» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11087 នាក់

ម្សិលមិញ 10010 នាក់

សរុប 19982123 នាក់

អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ!

 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា នៅរាត្រីថ្ងៃទី១៨ ខែកក្កដា ២០២៦នេះ បានបង្ហោះសារនៅលើបណ្ដាញសង្គម លើកឡើងពីការកើនឡើងនៃអ្នកវិភាគគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា និងបានក្រើនរំលឹកដល់អ្នកវិភាគមួយចំនួនឲ្យប្រុងប្រយ័ត្នក្នុងការបញ្ចេញមតិ ដើម្បីកុំឲ្យប៉ះពាល់ដល់ឯកភាពជាតិ!។a te jo analist 

ដោយផ្អែកលើឃ្លិបវិដេអូAIក៏ស្រដៀងនិងសម្តីម្ចាស់ហ្វេសប៊ុកឈ្មោះលីពូដែលសម្តេចធិបតីនាយករដ្ឋមន្ត្រីយកមកបង្ហោះដែលមានខ្លឹមសារឌឺដងឲ្យអ្នកចេះដឹងថាមិនស្មើនិងអ្នកចែវទូកដែលមិនមានសញ្ញាបត្រ័រតែពេលមានអាសន្នរត់រួចខ្លួនបាននោះ

សម្តេចតេជោបានមានប្រសាសន៍ថា បើទោះជារូបភាពវីដេអូដែលលោកប៉ែន ប៊ុនរត្ឋ័ផ្ញើជូនសម្តេចចេញពី AI ក៏សម្តេចយល់ថាវាមានប្រយោជន៍ក្នុងពេលដែលបណ្ឌិតមួយចំនួនតូចកំពុង "ពុលទឹកមាត់លើការវិភាគ"។ សម្តេចបានកត់សម្គាល់ពីការកើនឡើងនៃអ្នកវិភាគគ្រប់គ្រឿង និងគ្រប់រឿង រហូតដល់វិភាគមិនស្របគ្នាទៀតផង។ សម្តេចបានទទួលស្គាល់ថា ការមិនស្របគ្នាជាដំណើរធម្មតានៃការយល់ដឹងរបស់មនុស្ស និងជាផ្នែកមួយនៃការតស៊ូមតិនៃដំណើរការលទ្ធិប្រជាធិបតេយ្យ។

ជាមួយនិងការព្រមានតែមិនទាន់ចាត់ការសម្តេចតេជោបានអំពាវនាវថា៖ «អ្វីដែលខ្ញុំសូមរំលឹកសូមកុំទុកឲ្យការខុសគ្នានូវមតិនេះបំផ្លាញនូវអង្គឯកភាពនៃស្ថាប័នជាតិដែលបំពេញការងារជាប្រចាំជូនជាតិនិងប្រជាជន»។ សម្តេចបានបញ្ជាក់ថា ការខុសគ្នាជាមួយពួកប្រឆាំងទោះប្រើពេលរាប់សិប រហូតរាប់រយឆ្នាំទៀតក៏គ្មានឥទ្ធិពលលើការងារនោះដែរ។ សម្តេចក៏បានកោតសរសើរចំពោះបញ្ញាវ័នក្នុងស្ថាប័នជាតិ ដែលមិនសូវបញ្ចេញយោបល់ជាពាក្យសំដី តែបញ្ចេញសកម្មភាពបម្រើប្រជាជនជាក់ស្តែង។

សម្តេចតេជោបានស្នើសុំឲ្យបណ្ដាអ្នកវិភាគគួរជៀសវាងវិភាគដាក់ក្បាលមេក្រូលើបញ្ហាយោធា សន្តិសុខ និងផ្សព្វផ្សាយចេញក្រៅ ព្រោះជារឿងសម្ងាត់របស់ជាតិ។ ប្រសិនបើមានអនុសាសន៍ជូនស្ថាប័នជាតិ គួរប្រជុំបិទទ្វារ និងបញ្ជូនមកស្ថាប័នជាតិដែលចង់ជួយ។ សម្តេចក៏បានណែនាំឲ្យមើលវីដេអូ AI អំពីបណ្ឌិត និងអ្នកអុំទូក ដែលជាគតិលោកមួយផងដែរ។

