វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 774 នាក់
ម្សិលមិញ 5168 នាក់
សរុប 16012908 នាក់
ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែធ្នូ ខាងមុខនេះ សាធារណជន អាចអញ្ជើញទៅទស្សនានូវផ្ទាំងទស្សនីយភាពជាច្រើន ដែលក្រុមការងារយុវជន បានត្រៀមលក្ខណៈ រៀបចំ និងហាត់សមយ៉ាងសកម្ម ដើម្បីនឹងបង្ហាញជូនសាធារណៈជនអំពីវប្បធម៌ កេរដំណែលដូនតាខ្មែរ ពិសេសអាចចូលរួមលេងកម្សាន្ត និងឈ្វេងយល់អំពីសមិទ្ធផលថ្មីៗ និងមោទនភាពចំពោះជាតិយើងដើម្បីអបអរទិវាឆ្លងឆ្នាំសកល។
នោះគឺជាមហាព្រឹត្តិការណ៍«សាទរកម្ពុជា» គឺជាកម្មវិធីថ្មីមួយទៀត ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រសួង និងអាជ្ញាធរពាក់ព័ន្ធរៀបចំឡើងដើម្បីបង្ហាញពីមោទនភាពរបស់ប្រជាជនខ្មែរ យុវជន ស្នាមញញឹមមហាគ្រួសារខ្មែរក្រោមម្លប់នៃសុខសន្តិភា
កម្មវិធី«សាទរកម្ពុជា» ត្រូវបានក្រុមការងាររៀបចំយ៉ាងយកចិត្តទុកដាក់ និងជិតរួចរាល់ ១០០% ដើម្បីនឹងដាក់ដំណើរការជូនប្រជាពលរដ្ឋទៅទស្សនាកម្សាន្ត រីករាយជាមួយមហាគ្រួសារខ្មែរនាថ្ងៃទី៣១ ខែធ្នូ ខាងមុខនេះ ហើយត្រៀមរាប់ថយក្រោយឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២៥ ផងដែរ។ មានកម្មវិធីដ៏គួឲ្យរំភើបជាច្រើនដូចជាក្បួនដង្ហែដែលមានអ្នកចូលរួមប្រមាណជាង ៣.០០០ នាក់ ការរចនាតុបតែងដ៏ស្រស់ស្អាតជាច្រើនដែលផ្សារភ្ជាប់គំនិតច្នៃប្រឌិតបុរាណ និងសហសម័យ ល្បែងកម្សាន្តទសវត្សរ៍ទី៨០ ស្តង់ម្ហូបអាហារ ២៥រាជធានី-ខេត្ត និងការសម្ដែងសិល្បៈទស្សនីយភាពចម្រុះ ដែលមានសិល្បករល្បីៗជាច្រើនរូបទៀត៕