» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7384 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697555 នាក់

ដឹងថា​ទា​ហ៊ាន​យួន​ចោល​ឆ្អឹង​ប៉ុន្មាន​ទេ​ពេល​ចូល​និង​មាន​វត្តមាន​ក្នុងស្រុក​ខ្មែរ​ពី​ឆ្នាំ​១៩៧៩​ដល់​១៩៨៩?

​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២៣ នៅ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បានរៀបចំ​ប្រារព្វ​ពិធី​ធ្វើ​មាតុភូមិនិវត្តន៍​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​ពលី​ជីវិត​ក្នុងសម័យ​សង្គ្រាម​នៅ​កម្ពុជា ហើយ​ត្រូវបាន​ជីក​គាស់​រុករ​កបាន​ក្នុង​ជំហាន​ទី​២ ដំណាក់កាល​ទី​២២ នា​រដូវប្រាំង​ឆ្នាំ​២០២២-២០២៣ នៅលើ​ភូមិសាស្ត្រ​ខេត្តកំពង់ធំ ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​ទៅកាន់​ប្រទេស​កំណើត​វិញ​។​a vn body1 

​លោក​វរសេនីយ៍ឯក ង្វៀន ង៉ុ​ក​អា​ញ់ ប្រធាន​ក្រុមបច្ចេកទេស​ជីក​រុករក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម K72 ខេត្ត​ប៊ិ​ញ​ភឿ​ក យោធភូមិភាគ​ទី​៧ នៃ​កងទ័ព​ប្រជាជន​វៀតណាម ដែល​ធ្វើ​សកម្មភាព​នៅ​ខេត្តកំពង់ធំ បាន​រាយការណ៍​ថា អដ្ឋិធាតុ​ដែល​បាន​ជីក​រុក​រកឃើញ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ នា​រដូវប្រាំង​ឆ្នាំ​២០២២-២០២៣ នាពេល​កន្លងមក ហើយ​ត្រូវធ្វើ​មាតុភូមិនិវត្តន៍​នៅពេលនេះ​មាន​ចំនួន​៥​អដ្ឋិធាតុ​។​​លោក​បាន​បន្តថា សរុប​ក្នុង​រយៈពេល​២០​ឆ្នាំកន្លងមក ចាប់ពី​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០២៣ ក្រុមការងារ​បច្ចេកទេស​K70 និង​K72 ជីក​គាស់​យកបាន​ចំនួន ១.១៥២ អដ្ឋិធាតុ រួចមកហើយ ចំពោះ​ចំនួន​អដ្ឋិធាតុ ដែល​នៅ​សេសសល់​មួយចំនួនទៀត កំពុងធ្វើការ​ស្រាវជ្រាវ​ដើម្បី​ជីក​គាស់​លើក​និង​ធ្វើ​មាតុភូមិនិវត្តន៍​ជា​បន្តទៅទៀត​នៅពេល​ខាងមុខ​។​

​ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជំនាញ​ជីក​រុករក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម នៅលើ​ភូមិសាស្ត្រ​ខេត្តកំពង់ធំ បាន​ថ្លែង ថា «​ថ្ងៃនេះ​ជា​លើក​ទី​២២ ដែល​ខេត្តកំពង់ធំ​បាន​ប្រារព្ធ​ធ្វើ​ពិធី​មាតុភូមិនិវត្តន៍​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​ជីក​រុក​រកឃើញ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ សរុប​ចំនួន ១.១៥២ អដ្ឋិធាតុ​រួចមកហើយ ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​វិលត្រឡប់​ទៅកាន់​មាតុប្រទេស​កំណើត​វិញ ក្នុង​សកម្មភាព​មនុស្សធម៌​តាម​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​»​។​

​នៅ​ខេត្តកណ្តាល​នា រសៀល​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២៣ ដែរ​តំបន់​ប្រតិបត្តិការ​សឹក​រង​កណ្ដាល បានរៀបចំ​ពិធី​ប្រគល់​-​ទទួល អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​និង​ជំនាញការ​វៀតណាម ជំហាន​ទី​២២ រដូវប្រាំង​ឆ្នាំ​២០២២-២០២៣ ក្រោម​អធិបតីភាព​ឯកឧត្ដម ណុប ដា​រ៉ា អភិបាលរង​ខេត្តកណ្ដាល និង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី ហូ មិញ​គឿង ស្នងការរង​នយោបាយ និង​ជា​អនុប្រធាន​គណៈ​ចង្អុល​ការ​៥១៥ យោធភូមិភាគ​ទី​៩ នៃ​កងទ័ព​ប្រជាជន​វៀតណាម​។​ ឯកឧត្ដម ណុប ដា​រ៉ា អភិបាលរង​ខេត្តកណ្ដាល បាន​អបអរសាទរ​យ៉ាងខ្លាំង​ជូន​ចំពោះ​លទ្ធផល នៃ​កិច្ចប្រតិបត្តិការ​ក្នុង​ការជីក​លើក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​និង​ជំនាញការ​វៀតណាម ជំហាន​ទី​២២ រដូវប្រាំង​ឆ្នាំ​២០២២-២០២៣ រវាង​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​កណ្តាល និង​ក្រុម K90 យោធភូមិភាគ​៩ នៃ​កងទ័ព​ប្រជាជន​វៀតណាម​។​

​បើតាម​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ឲ្យ​ដឹង​នាពេល​កន្លងមក​ថា រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០០០ កន្លងទៅ ស្តីពី​ការរុករក​ការប្រមូលផ្តុំ និង​ការធ្វើ​មាតុភូមិនិវត្តន៍​អដ្ឋិធាតុ​របស់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ដែល​ពលី​ក្នុងសម័យ​សង្គ្រាម​នៅ​ប្រទេស​កម្ពុជា រហូតដល់​បច្ចុប្បន្ននេះ ការរុករក​អដ្ឋិធាតុ កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​ពលី​នៅ​កម្ពុជា កំពុង​បន្ត​យ៉ាងសកម្ម ខណៈដែល​អដ្ឋិធាតុ​ជាង​១៧៨៥០​នាក់ ត្រូវបាន​រកឃើញ និង​ប្រគល់ជូន​ភាគី​វៀតណាម​។​​តាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ពិសេស​ស្វែងរក​អដ្ឋិធាតុ នៅសល់​អដ្ឋិធាតុ​របស់​ជនជាតិ​វៀតណាម​ជិត ៤​ពាន់​នាក់​ទៀត​នៅ​កម្ពុជា ដែល​មិនទាន់​ត្រូវបាន​រកឃើញ​។ កម្ពុជា និង​វៀតណាម បានកំណត់​គោលដៅ​បញ្ចប់​ការស្វែងរក​អដ្ឋិធាតុ​ជនជាតិ​វៀតណាម​នៅ​កម្ពុជា​ទាំងអស់ ហើយ​ធ្វើ​មាតុភូមិនិវត្តន៍​វិញ​ឲ្យ​បាន​ត្រឹម​ឆ្នាំ​២០២០​។​តែ​នៅ​ធ្វើ​មិនទាន់​អស់​៕a vn body a vn body2 

​