» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10557 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700728 នាក់

បែកធ្លាយ​រឿង​មន្ត្រី​នគរបាលជាតិ​ឈ្មោះ រ៉ា​យុទ្ធ អាង​ស្បែក​យក​តួនាទី​អំណាច​ប្រើ​ហិង្សា និង​ដក​កាំភ្លើង​គំរាម ពលរដ្ឋ


​ភ្នំពេញ​៖​យោងតាម​អា​ខោ​ន facebook មួយ​បាន​បង្ហោះ​ព័ត៌មាន ក្តៅ​ធ្វើអោយ​ចាប់អារម្មណ៍​ខ្លាំង អំពី​ករណី​មន្ត្រី​នគរបាលជាតិ ជាន់ខ្ពស់​ម្នាក់​ពាក់​សក្តិ​៤​កន្លះ​អាង​ស្បែក​ជា​នគរបាល ប្រើ​តួនាទី​សិទ្ធិអំណាច​ហួស​ព្រំដែន មាន​ទាំង​ការប្រើ​អំពើ ហិង្សា វាយដំ និង ដក​កាំភ្លើងខ្លី​គំរាម​បាញ់សម្លាប់​ប្រជា ពលរដ្ឋ បង្ក​ការភ័យខ្លាច អ្នករស់នៅ​ជិតខាង​ផ្ទះ​ខ្លួន​ជា​ញឹកញាប់ ។a phal po

ដោយ​ការអត់ធ្មត់​ទ្រាំ​លាក់បាំង​តទៅទៀត លែង​បាន​ទើប​បងស្រី​ម្នាក់​ចេញមុខ បង្ហោះ​សារ​សំណូមពរ​ដល់ ថ្នាក់ដឹកនាំ​អគ្គស្នងការ​នគរបាល​ជាតិ ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូម​លោក​ជួយ​អន្តរាគមន៍​ដោះស្រាយ​ការរស់នៅ​របស់ ពួកគាត់​ផង ។

សូម​អាន​សារ​រៀបរាប់​របស់​បងស្រី​ដែលមាន ខ្លឹមសារ​ដើម​ទាំងស្រុង​ដូចខាងក្រោម : នាង​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​រស់នៅ​ផ្ទះ​លេខ​១៦B.​ផ្លូវ​លេខ​១៥៦​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌ ទួលគោក សូម​គោរព​ជម្រាបជូន​ដល់​ឯកឧត្តម អគ្គស្នងការ​នគរបាល​ជាតិ​មេត្តា​ជ្រាប ក្នុងអំឡុងពេល​រាត្រី​ថ្ងៃ​ច័ន្ទ​ទី ២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​២៣:០០ មាន​មន្ត្រី​នគ​បាល​ថ្នាក់​វរសេនីយ៍ទោ​ម្នាក់ មានឈ្មោះ​រ៉ា​យុទ្ធ ជា​នគរបាល​បម្រើ ការ​នៅ​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​ផ្ទៃក្នុង អគ្គស្នងការ​នគរបាល​ជាតិ​ដោយ​ក្នុង​ខ្លួន​មាន​សភាព​ស្រវឹង​ជោគ ជិះ រថយន្ត ម៉ាក​រង់​រូ​វែ ស្លាក​លេខ ភ្នំពេញ​2V 0333 ពណ៌​ស្ករ​មក​ឈប់​មុខផ្ទះ​ខ្ញុំបាទ​ស្ទុះ​ចូលមក​វាយ​នឹង​ដក​កាំភ្លើងខ្លី​មួយ​ដើម​មក​គម្រាម​បុគ្គលិក​ខ្ញុំ​ដល់​ក្នុងផ្ទះ នឹង​បាន​បង្ក​ជា​របួសស្នាម​ដល់​បុគ្គលិក​ខ្ញុំ​ដោយ​មិនដឹង​រឿង ហេតុផល ជា​លើក​ទី​១ នឹង​ពេលនេះ​ជា​លើក​ទី​២ អាស្រ័យ​ដូចនេះ​សូម​ម​ត្តា​ឯកឧត្តម​អគ្គស្នងការ​នគ​បាល​ជាតិ​ក៏ដូចជា​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​នគរបាលជាតិ ជាពិសេស​សម្ដេច​ទាំងពីរ .។

សូម​លោក​មេត្តាជួយ​មើល​កូនចៅ​ផង​រស់នៅ​ក្បែរ មន្ដ្រីនគរបាល​ដែលមាន​ចារឹក​កោងកាច​នឹង​សាហាវ ធ្វើអោយ​ប្រជាពលរដ្ឋ​រស់នៅ​ម្ដុំ​ទីតាំង​កើតហេតុ​នោះ​មាន​ភាពភ័យខ្លាច​អំណាច​លោក វរសេនីយ៍ទោ រ៉ា​យុទ្ធ​នោះ​ខ្លាំងណាស់ ពេលខ្លះ​កណ្ដាលថ្ងៃត្រង់​គាត់​មាន​កាំភ្លើង​ក្នុង​ដៃ​កាន់​ច្រងេងច្រងាង ក្នុង​សម្លៀកបំពាក់​មិន​សមរម្យ​ជានគរ បាល​ជាតិ​ឡើយ ខ្ញុំ​ជា​រាស្ត្រ​មានការ​ភិតភ័យ​ខ្លាំងណាស់ គេ​គម្រាម​បាញ់​នឹង​វាយ​ដល់​បុគ្គលិក​ខ្ញុំ​ដោយ​ប្រមាថ​ដល់​អាយុជីវិត​ហួសហេតុ​ពេក​ហើយ សូមមេត្តា​ជួយ​ស៊ែរ​អោយ​ថ្នាក់លើ​គាត់​បាន​ដឹងផង ព្រោះថា​រឿងនេះ​កើតឡើង​ច្រើនដង​ហើយ ។​

នេះ​ជា​ភាព​គគ្លើន​ផ្ទុយទៅនឹង​លក្ខណៈ​នគរបាលជាតិ​នឹង​អនុ​សាស​ន៌​ប្រមុខរ​ដ្ធា​ភិ​បាល​ដែល​អោយ​មន្ត្រីរាជការ​នឹង​កងកម្លាំង​ទាំង​២ ចេះ​ស្រលាញ់​រាស្ត្រ​ថែទាំ​រាស្ត្រ​ទុកដូចជា​កូន​ជា​ចៅ​ក្នុង​មូល​ដ្ធា​ន​ផងដែរ​។ ​ជុំវិញ​ការ​បែកធ្លាយ​ព័ត៌មាន​នេះ ការិយាល័យ និពន្ធ​គេហទំព័រ​សារព័ត៌ មាតុភូមិ ពុំ​អាច​ស្វែងរក​ការសុំ​បំភ្លឺ ពី​លោក រ៉ា​យុទ្ធ បានទេ ព្រោះ​ពុំមាន​លេខ​ទូរស័ព្ទ​ទាក់ទង ។ កា​រិ​យា ល័យ និពន្ធ​យើង​ស្វាគមន៍​គ្រប់ពេល​ក្នុងការ​ចុះផ្សាយ​ការ បកស្រាយ​បំភ្លឺ ពី​គ្រប់​កាគី​ពាក់ព័ន្ធ ៕ ដោយ : សុផល Tel : 012 953 824 / 086 911 920a phal po1 a phal po2 
​