សម្រាប់ម្ចាស់ហ្វេសប៊ុកឈ្មោះលីពូដែលរងការប្រតិកម្មពីបណ្ឌិតនានាលើសំណេររីះគន់បណ្ឌិតថាកុំឲ្យមាក់ងាយបណ្ឌិតក៏បានបានចេញមកបកស្រាយថែមមុននឹងសុំបញ្ចប់រឿងថា៖

១. ចំណេះដឹង និងចំណេះធ្វើ (Theory vs. Practice) :បណ្ឌិតខ្លះចេះដឹងជ្រៅជ្រះ ស្ទាត់ជំនាញតែនៅលើទ្រឹស្តី បន្ទាត់ក្រាហ្វ និងតួលេខនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ប៉ុន្តែខ្វះខាត "ចំណេះរស់" (Survival Skills) ឬការយល់ដឹងពីតថភាពជាក់ស្តែងនៅលើដី។ ដូចអ្នកចែវទូកទោះបីមិនបានរៀនសូត្រខ្ពង់ខ្ពស់ ប៉ុន្តែគាត់មាន «ជំនាញឯកទេស» ខាងផ្នែកទូកចែវ និងការមើលអាកាសធាតុ ដែលជាអ្នកសម្រេចជោគវាសនារស់រានមានជីវិតក្នុងស្ថានភាពអាសន្ន។

​ ២. ភាពខុសគ្នារវាង "អ្នកវិភាគ" និង "អ្នកបញ្ជាការសមរភូមិ" : ដូចដែលបងបានលើកឡើងចំៗ៖ «បើយើងជំនាញសេដ្ឋកិច្ចវិភាគតែពីសេដ្ឋកិច្ចទៅ កុំវិភាគរឿងយុទ្ធសាស្ត្រទ័ព»។ ការអង្គុយមើលពីចម្ងាយ រួចគូសវាសយុទ្ធសាស្ត្រតាមចិត្តនឹកឃើញ វាងាយស្រួលណាស់។ ប៉ុន្តែអ្នកដែលនៅសមរភូមិជួរមុខ ( frontline commanders) គឺជារក្សាសភាពការណ៍ផ្ទាល់ ត្រូវផ្អែកលើអាកាសធាតុ ភូមិសាស្ត្រ ស្មារតីកងទ័ព និងកត្តាជាក់ស្តែងរាប់រយជំពូក ដែលមិនមានចែងក្នុងសៀវភៅទ្រឹស្តីឡើយ។ ការសម្រេចចិត្តដកថយ ឬវាយលុក គឺយកជីវិតជាដើមទុន មិនមែនយកទឹកមាត់ជាដើមទុននោះទេ។

សូមបញ្ជាក់ថាប្រតិកម្មនេះបានកើតឡើងក្រោយពីមានបណ្ឌឹតវយ័ក្មេងមួយរូបឈ្មោះញ៉ឹលរដ្ឋាដែលខ្លះថាចេញពីសាកលវិទ្យាល័យជូឡាឡុងកនលើកយកសភាពការណ៍ពិតនាពេលបច្ចុប្បន្នដូចជាថៃកាន់កាប់ទឹកដីខ្មែរ៦០កន្លែង។ធ្វើឧកញ៉ាហើយមិនគួរមានបណ្ឌិតដែលមិនបានរៀនសូត្រនោះទេមកនិយាយជាដើម។អ្នកតាមបណ្ដាញសង្គមមានការកោតសសើរថាជាមនុស្សដែលហ៊ាននិយាយការពិតតែសម្រាប់អ្នកដឹកនាំគេឈរទីតាំងផ្សេងគឹយល់ផ្សេង។សំខាន់សភាពការណ៍នៅល្អគឺវាមានតែប៉ុណ្ណឹងមិនទាន់មានការវ៉ៃខ្នោះអីទេ៕