» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9006 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699177 នាក់

ក្រោម​ការឧបត្ថម្ភ​ពី​អុ​យ​នី​ស្កូ​អ្នកទោស​មានឱកាស រៀន​តាម​អ៊ី​ន​ធើរ​ណិ​ត និង​ទទួលបាន​សញ្ញា​សប​ត្រ័​


​ភ្នំពេញ ៖ អ្នកទោស​ចំនួន​៣៤​នាក់ នៅក្នុង​ចំណោម​អ្នកទោស​៤០​នាក់​បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ និង​ទទួលបាន​វិញ្ញាបនបត្រ នា​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៤​។​
​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឥ​ឲ្យ​ដឹងថា អ្នកទោស នៅតែមាន​ឱកាស​ទទួល​បានការ​អប់រំ ដោយនៅ​ក្នុងចំណោម​អ្នកទោស​៤០​នាក់ ដែល​បាន​ចុះឈ្មោះ​ចូលរៀន មាន ៣៤​នាក់ អាច​បញ្ចប់​ការសិក្សា​កម្មវិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន​តាម​អ៊ី​ន​ធើរ​ណិ​ត បាន​ដោយ​ជោគជ័យ​។​a prison 

​កម្មវិធី​នេះ បានរៀបចំ​ឡើង​ក្រោម​ការសម្របសម្រួល និង​សហការ​ដោយ​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន នាយកដ្ឋាន​អប់រំ​ក្រៅ​ប្រព័ន្ធ មន្ទីរអប់រំ រាជធានី​ភ្នំពេញ ជាមួយ​ក្រសួងមហាផ្ទៃ អង្គការ UNESCO និង​ដៃគូរ​មួយចំនួនទៀត ដើម្បី​ផ្តល់ឱកាស​ដល់​ជន​ជាប់ឃុំ អាច​បន្ត​ការសិក្សា​កម្មវិធី សមមូល​អប់រំ​កម្រិត មូលដ្ឋាន​តាម​អ៊ី​ន​ធើរ​ណិ​ត​ហៅ​កាត់​ថា ប៊ី​ប (BEEP) ក្នុង​មណ្ឌល​កែប្រែ ។ អ្នកស្រី អេ​ស្ល័ ម៉ាក​តា​ឡាន ( Esther Mctarlane) ប្រធាន​ផ្នែក​អប់រំ​នៃ​អង្គការ យូណេស្កូ បាន​បញ្ជាក់ថា កម្មវិធី ប៊ី​ប គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​រួមគ្នា ដើម្បី​ផ្តល់​ការងារ និង​មុខរបរ​សមរម្យ​សម្រាប់​យុវជន​នៅ​កម្ពុជា ។​

​លោកស្រី បាន​បន្តថា កម្មវិធី​នេះ ដំណើការ​ដោយមាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ទីភ្នាក់ងារ ស្វី​ស សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ (SDC) ព្រមទាំង​ការរួមចំណែក​ពី​រដ្ឋាភិបាល និង​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ Smart Axiata ។ កម្មវិធី​នេះ ជា​គំនិត​ផ្តួចផ្តើម​សហការ​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អង្គការ UNESCO ដើម្បី​ដោះស្រាយ​បញ្ហា​អត្រា​បោះបង់ ការសិក្សា​ខ្ពស់​នៅ​កម្រិត​មធ្យមសិក្សា​បឋម​ភូមិ​នៅ​កម្ពុជា​។​លោក គួច គូ​លំអ អគ្គលេខាធិការរង និង​ជា​ប្រធាន​នាយកដ្ឋាន​អប់រំ​ក្រៅ​ប្រព័ន្ធ​ក្រសួង​អប់រំ បាន​បញ្ជាក់ថា ក្រោយ​បញ្ចប់​កម្មវិធី ប៊ី​ប សិស្ស​ទទួលបាន​វិញ្ញាបនបត្រ​សមមូល នឹង​ថ្នាក់​ទី​៩ អាច​បន្ត​ការសិក្សា និង​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​បាន ។​a prison1 

​