​បាន​។ ដូច្នេះ​សូម​មហាជន និង​ប្រជារាស្ត្រ​ក្នុង​និង​ក្រៅប្រទេស​ជ្រាប​តាម​ការ​គូរ​។ ឯ​រឿង​លោក​ម៉េ​ត ឈ្មួញ​ដឹកឈើ ជាមួយ​លោក​អភិបាលរង​ស្រុក​ពេ​ជ្រា​ដា រង់ចាំ​មើល​ការបកស្រាយ នាពេល​ខាងមុខទៀត៕a map meat a map meat1 a map meat4 
​


​