» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11584 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701755 នាក់

សហភាព​សហ​ពន្ធ​យុវជន​ខេត្តស្វាយរៀង​ប្រកែក​ញ៉ា​ញ​ថា​ថៅកែ​ក្លឹប​កម្សាន្ត​ឈ្មោះ AJR KTV​មិនមែនជា​សមាជិក​ខ្លួន​ទេ​!


សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) ខេត្តស្វាយរៀង​កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ បាន​បដិសេធថា​ម្ចាស់​ក្លឹប​កម្សាន្ត​ឈ្មោះ AJR KTV ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ដែល បើក​អាជីវកម្ម​ក្លឹប​កម្សាន្ត មាន​បង្កប់​ការប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​សមាជិក ស​.​ស​.​យ​.​ក ស្វាយរៀង ហើយ​។​a club pet1 

​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង និង​ជា​អនុប្រធាន​ប្រចាំការ ស​.​ស​.​យ​.​ក ខេត្តស្វាយរៀង បាន ប្រាប់ កាសែត ថា លោក​មិនអាច​ទទួលយក​បានទេ ចំពោះ​ការអះអាង​របស់​បុគ្គល​ឈ្មោះ ឡាយ ប៉េង​អាន អាយុ​៣២​ឆ្នាំ ត្រូវបាន​គេ​ផ្សព្វផ្សាយ​ថា ជា​ក្រុមការងារ​យុវជន ស​.​ស​.​យ​.​ក ខេត្តស្វាយរៀង​។​
«​សមាជិក ស​.​ស​.​យ​.​ក​គឺជា​យុវជន​ធ្វើអំពើ​ល្អ​ដើម្បី​សង្គម មិនមែន​ធ្វើអំពើ​បែបនេះ​ទេ​។ ស​.​ស​.​យ​.​ក ខេត្តស្វាយរៀង សូម​បដិសេធថា ម្នាក់នេះ​មិនមែនជា​សមាជិក ស​.​ស​.​យ​.​ក ស្វាយរៀង​ទេ​»​។​

​ពាក់ព័ន្ធ​ករណីនេះ​ដែរ ផេ​ក​ហ្វេ​ស​ប៊ុ​ករ​បស់ ស​.​ស​.​យ​.​ក បាន​ផ្សាយ​សារ​បដិសេធថា «​កាលពីពេល​ថ្មីៗ​នេះ មាន​សារព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​ថា “​បុគ្គល​ឈ្មោះ ឡាយ ប៉េង​អាន ម្ចាស់​ក្លឹប AJR KTV ថា ជា​ក្រុមការងារ ស​.​ស​.​យ​.​ក ខេត្តស្វាយរៀង​” ដែល​ធ្វើ​ឲ្យ​មហាជន​មានការ​ភាន់ច្រឡំ​។ ក្នុងនោះ​ផងដែរ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង សូម​ធ្វើការ​ច្រានចោល​នូវ​ព័ត៌មាន​នេះ ដោយសារ​បុគ្គល​ឈ្មោះ ឡាយ ប៉េង​អាន មិនមែនជា​ក្រុមការងារ ស​.​ស​.​យ​.​ក ខេត្តស្វាយរៀង ដូច​ការចុះផ្សាយ​នោះទេ​»​។​

តាម​សេចក្តីរាយការណ៍​ផ្សេងៗ បាន​ឲ្យ​ដឹងថា​ឈ្មោះ ឡាយ ប៉េង​អាន​អាយុ ៣២​ឆ្នាំ ជា​ក្រុមការងារ​យុវជន ស​.​ស​.​យ​.​ក ខេត្តស្វាយរៀង បុគ្គល​នេះ​មាន​ច​រិ​ក​ក្រ​អើត​ក្រ​ទម​អួតអាង​ថាខ្លួន​មាន​ខ្សែ​ធំ​នៅ​ក្រសួងមហាផ្ទៃ​។ ក្រៅពី​បើក​ក្លឹប​កម្សាន្ត​បង្កប់​គ្រឿងញៀន បុគ្គល​រូបនេះ មាន​ហាង​បញ្ចាំ​ម៉ូតូ​ក្តៅ ឡាន​ក្តៅ ដោយ​ខុសច្បាប់ ដើម្បី​យកការប្រាក់​ខ្ពស់​ហួសហេតុ គឺ​ពី​៣ ទៅ​៥​ភាគរយ ក្នុង​មួយថ្ងៃ​។ មិនតែប៉ុណ្ណោះ​បុគ្គល​រូបនេះ ថែមទាំង​មាន​ឃ្លាំង​លក់​រថយន្ត​ទំនើប​ដ៏​ធំ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ក្រុង​ប៉ោយប៉ែត​។​អាជីវកម្ម​បែបនេះ​ទើប​សេដ្ឋី​វ័យក្មេង​រូបនេះ​មានទ្រព្យ​សម្បត្តិ​មហាសាល​ក្នុង​រយះពេល​តែមួយ​ប៉ប្រិចភ្នែក​។​កាលនោះខាងសសយកស្ងាត់ឈឹង!?។

​សូម​រំឭកថា កម្លាំង​កង​រាជ​អាវុធ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​យប់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ បាន​បង្ក្រាប​សម្បុក​គ្រឿងញ្ញៀន​ដ៏​ធំ​ហើយ​បាន​សង្គ្រោះ​ក្រុម​យុវវ័យ​ខ្មែរ​ក្មេងៗ ដែល​ធ្លាប់តែ​គេច​ពីសា​លាចូលហើយចាប់មេក្លោងគឺជនសង្ស័យឡាយ ប៉េង​អាន នេះទៅ។a club pet2 a club pet a club pet3 a club pet4 

 

​