» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6990 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697161 នាក់

ការ​កែសម្រួល​ព្រំប្រទល់​ដី​តំបន់​២ និង​តំបន់​៣ នៃ​តំបន់​ទន្លេសាប ក្នុងស្រុក​កំពង់លែង កំពង់ឆ្នាំង​ចែក​ប្រជាពលរដ្ឋ​នាំ​ឲ្យយ​អ្នក​ជាប់ទោស​លើក​មុននឹង​ធូ​ស្រាល​

 

​កំពង់ឆ្នាំង​៖, នៅ​ព្រឹក​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២២​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នេះ បាន​ដឹកនាំ​គណៈប្រតិភូ​អន្តរក្រសួង ចុះ​ត្រួតពិនិត្យ​ដី​តំបន់​២ និង​តំបន់​៣ នៃ​បឹង​ទន្លេសាប ស្ថិតនៅក្នុង​ខេត្តកំពង់ឆ្នាំង បន្ទាប់ពី​ចុះទៅ​ខេត្តបាត់ដំបង ពោធិសាត់​កាលពី​ថ្ងៃទី ២៧ និង​២៨ ខែឧសភា កន្លងមក​។​a chea land 

​បន្ទាប់ពី​បញ្ជារ​ឲ្យ​ធ្វើ​ការចុះ​ដកហូត​និង​ចាប់​ផ្តន្ទាទោស​អ្នករំលោភ​និង​រឹងទទឹង​បាន​ប៉ុន្មាន​ខែ​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២២ សម្តេច​តេ​ជោ ហ៊ុន សែ​នា​ន​កែប្រែ​ជំហរ​ដោយ បានប្រកាស​កាត់​ឆ្វៀល​ដី​អភិរក្ស​បឹង​ទន្លេសាប​ចេញពី​តំបន់​៣ និង​តំបន់​២ ជូនទៅ​ប្រជាពលរដ្ឋ​ដែល​បាន​អាស្រ័យ​ផល​ជាក់ស្តែង​ចាប់ពី​១០​ឆ្នាំ​ឡើងទៅ ឬ​អាច​ក្រោម​១០​ឆ្នាំ ចំពោះ​ដី​មិនមែនជា​ដីព្រៃ​លិច​ទឹក ហើយ​គោក​រាក់​មិនអាច​ស្តា​បាន​។ សម្តេច​ក៏បាន​បញ្ជា​ឱ្យ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ត្រួតពិនិត្យ​ចំពោះ​ការ​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ទាំងនេះ​ដោយ​គ្មាន​ឈ្មោះ​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​ម​ន្ត្រិ​ក្រសួងមហាផ្ទៃ​នោះឡើយ​។​

​សម្រាប់​ការចុះ​ត្រួតពិនិត្យ​ដី​តំបន់​២ និង​តំបន់​៣ នៃ​បឹង​ទន្លេសាប នៅ​ខេត្ត​កពង់​ឆ្នាំង​នេះ មានការ​ចូលរួម​ពី លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប​, លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ឆ្នាំង លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួមជាមួយ​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​ផងដែរ​។​

​ការចុះ​ត្រួតពិនិត្យ ធ្វើឡើង​នៅ​៣​ទីតាំង ក្នុងនោះ​មាន​៖ ទីតាំង​ទី​១៖ ភូមិ​សំរោង​សែន ឃុំ​សំរោង​សែន ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ស្ថិតក្នុង​តំបន់​៣​។ ទីតាំង​ទី​២៖ ភូមិ​ថ្នល់​ឈើទាល ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ស្ថិតក្នុង​តំបន់​៣​។ បន្ទាប់ពី​ចុះ​ពិនិត្យ​ទីតាំង លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​កិច្ចការ​នេះ នៅ​សាលា​ខេ​ត្តំ​កំពង់ឆ្នាំង​។​​នៅក្នុង​ឱកាស​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បាន​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ ដែល​រស់នៅ និង​អាស្រ័យ​ផល​នៅ​លើដី​ទាំងនោះ​ផងដែរ​។​​រាជរដ្ឋាភិបាល​កម្ពុជា បាន​បែងចែក​ដី​បឹង​ទន្លេសាប​ជា​៣​តំបន់ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ការគ្រប់គ្រង​។ ក្នុងនោះ​ដី​តំបន់​៣ ជា​ដី​ដែល​មិនអាច​អាស្រ័យ​ផល និង​មិនអាច​ធ្វើជា​ម្ចាស់​កម្មសិទ្ធិ​បានឡើយ​, តំបន់​២ ជា​ដី​ដែល​អាច​អាស្រ័យ​ផល តែ​មិនអាច​ធ្វើជា​ម្ចាស់​កម្មសិទ្ធិ និង​តំបន់​១ ជា​ដី​ដែល​អាច​អាស្រ័យ​ផល និង​អាច​ធ្វើជា​ម្ចាស់​កម្មសិទ្ធិ​បាន​ផងដែរ​។​

