» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10147 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700318 នាក់

សម​ត្ក​កិច្ច​នាំ​ក្មេងស្រី​នៅ​សាលា​ជាស៊ីម​តាកែវ​១​ក្រុម​ទស្សនា​មន្ទីរឃុំឃាំង​ក្រោយពី​បែក​រៀង​វាយ​គ្នា​ក្នុង​ថ្នាក់​


​តាកែវ​៖​យោងតាម​ផេ​ក​ផ្លូវការ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២៤​កន្លងទៅ សមត្ថកិច្ច​នគរបាល​ក្រុង​ដូន​កែវ ដឹកនាំ​កម្លាំង​ជំនាញ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​៣​សង្កាត់ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក យ៉ុង ញ៉ី​វ នាយការិយាល័យ ចុះ​ដល់​វិទ្យាល័យ ជា ស៊ីម តាកែវ ។​a beat student1 

​ការដឹកនាំ​កម្លាំង​ចុះទៅ​នេះ គឺ​ដើម្បី​ជួប​និង​សហការ​ជាមួយ​លោកនាយក នាយករង និង​លោកគ្រូ​អ្នកគ្រូ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ក្មេងស្រី​សិស្សសាលា​មួយក្រុម ដែល​បានធ្វើ​សកម្មភាព​វាយតប់​គ្នា​នៅក្នុង​ថ្នាក់រៀន​ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​សាលារៀន រួមទាំង​សង្គមជាតិ និង​បាន​ថត​ជា​វីដេអូ​បង្ហោះ​លើ​បណ្ដាញ​សង្គម និង​មានការ​ចែករំលែក​តៗ​គ្នា ដើម្បី​នាំយក​មកកាន់​អធិការដ្ឋាន ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​តាម​នីតិវិធី ។​

លុះ​នៅ​ព្រឹក​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២៤ ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត ក្រោយពី​មានការ​អប់រំ​ណែនាំ​ពី​សមត្ថកិច្ច និង​ក្មេង​សិស្សស្រី​ស្ទាវៗ​បានទទួល​ស្គាល់​នូវ​កំហុស​របស់ខ្លួន​ដែល​បានធ្វើ​សកម្មភាព​វាយតប់​គ្នា នគរបាល​ក្រុង​ដូន​កែវ​ក៏បាន​ឲ្យ​ធ្វើ​កិច្ចសន្យា​និង​ធ្វើ​ការអប់រំ​ណែនាំ​ឲ្យ​បញ្ឈប់​សកម្មភាព ។ បន្ទាប់មក ក៏បាន​នាំ​ពួកគេ​ទៅ​ទស្សនា​ក្នុង​ពន្ធនាគារ​ខេត្ត ទុកជា​ការព្រមាន​ដេ​ើ​ម្បី​ដាស់តឿន​ស្មារតី​កុំ​ឲ្យ​បន្តធ្វើ​រឿង​ផ្សេងៗ​ដែល​ល្មើ​សនឹង​ច្បាប់​។ ប្រសិនបើ​ប្អូនៗ​ទាំងនេះ​ឬ​អ្នកផ្សេង​មិន​រាងចាល​នៅតែ​បន្តធ្វើ​ទៀត កន្លែង​នេះហើយ​ជា​កន្លែង​សម្រាប់​ប្អូនៗ​ត្រូវ​មក​ស្នាក់នៅ​បណ្ដោះអាសន្ន​ជំនួស​ឲ្យ​ផ្ទះ​របស់​ខ្លួនឯង ៕a beat student 

​