» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5606 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695777 នាក់

ក្រសួង​វប្បធម៌ ប្រកាស រឿង​សំណង់​ប្រាសាទ​អង្គរ​ចម្លង​នៅ​ប្រទេស​ថៃ

​ភ្នំពេញ​: ករណី​យ៍​សំណង់​ប្រាសាទ​ថ្ម នៅ​ខេត្ត​បុរីរម្យ​នៃ​ប្រទេស​ថៃ ដែល​ធ្វើ​ឲ្យ​មាន​ចំណាប់អារម្មណ៍​ពី​មហាជន​ព្រោះ​វា​សង់​ស្រដៀង​ប្រាសាទ​អង្គ​តូច​ខ្មែរ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នៅ​ថ្ងៃទី​៧​កក្កដា​នេះ​បានចេញ​ប្រកាស​ពត៍​មាន​មួយ​ថា​បញ្ជាក់ថា​៖a hun temple3

សូម​ជម្រាបជូន​ដល់​សាធារណជន​ទាំងអស់​មេត្តា​ជ្រាបថា តាមរយៈ​បណ្ដាញ​សង្គម​ជាពិសេស​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក ពាក់ព័ន្ធ​នឹង​ការសាងសង់​ប្រាសាទ​ថ្ម​មួយ​នៅ​ខេត្ត​បុរីរម្យ ក្នុង ប្រទេស​ថៃ នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ទំនាក់ទំនង​និង​សហការ​យ៉ាង ជិតស្និទ្ធ​ជាមួយ​ស្ថាន​ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ​ព្រះរាជាណាចក្រ​ថៃ ដើម្បី​ស្រាវជ្រាវ​ប្រមូល ព័ត៌មាន​បន្ថែម​។

ស្ថាន​ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ និង ប្រមូលបាន​ព័ត៌មាន​ជាបឋម​មួយចំនួន​ដូចខាងក្រោម​៖
១. សំណង់​ប្រាសាទ​នេះ ជា​សំណង់​មួយ​ក្នុងចំណោម​សំណង់​ប្រាសាទ​ថ្ម​ដទៃៗ​ទៀត​មាន​ភាព​ចម្រុះ​គ្នា ជា ទី​ប្រតិស្ឋាន​នៃ​ព្រះ​ពុទ្ធរូប​សម្រាប់​បូជា ស្ថិតក្នុង​វត្ត​ពុទ្ធបាទ​សិលា​ភូ​ម៉ាន​ហ្វា នៃ​ភូមិ​ណង​បូ​ឡាយ ឃុំ​បាន​ស៊ិ​ង ស្រុក ណា​ង​វង ខេត្ត​បុរីរម្យ នៃ​ព្រះរាជាណាចក្រ​ថៃ​។ សំណង់​នេះ​ធ្វើ​ពី​ថ្មភក់​នៅ​ផ្នែក​ក្រៅ និង​ចាក់​បេតុង​បង្កប់​ដែក​ពី​ខាងក្នុង​។

២. តាមរយៈ​ការបំភ្លឺ និង​បង្ហាញ​ឯកសារ ប្លង់ សំណង់​នានា ព្រះចៅអធិការ​វត្ត​បាន​បញ្ជាក់ថា ការ​សាង សង់​ប្រាសាទ​នេះ​មិនបាន​លួច​ចម្លង​ប្លង់ ឬ​សាងសង់​តាម​រចនាបថ​ស្ថាបត្យកម្ម​ដូចគ្នា​ទៅនឹង​ប្រាសាទអង្គរវត្ត ឬ ប្រាសាទបុរាណ​ណាមួយ​នៅក្នុង​ប្រទេស​កម្ពុជា​ឡើយ ពោលគឺ​សាងសង់​តាម​គំនូស​ប្លង់​ដោយ​ខ្លួនឯង និង​រចនា​ទៅ តាម​ស្ថាបត្យកម្ម​ប្រាសាទ​មួយចំនួន​ដែលមាន​ក្នុង​តំបន់​នោះ​។

៣. តំណាង​អ្នកសម្របសម្រួល នៃ​គម្រោង​ស្ថាបនា​ប្រាសាទ​ក៏​ស្វាគមន៍​ក្នុង​ការទទួល​ស្នើឱ្យ​មន្ត្រី​ជំនាញ​ផ្នែក ស្ថាបត្យកម្ម​កម្ពុជា​ចុះ​ពិនិត្យ​ដោយផ្ទាល់​បាន​ក្នុងករណី​មានការ​មន្ទិលសង្ស័យ​។

​កាលពី​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២១ យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ថៃ នាយកដ្ឋាន​ទំនាក់ទំនង​សាធារណៈ ប្រចាំខេត្ត​បុរី​រ៉ាំ បាន​បញ្ចេញ​វីដេអូ​មួយ តាំងពី​ថ្ងៃទី​១៤ ខែវិច្ឆិការ ឆ្នាំ​២០២០ ដែល​ទើប​បែកធ្លាយ ដែល​បង្ហាញ​អំពី​សកម្មភាព​នៃ​ការសាងសង់​ប្រាសាទ​អង្គរ​ទី​២ ដោយ​ថៃ​បាន​ប្រសិទ្ធ​នាម​ថា សីហ​នន​គរ​។ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដដែល​បាន​សរសេរ​បញ្ជាក់​ដូច្នេះ​ថា​៖ ប្រាសាទ​ថ្មភក់​ដ៏​ធំ ឈរ​នៅលើ​ផ្ទៃដី ២០០ រ៉ៃ កំពុងមាន​វត្ត​មាននៅ​ទីនេះ ខេត្ត​បុរី​រ៉ាំ​។ ព្រះចៅអធិការ​វត្ត​ភូ​មាន​ហ្វា ហ្វា Phaya Chang Rong បាន​ទៅ​មើល​ការសាងសង់​ប្រាសាទ​ថ្ម​នេះ​។ “Mueang Sihanakorn” (​ក្រុង​សីហ​នគរ​) មាន​ជំនឿ​យ៉ាង​មុតមាំ​នៅ ឃុំ​បាន​សិ​ង្គ ស្រុក​នាង​រ៉ង ខេត្ត​បុរី​រ៉ាំ​៕a angkor temple a angkor temple1 a angkor temple2  


​