​សូមបញ្ជាក់ថា​រយ​:​ពេល ប្រមាណ​ជិត​៥​ខែ​កន្លងមក ក្រុម​ប្រតិបត្តិការ បង្ក្រាប និង​ស្វែង​រកមុខ សញ្ញា​ក្រុម​ឈ្មួញ​ទុច្ចរិត និង​បុគ្គល​មានអំណាច មួយចំនួន ដែល​បាន​រំលោភបំពាន កាប់ឆ្ការ ទន្ទ្រានព្រៃ​លិច​ទឹក ដើម្បី​វាយយក​ដី​ក្នុង​តំបន់​៣ ( តាម​មាត់បឹង​ទន្លេសាប ) ធ្វើជា​កម្ម សិទ្ធិ​ឯកជន ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចំរុះ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបណីយកម្ម និង សំណង់ អនុវត្តតាម​បញ្ជា​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ រាជាណាចក្រ​កម្ពុជា បាន​ចាប់ខ្លួន ជា​បន្ត បន្ទាប់​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ក្នុងនោះ ក៏មាន​អ្នកកាសែត​ខ្លះ​ផងដែរ ។

មហាជន ប្រជា​ពល រដ្ឋ​បាន​គាំទ្រ​យ៉ាង​ពេញ ទំហឹង​នូវ ចំណាត់ការ ដ៏​ក្តៅគគុក ក្រោម​កណ្តាប់ ដៃ​ដែក​របស់​ឯកឧត្តម ជា សុផារ៉ា ក្នុង នោះ ករណី​លេចធ្លោ ជាងគេ​គឺ ករណី ចាប់ លោក ស៊ុំ សុជាតិ និង លោក កែវ ណា​រ៉ុ​ន ជា មន្ត្រីនគរបាល​ថ្នាក់ខ្ពស់​ក្នុង​ស្នងការដ្ឋាន​នគរ បាល​ខេត្តកំពង់ឆ្នាំង បញ្ជូន​ទៅកាន់​ស្ថាប័ន អយ្យការ​អម​សាលា ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស តាម ច្បាប់ ។ ប៉ុន្តែ​អ្វីដែល មហាជន ប្រជាពលរដ្ឋ ក៏ដូចជា​មន្ត្រីរាជការ​នៅ ទូទាំងប្រទេស ជា ពិសេស មន្ត្រីរាជការ និង​ពលរដ្ឋ​នៅក្នុង​ខេត្ត កំពង់ឆ្នាំង ទន្ទឹងរង់ចាំ មើលថា តើ វាសនា លោក ឈួ​រ ចាន់​ឌឿ​ន អតីត​ចៅហ្វាយខេត្ត​កំពង់ ឆ្នាំង អាច​គេច​រួចខ្លួន ពី សំណុំរឿង​រំលោភ​យក ដី រដ្ឋ​ជា​២​ពាន់​ហិកតា ក្នុង​តំបន់​៣ នេះដែរ​ទេ​? ។​ឡូ​វ​នេះ​ចូលដល់​រដូវ​បោះឆ្នោត​សម្តេច​តេ​ជោ​បាន​កែរ​ប្រែ​ជំហរ​។ ចឹ​ង​គេ​ជឿថា​ករណី លោក ឈួ​រ ចាន់ ឌឿ​ន​អតីត​អភិ​ា​ប​ល​ខេត្ត​កមបង់​ឆ្នាំង រំលោភ​យក​ដី​ជាង ២០០០​ហិកតា​នឹង​ត្រុ​វ​គេ​គ្រប​ទុក​ផងដែរ​។​ឯ​លោក ស៊ុំ សុជាតិ ដែល​ជាប់​ពាក់​ព​ន្ធ័​រំលោភ​យក​ដី ៦០០​ហិកតា ហើយក៏​បានប្រគល់ ដី​ជូន​រដ្ឋ​វិញ​ដែរ ក៏​អាច​នឹង​បាន​ធូ​ស្រាល​ផងដែរ ៕a chea bb1 a chea jey2 

​