» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10100 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700271 នាក់

ចាប់បាន​បុរស​ចិន ដែល​សម្លាប់ និង​ដុត​សាកសព​សង្សា​ខ្លួន ឯង​ចោល នៅក្បែរ​ស្ពាន​លីយុងផាត់ព្រែកព្នៅ


​ភ្នំពេញ​៖ រកមុខ​ឃើញ​ហើយ​ករណី​ឃាតកម្ម រួច​ដុត​សាកសព​ជនរងគ្រោះ​ចោល នៅក្បែរ​ស្ពាន​ព្រែក​ព្នៅ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​គឺ ជា​ជន​ជាតិចិន​ដូចគ្នា​។​a china fire 
​

ប្រភពពី​សម​ត្ត​កិច្ច​ឲ្យ​ដឹងថា​ជនដៃដល់​ត្រូវ​កម្លាំង​នគរបាល​ចាប់ខ្លួនបាន នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩ បន្ទាប់ពី​រូបគេ​បាន​វិលត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ ក្រោយ​គេចខ្លួន​ទៅ​ប្រទេស​ចិន​អស់​មួយរយៈ ។​​លោក​វរសេនីយ៍ឯក ជាវ វិបុលអនុប្រធាននាយករដ្ឋានព្រហ្មទណ្ឌ័ក្រសួងមហាផ្ទៃ បាន​ឲ្យ​កាសែតដឹងថា ជនដៃដល់​ដែល​កម្លាំង​នគរបាល​ឃាត់ខ្លួន​ឈ្មោះ​យ៉ាង​យ៉ាង​( Yang Yang )​អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ ED1029380 ដែល​ចាប់ខ្លួនបាន​នៅ​ចំណុច​ក្រុមហ៊ុន THE PARK WAY ស្ថិតនៅ​ផ្លូវ​លេខ ២៧៣ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ បាន​សារភាពថា ខ្លួន​បាន​ចូលមក​ប្រទេស​កម្ពុជា កាលពី​អំឡុង​ខែ​១០ ឆ្នាំ​២០១៦ តាម​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ មក​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន THE PARK WAY ស្ថិតនៅ​ផ្លូវ​លេខ ២៧៣ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ លុះដល់​ឆ្នាំ​២០១៨ ក៏បាន​ស្គាល់​ជនរងគ្រោះ​ឈ្មោះ Miao Xiaolin ហើយក៏​ស្រលាញ់គ្នា​ជា​សង្សារ ដោយ​ជួល​ផ្ទះសំណាក់​យីហោ ហ្វី​បារី​ស បន្ទប់​លេខ ២០៦ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​លុះដល់​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៩ ជនដៃដល់​បាន​ប្រាប់​ឲ្យ​ជនរងគ្រោះ​យក​កូន​ចេញ ព្រោះ​ខ្លួន​មាន​ប្រពន្ធ​រួចហើយ តែ​ជនរងគ្រោះ​មិន​ព្រម ក៏មាន​ការឈ្លោះប្រកែក​គ្នា​ហើយ​ខ្លួន​ក៏​ច្រាន​ជនរងគ្រោះ ឲ្យ​ដួល​ទៅលើ​ឥដ្ឋ​បណ្តាល​ឲ្យ​សន្លប់ ហើយ​បាន​យក​កន្សែងពោះគោ​រិត​ក​សម្លាប់​។ បន្ទាប់មក​ជនដៃដល់ បាន​ទៅ​ទិញ​វ៉ា​លី​មួយ​នៅ​ផ្សារ​ថ្មី តម្លៃ​៨០​ដុល្លារ ហើយ​យក​សាកសព​ដាក់​ក្នុង​វ៉ា​លី រហូតដល់​ម៉ោង​ប្រហែល​៨​យប់​ថ្ងៃកើតហេតុ ទើប​ខ្លួន​យក​វ៉ា​លី​ដែលមាន​សាកសព​ដឹក​តាម​រថយន្ត​មួយគ្រឿង​ម៉ាក Lexus RX 330 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AM-1334 និង​ទិញ​សាំង​មួយ​ដប រួច​ដឹក​សាកសព​យកទៅ​ដុតចោល​នៅ​ចំណុច​ដី​ឡូ​តិ៍​លី​យ៉ុង​ផាត់ ហើយ​គេចខ្លួន​ទៅ​ប្រទេស​ចិន​នៅ​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៩​។​

​មកដល់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩ ជនដៃដល់​ក៏​ត្រឡប់មក​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​វិញ ដោយ​គិតថា​ពុំមាន​អ្នកណា​ដឹង​រឿងនេះ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​។ បច្ចុប្បន្ន​បន្ទាប់ពី​បញ្ចប់​ការសួរនាំ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕a china fire1 a china fire2 a china fire3 a china fire4 

​