» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4235 នាក់

ម្សិលមិញ 10264 នាក់

សរុប 14143417 នាក់

យួន​វ៉ៃ​យួន​ផ្អើល​តាម​ហ្វេ​ស​ប៊ុ​ក​ត្រូវ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ


ភ្នំពេញ​៖ ជនជាតិ​វៀតណាម​ម្នាក់ ត្រូវបាន​​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​បាន ចាប់ខ្លួន​ជនជាតិ​យួន​ម្នាក់​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញនៅថ្ងៃទី៦ធ្នូ ដើម្បី​ធ្វើការ​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់ ពាក់ព័ន្ធ​ការធ្វើ​ទារុណកម្ម​ជនជាតិ​វៀតណាម​ដូចគ្នា និង​មានរក្សាទុក​សារធាតុ​ញៀន​ផងដែរ។​a beat vn1 

​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក​វរសេនីយ៍ឯក សាន សុខ​សីហាបាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ថា ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ចាប់ខ្លួន​នៅ​ចំណុច​ផ្លូវ​កប់​ស្រូវ ភូមិ​ត្រពាំង​រាំង​ចាស់ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​០៣ ខែធ្នូ ហើយ​ត្រូវបាន​បញ្ជូនទៅ​តុលាការ នៅ​ថ្ងៃទី​០៦ ខែធ្នូ​នេះ​។​​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ចាំង ង៉ុ​ង​ថាំង ហៅ​ថាំង អាយុ​២៥​ឆ្នាំ ជនរងគ្រោះ ឈ្មោះ វៀង វឹង​លឹន អាយុ​២៩​ឆ្នាំ របួស​ជាំ​ខ្នង​។ ក្នុងនោះ​សមត្ថកិច្ច ដកហូត​បាន ស្នាប់ដៃ​ចំនួន​១ និង​ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន ចំនួន​១​កញ្ចប់​ថង់រ​បស់ជនស​ង្ស័​យ​។​សមត្ថកិច្ច​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២២ ជនសង្ស័យ​ឈ្មោះ ចាំង ង៉ុ​ង​ថាំង អាយុ​២៥​ឆ្នាំ និង​បក្ខពួក​ចំនួន​៥​នាក់​ទៀត មិន​ស្គាល់ឈ្មោះ​បាន​នាំ​ជនរងគ្រោះ​ឈ្មោះ វៀង វឹង​លឹ​ង និង​ឈ្មោះ វៀង វ៉ាន់​ជុង ជិះ​រថយន្ត​ពី​ក្រុង​កំពង់សោម មកដល់​រាជធានី​ភ្នំពេញ បាន​ស្នាក់នៅ​បន្ទប់​ផ្ទះសំណាក់ ស្ថិតក្នុង​ខណ្ឌ​ព្រែក​ព្នៅ​មួយ​យប់​។​

ព្រឹក​ឡើង​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២២ មាន​ជនសង្ស័យ​ម្នាក់​មិន​ស្គាល់ឈ្មោះ បាន​ហុច​ស្នាប់ដៃ​ពណ៌​ខ្មៅ​មួយ និង​ថ្នាំញៀន​មួយកញ្ចប់​ថង់​តូច​ឲ្យ​ជនសង្ស័យ ឈ្មោះ ចាំង ង៉ុ​ង​ថាំង ទុក​ក្នុង​ហោប៉ៅ​ខោ បន្ទាប់មក​ជនសង្ស័យ​បាន​ដេ​ី​រ​មក​បន្ទប់​ជនរងគ្រោះ​សម្រាក និង​ប្រាប់​ជនរងគ្រោះ​ថា នឹង​យក​ពួកគេ​ទៅធ្វើ​ការ​ជា​កម្មករ​ឲ្យ​ចិន​ឈ្មោះ វៀង វ៉ាន់​ជុង ចំណែក​ជនរងគ្រោះ​មិន​ព្រម​ក៏ត្រូវ​ជនសង្ស័យ​យក​ដំបង​ឈើ និង​ដំបងឆក់ កាន់​ឆក់​វាយ​ត្រូវ​ខ្នង​ជនរងគ្រោះ​បណ្តាល​របួស​ហើម​ជាំ​។​​ក្រោយមក​បាន​នាំ​ជនរងគ្រោះ​ចូល​រថយន្ត​មិន​ស្គាល់​ម៉ាក់ ពណ៌​ប្រផេះ ចេញពីផ្ទះ​សំណាក់ ធ្វើដំណើរ​មកដល់​ហាង​បាយ​ម្ដុំ​ផ្លូវ​កប់​ស្រូវ (​សង្កាត់​ឃ្មួញ​) ពេលបាយ​រួច​ដើរ​ឡើង​រថយន្ត​វិញ មាន​ឱកាសល្អ​ជនរងគ្រោះ និង​ឈ្មោះ វៀង វ៉ាន់​ជុង បាន​ស្ទុះ​រត់គេចខ្លួន ភ្លាមនោះ​ជនសង្ស័យ និង​បក្ខពួក​រត់​ដេញ​ពីក្រោយ​បង្ក​ឲ្យ​មានការ​ផ្អើលឆោឡោ​។​

​ពេលនោះ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ឃ្មួញ ក៏​ទទួលបាន​ព័ត៌មាន ហើយ​ចុះ​អន្ដរាគមន៍​ភ្លាមៗ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ឈ្មោះ ចាំង ង៉ុ​ង​ថាំង រកឃើញ​វ​ត្តុ​តាង​ស្នាប់ដៃ​ពណ៌​ខ្មៅ​មួយ និង​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​មួយកញ្ចប់​តូច នៅក្នុង​ហោ​ប៉ោ​ខោ​ជនសង្ស័យ ឈ្មោះ ចាំង ង៉ុ​ង​ថាំង​។ ក្រោយពី​ការសាកសួរ​ជនសង្ស័យ ឈ្មោះ ចាំង ង៉ុ​ង​ថាំង បាន​សារភាព ថា​ខ្លួន និង​បក្ខពួក​ចំនួន​៥​នាក់​ទៀត មិន​ស្គាល់ឈ្មោះ​ពិតជា​បាន​ប្រើ​ដំបង​ឈើ និង​ដំបងឆក់​កាន់​ឆក់​វាយ​លើ​ជនរងគ្រោះ​ប​ណ្តោ​ល​ឲ្យ​របួស​ពិតប្រាកដ​មែន​។​ក្រៅពីជនសង្ស័យ​ជនរងគ្រោះ​ទាំងពីរ​នាក់ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​សួរនាំ​រក​ឯកសារ​ពាក់​ព័ន្ធ ប៉ុន្ដែ​មិនមាន​ឯកសារ​អ្វី​ទាំងអស់ រួមទាំង​លិខិតឆ្លងដែន​ដែរ ដូច្នេះ​ត្រូវ​បញ្ជូនបន្ដ​ទៅកាន់​នាយកដ្ឋាន​ស៉ើ​ប​អង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ដើម្បី​សុំ​គោលការណ៍​ថ្នាក់ដឹកនាំ បណ្ដេញ​ចេញពី​កម្ពុជា​៕a beat vn